បាងកក៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃច័ន្ទនេះបានថ្កោលទោស យ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំដែលទាក់ទងនឹងអាស៊ាន ដោយថាពួកគេរំលោភយ៉ាងច្បាស់នូវ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅកិច្ចប្រជុំកំពូលនៅជាយក្រុងបាងកក លោកអាបេ ក៏បានជំរុញមេដឹកនាំនៃ ប្រទេសនានាក្នុងអាស៊ានបូក ៣ គឺចិន កូរ៉េខាងត្បូង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ដើម្បីអនុវត្តការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ទៅលើក្រុងព្យុងយ៉ាង ដើម្បីសម្រេចបាននូវ ការរំសាយអាវុធនុយក្លេអ៊ែរ។ យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា លោកអាបេ បានប្រាប់មេដឹកនាំទាំងអស់ថា លោកពិតជាចង់ជួបជាមួយ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌដើម្បីធ្វើឱ្យមានភាព លេចធ្លោជាងបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុន របស់ក្រុងព្យុងយ៉ាង ក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០៕ ដោយ ឈូក បូរ៉ា
សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃចន្ទនេះ ថាបរិមាណនៃការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូង បានកើនឡើងជាង ៥ ភាគរយនៅឆ្នាំនេះ ទោះបីមានការធ្លាក់ចុះ នៃតម្លៃផលិតផលសំខាន់ៗក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឱ្យដឹងថា ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ ប្រទេសនេះ មានចំនួនសរុប ២៩.៨៣៤ តោនសម្រាប់ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី២៥ ខែតុលាកើនឡើង ៥,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។...
ភ្នំពេញ ៖ ក្រោយពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេល៣ថ្ងៃកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជាទទួលបានលទ្ធផលល្អជាទីមោទនៈបំផុតពីកិច្ចប្រជុំ ។ សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ ខ្ញុំនឹងវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា...
ភ្នំពេញ៖ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នឹងឈានមកដល់ក្នុងពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមជាស្រេច ក្នុងការចូលរួម ថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ដោយបានឧបត្ថម្ភម៉ូតូដឹកសំរាមបែបទំនើប អាច បែនចាក់សំរាមបាន ដល់ខណ្ឌសំខាន់៤ ដែលមមាញឹកខ្លាំងជាមួយពិធីបុណ្យ ។ ម៉ូតូដឹកសំរាមទំនើប ដែលប្រគល់ជូនខណ្ឌទាំងបួន នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រួមមាន៖ខណ្ឌជ្រោយចង្វារ,...
ភ្នំពេញ៖ ដើម្បីអបអរសាទរ និងឲ្យប្រព្រឹត្តិទៅដោយរលូន ដើម្បីប្រជាពលរដ្ឋ ទទួលភាពកក់ក្តៅ ក្នុងឱកាសបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតកងយុទ្ធពល ខេមរភូមិន្ទ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៅថ្ងៃទី១០–១១–១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ...
បាងកក៖ ប្រធានាធិបតីកូរ៉េ ខាងត្បូងលោក មូន ជេអ៊ីនបានស្នើជាផ្លូវការ ដល់រដ្ឋជាសមាជិកអាស៊ាន នៅថ្ងៃច័ន្ទនេះឱ្យបន្តគាំទ្រ ដល់ដំណើរការសន្តិភាព របស់ប្រទេសកូរ៉េ ដែលកំពុងដើរយឺត ដោយថាកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងជំរុញសម្រាប់ចំណុចសំខាន់បំផុតនៅក្នុងការ ចរចាពាក់ព័ន្ធរបស់ប្រទេសទាំងពីរ។ លោកបានថ្លែងនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានបូក៣ (APT) លើកទី២២ នៅទីក្រុងបាងកក ដោយមានការចូលរួមពីនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្រ្តីចិនលោក...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ហាក់ដូចជាកំពុង ដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសកូរ៉េខាងត្បូង ក្នុងការដកសេចក្តី សម្រេចចិត្តរបស់ខ្លួន ដើម្បីបញ្ចប់កតិកាសញ្ញាចែករំលែកព័ត៌មានផ្នែក យោធាជាមួយទីក្រុងតូក្យូ ចំពេលដែលប្រទេសកូរ៉េខាងជើង កំពុងតែបន្តធ្វើបាតុកម្ម និងមើលឃើញពីកិច្ចសហប្រតិបត្តិការ សន្តិសុខកាន់តែតឹងរឹងរវាងចិន និងរុស្ស៊ី។ អ្នកការទូតសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភ ជាចំហជុំវិញការបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា (GSOMIA) ដែលត្រូវបានគេមើលឃើញថា ជាវេទិកានិមិត្តរូបសម្រាប់ ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ការពារត្រីភាគីរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តអាស៊ី។...
សេអ៊ូល៖ ការស្រាវជ្រាវរបស់វិទ្យាស្ថាន គ្រប់គ្រងដោយរដ្ឋបាន ឲ្យដឹងនៅថ្ងៃច័ន្ទនេះថាការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន ទំនងជាមានផលប៉ះពាល់ យ៉ាងខ្លាំងទៅលើប្រទេសកូរ៉េខាងត្បូង ដែលពឹងផ្អែកលើការនាំចេញ។ សេដ្ឋកិច្ចចិន បានកើនឡើង ៦ ភាគរយនៅក្នុងត្រីមាសទី៣ ធៀបនឹង ៦,៤ ភាគរយ និង ៦,២ ភាគរយនៅក្នុងត្រីមាសទី១ និងទី២ រៀងៗគ្នា ការធ្លាក់ចុះបានធ្វើឱ្យមានការព្រួយបារម្ភថាប្រទេសដែល មានសេដ្ឋកិច្ចធំលំដាប់ទី២ លើពិភពលោកមួយនេះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រី ស្ដីទី បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យមានការវិវត្តន៍ទៅមុខជានិច្ច ទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។ ក្នុងជំនួប ពិភាក្សាការងារជាមួយ លោក គ្រីស្ទាន បែកហ្គឺ (H.E. Mr. Christian Berger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក K. Sivan ប្រធាន អង្គការស្រាវជ្រាវផ្នែក អវកាសឥណ្ឌា (ISRO)បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌា នឹងបង្កើតឲ្យមានការចុះចត យានអវកាសរបស់ខ្លួននៅលើភពព្រះចន្ទ្រជាលើកទី២ នៅពេលដ៏ខាងមុខ ។ គួររំលឹកថា ការប៉ុនប៉ងរបស់ប្រទេសឥណ្ឌា ជាលើកដំបូងនោះ សម្រាប់ការចុះចតយានអវកាសនៅលើឋានព្រះ ចន្ទ្រ...