BISHKEK៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ក្រុមប្រឹក្សា ប្រតិបត្តិនៃ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF)បានអនុម័តទឹកប្រាក់ចំនួន ១២១,១លានដុល្លារ ដែលជាថវិកាសម្រាប់សង្គ្រោះបន្ទាន់ ស្ថិតក្រោមកម្មវិធីពន្លឿនឥណទាន និងហិរញ្ញវត្ថុសម្រាប់ ប្រទេសគីហ្ស៊ីស្ថានដើម្បីឆ្លើយតប ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ តំណាង IMF ប្រចាំនៅគីហ្ស៊ីស្ថាន បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ ។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា យោងតាមទិន្នន័យសរុប ចុងក្រោយចេញដោយនាយកដ្ឋាន ការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកបានជាសះស្បើយពីជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី មានរហូតដល់ជាង ១០០.០០០នាក់។ អ្នកជាសះស្បើយបានហក់ឡើងចំនួន ៤.០០៨នាក់ ដោយគិតពីអ្នកជាមានចំនួន ៩៩.០២៣នាក់ កាលពីថ្ងៃសុក្រ នាំឲ្យតួលេខសរុបទូទាំងប្រទេស បានកើនឡើងដល់ ១០៣.០៣១នាក់...