ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីប្រទេស កម្ពុជា មានចំនួនអ្នកដែលព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយច្រើន ហើយពុំមានអ្នកឆ្លងជំងឺថ្មី ក៏ដោយ ប៉ុន្ដែប្រជាពលរដ្ឋត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ជានិច្ច ចំពោះអនាម័យ សុខភាពជាប់ជាប្រចាំ។ សូមជម្រាបថា រហូតមកដល់ពេលកម្ពុជា បានព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១២១នាក់ ហើយអ្នកកំពុងសម្រាកព្យាបាល...
បរទេស៖ កងទ័ពជើងទឹកបាននិយាយថា នាវិកចំនួន ១៩ នាក់ បានស្លាប់ និង ១៥ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧប្បត្តិហេតុបាញ់មីស៊ីល ដែលជាកំហុសបច្ចេកទេស ដែលពាក់ព័ន្ធនឹងនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ពីរគ្រឿង ដែលបានចូលរួមសមយុទ្ធយោធាជើងទឹកជាមួយគ្នា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអ៊ីរ៉ង់ថា មីស៊ីលប្រឆាំងកប៉ាល់ថ្មី ត្រូវបានសាកល្បងដោយនាវាចម្បាំង...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការដឹក នាំយុទ្ធនា ការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង រាជធានី -ខេត្ត (គ.យ.ក.ស.)ដែលមាន លោកកើត រិទ្ធ ជាប្រធានដឹកនាំរួម ។ យោងតាមសេចក្ដីសម្រេចរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០...
បរទេស៖ ទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនសកម្មភាពយោធា របស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ សម្រាប់ដើមឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ បើទោះបីជាមានជំងឺរាតត្បាតកើតឡើងក៏ដោយ ដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ផ្នែកខ្លះនៃកងទ័ពជើងទឹកអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបាន ធ្វើការជើងហោះហើរចំនួន...
កូឡាឡាំពួរ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសថាការចាក់សោរផ្នែកខ្លះរបស់ប្រទេស ដែលបានចាប់ផ្តើមកាលពី ៧ សប្តាហ៍មុននឹងត្រូវបាន បន្តរហូតដល់ថ្ងៃទី៩ ខែមិថុនា ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលកូវីដ-១៩។ លោក Muhyiddin បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា “ទោះបីជាយើងទទួលបាននូវការវិវឌ្ឍន៍វិជ្ជមានជាច្រើន ក្នុងកិច្ចប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដោយយើងមិនទាន់ចេញ ពីព្រៃនៅឡើយទេ”...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថា មានអ្នកជាសះស្បើយពីមេរោគកូវីដ១៩ ម្នាក់ទៀតហើយក្នុងចំណោម ២នាក់។ ករណីនេះ បានជាសះស្បើយ កើនឡើងដល់ ១២១នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគកូវិដ១៩ ចំនួន ១២២នាក់ ខណៈនៅសល់តែ ម្នាក់ទៀតបន្តសម្រាក់ព្យាបាល ៕