ភ្នំពេញ៖ គិតត្រឹមព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ក្នុងគំនរអគារកម្ពស់៦ជាន់ បាក់រលំនៅខេត្តកែបចំនួន ២៥នាក់ ក្នុងនោះស្លាប់ ៧នាក់ ។ មកទល់ពេលនេះ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការដ្ឋាននេះ។ សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ៕
ភ្នំពេញ៖ លោក កឹម សុខា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តកែប កាលសៀលថ្ងៃទី៣ មករា។ រហូតដល់ពេលនេះ ក្រុមជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារ ដែលមានកម្ពស់៦ជាន់ នៅខេត្តកែប ចំនួន២៥នាក់ ក្នុងនោះ មានអ្នកស្លាប់៧នាក់។...
ភ្នំពេញ ៖ រហូតមកដល់ម៉ោង១២ រំលងអាធ្រាត្រ នេះកម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងកែប ខេត្តកែបបានជាង២០នាក់ ហេីយក្នុងនោះមានអ្នកស្លាប់ កេីនឡេីងដល់៦នាក់។ សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប...
ភ្នំពេញ៖ អ្នក តំណាង រាស្ត្រ ហ៊ុន ម៉ានី នៅរាត្រី ថ្ងៃ ទី ៣ ខែ មករានេះ បានផ្ញេីសារសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះ និងសូមអោយបេសកកម្ម សង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារនៅខេត្តកែប ទទួលបានជោគជ័យ និងទាន់ពេលវេលា។ លោក ហ៊ុន ម៉ានី បាន សរសេរ...
ភ្នំពេញ៖ បេីតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែបបានឲ្យដឹងថា គិតត្រឹមម៉ោង ៩:២៣នាទីយប់នេះ ក្រុមការងារសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះចំនួន ២០នាក់ ក្នុងនោះស្លាប់ ៤នាក់ (ស្រី៣នាក់) ។ រដ្ឋបាលខេត្តបញ្ជាក់ថា មកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ ក្នុងគំនរបាក់បែកនៃការដ្ឋាននេះ។
ភ្នំពេញ៖ នៅម៉ោងប្រមាណជា ១០យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់កន្លែង កើតហេតុបាក់រលំអាគារ ៧ជាន់ នៅខេត្តកែបហើយ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងបញ្ជាឲ្យរុករក អ្នកជាប់ក្នុងគំនរផងដែរ។ រហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងកែប ខេត្តកែបបានចំនួន១៩នាក់ហើយ ក្នុង នោះស្លាប់៤នាក់៕
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរអរគុណចំពោះក្រុមហ៊ុនជីបម៉ុងដែលបានជួយថវិកា ១០មុឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះ៕
ភ្នំពេញ៖ គិតមកត្រឹមម៉ោងប្រមាណជា ៩និង៣០នាទី យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានអ្នកស្លាប់ដោយការបាក់រលំអាគារ នៅខេត្តកែបឡើងដល់ ៤នាក់ហើយ ៕