វ៉ាស៊ីនតោន៖ លោក Bill De Blasio អភិបាលក្រុងញូវយ៉ក បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសពីការកេណ្ឌ (ប្រមូលផ្តុំ) យោធាយ៉ាងពេញទំហឹង ចំពេលមានការផ្ទុះឡើងនៃវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក De Blasio បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា...
BBC៖ មេរោគកូវីដ១៩ បានសម្លាប់មនុស្ស នៅប្រទេសអ៊ីតាលីច្រើន ជាងប្រទេសដទៃទៀត បន្ទាប់ពីការស្លាប់នៅអ៊ីតាលី បានកើនឡើងដល់ទៅ ៤២៧ នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់ពេលនេះ មានដល់ទៅ ៣.៤០៥ នាក់ ដែលចំនួននេះ គឺច្រើនជាងនៅប្រទេសចិន ទីកន្លែងដែលវីរុសនេះ មានដើមកំណើត កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា...
ភ្នំពេញ ៖ ធនាគាពិភពលោក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានអនុម័ត ផ្ដល់ជំនួយឥតសំណង ចំនួន២កញ្ចប់ បំពេញបន្ថែមទៀត នូវទំហំងទឹកប្រាក់១,៧២លានដុល្លារ សម្រាប់គាំទ្រ ដល់គណនេយ្យភាពសង្គម នៅតាមផ្នែកសេវាសាធារណៈ សំខាន់ៗ ដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលមូលដ្ឋាន ក្នុងខេត្តចំនួន១០ នៅកម្ពុជា ។...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ឯកភាពផ្ដល់ថវិកា ចំនួន៣១២,៤១៧ដុល្លារ ដល់អង្គភាព ចំនួន៤ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ គម្រោងទាំង៤នៅកម្ពុជា រួមមាន ៖ គម្រោងសាងសង់អាគារសម្ភព ក្នុងមណ្ឌលសុខភាពកំពង់ល្ពៅ ខេត្តបាត់ដំបង ថវិកា៨៥,៧៩៩ដុល្លារ ,ទី២-គម្រោងសាងសង់ មណ្ឌលសុខភាពល្បាំងមួយ ក្នុងខេត្តរតនគិរី...
សេអ៊ូល ៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមិនានេះមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទទួលស្គាល់ថា ប្រទេសរបស់លោកពិត ជាកំពុងខ្វះខាត មធ្យោបាយថែទាំវេជ្ជសាស្រ្ត ទំនើបពិតមែន ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតកូរ៉ូណា។ ក្នុងនោះផងដែរ មេដឹកនាំរូបនេះ បានថែមទាំងធ្វើការ អំពាវនាវឱ្យមានការជួយកែតម្រូវ ជាបន្ទាន់នៅក្នុងការវាយតម្លៃ ដ៏កម្រមួយនៃប្រព័ន្ធថែទាំសុខភាព របស់កូរ៉េខាងជើង ដែលកើតឡើង ចំពេលមានការព្រួយបារម្ភ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនានេះ បានឲ្យដឹងថា កម្រិតការបំពុលបរិយាកាស នៅតាមទីក្រុងនិងតំបន់ជាច្រើន លើពិភពលោកកំពុងធ្លាក់ចុះ គួរឱ្យកត់សម្គាល់បំផុត ក្នុងពេលដែលផលប៉ះពាល់ នៃការឆ្លងមេរោគឆ្លង និងការធ្វើដំណើរ ត្រូវបានលុបចោលស្ទើរតែទាំងអស់។ ក្រុមអ្នកស្រាវជ្រាវ ដែលមានទីតាំងនៅក្នុងទីក្រុងញូវយ៉ក បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន BBC បានបញ្ជាក់យ៉ាងច្បាស់ថា ឧស្ម័នកាបូនឌីអុកស៊ីត...
បរទេស ៖ ក្រុមហ៊ុន Raytheon បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ខ្លួនទើបបានបញ្ចប់ការ តេស្តជុំទីមួយ នូវអារ៉េអង់តែង រ៉ាដា សម្រាប់ឧបករណ៍ ចាប់សញ្ញាការពារមីស៊ីល របស់កងទ័ពសហរដ្ឋអាមេរិក ដែលជាប្រព័ន្ធរ៉ាដា ជំនាន់ថ្មី សម្រាប់ប្រឆាំងទប់ទល់ នឹងអាវុធលឿនជាងសម្លេង ។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន...