ភ្នំពេញ ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទ សារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាព និងវឌ្ឍនភាព ក្រសួង ពាណិជ្ជនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្រ្តី ។ យោងតាមសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅថ្ងៃទី៥កុម្ភៈនេះ បានឲ្យដឹងថា សន្និសីទនេះមានគោលបំណង...
ភ្នំពេញ ៖ ក្រុមសមត្ថកិច្ចចម្រុះ របស់ខណ្ឌ៧មករា បានចុះទៅចាប់រថយន្ត ក្រុមអ្នករកស៊ីដឹកភ្ញៀវ ទេសចរណ៍នៅពីចំហៀងខាងលិចក្រសួង អភិវឌ្ឍន៍ជនបទផង ដោយចោទថា បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងរញ៉េរញ៉ៃ ខណៈរថយន្តផ្សេងទៀតចតបានដោយសេរីនៅទីតាំងក្បែរនោះ តែមិនចុះទៅអនុវត្តឲ្យបានស្មើភាពគ្នា។ ដូច្នេះស្នើសុំមេត្តាយោគយល់ ករុណាដល់ពួកគេផង ។ បើតាមវិដេអូឃ្លីបជាង១នាទី បង្ហាញពីសកម្មភាពសមត្ថកិច្ច ចុះចាប់រថយន្តដែលថតបានដោយប្រជាពលរដ្ឋ ផ្ញើមកកាន់មជ្ឈមណ្ឌលព័ត៌មាន មានប៉ូលីសម្នាក់ ក្នុងចំណោមជាច្រើនបាននិយាយ...
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ ៧៥ ឈានចូល ៧៦ឆ្នាំ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជួបពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យ ជាពិសេសផ្លាស់ប្តូរទស្សនៈគ្នា លើការរីករាលដាលជំងឺផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាថ្មី ដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួន ដែលជាផលប្រយោជន៍រួមផងដែរ ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី...
បរទេស ៖ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov នឹងធ្វើទស្សនកិច្ចប្រទេស វេណេស៊ុយអេឡា នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងដំណើរបង្ហាញការគាំទ្រចំពោះប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ជាបុគ្គលសង្គមនិយមមួយរូប ដែលទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យចុះចេញពីអំណាច ។ ប្រទេសរុស្ស៊ី បានជួយលោក ម៉ាឌូរ៉ូ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលរដ្ឋ និងឯកជនឈ្មោះថា Fars បានឲ្យដឹងថា អ្នកនាំពាក្យមកពីតុលាការអ៊ីរ៉ង់ លោក Gholam Hossein Esmaili បានថ្លែងនៅថ្ងៃអង្គារនេះថា តុលាការកំពូលអ៊ីរ៉ង់ បានអនុម័តកាត់ទោសប្រហារជីវិតដល់ជនជាតិអ៊ីរ៉ង់ម្នាក់ ដែលជាចារកម្មឲ្យសហរដ្ឋអាមេរិក ។ លោក Esmaili...
ភ្នំពេញ៖ “អាស៊ីសេរីលែងជាភ្នាក់ងារព័ត៌មាន របស់សហរដ្ឋអាមេរិកទៀតហើយ តែជាភ្នាក់ងារព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផ្តាច់មុខ ដោយសារដើរតាមផ្សាយ តែព័ត៌មានសកម្មភាពរបស់សម្តេច សឹងគ្រប់ពេល និងគ្រប់ទីកន្លែង” ។ នេះជាការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគ្រុបតេឡេក្រាម អ្នកសារព័ត៌មាន ៕
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា មនុស្សម្នាក់បានស្លាប់ នៅក្នុងក្រុងហុងកុង ដោយសារវីរុសកូរ៉ូណា ដែលជាទីក្រុងដំបូង មានអ្នកស្លាប់ដោយសាររីរុស និងជាអ្នកទី២ ក្រៅពីចិនដីគោក ។ ក្រុមអាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា បុរសម្នាក់ដែលមានអាយុ៣៩ឆ្នាំ ដែលបានទទួលការព្យាបាលរោគ ដោយសារវីរុស បានស្លាប់នៅព្រឹកថ្ងៃអង្គារនេះ...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងពី ថ្ងៃអង្គារថា អ្នកការទូតមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុននឹងជួបគ្នា នៅទីក្រុងសេអ៊ូល នៅសប្តាហ៍នេះដើម្បីបន្ត កិច្ចចរចាកម្រិតការងារ ស្តីពីជម្លោះអូសបន្លាយមួយ ទាក់ទងនឹងប្រវត្តិសាស្ត្រ និងពាណិជ្ជកម្មសម័យសង្គ្រាម។ លោក គីម ជុងហន អគ្គនាយកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នឹងជួបជាមួយសមភាគីជប៉ុន របស់លោកគឺលោក Shigeki Takizaki នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាពីបញ្ហាដែលមិនទាន់សម្រេច...
ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគណៈកម្មការ និងចាត់តាំងតំណាង១រូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតកម្ពុជា ទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន ខេត្តហូប៉ី ជាប់ជាប្រចាំថ្ងៃ ដោយក្នុងនោះ ក្រសួងបានផ្តល់ថវិកាសរុបចំនួន ៤៦,០០០,០០០រៀល ដោយនិស្សិតម្នាក់ៗ ទទួលបាន ២,០០០,០០០ រៀល...