សេអ៊ូល៖ ការហោះហើររបស់កូរ៉េខាងត្បូង ដែលមានលក្ខណៈឯកជន កាលពីថ្ងៃអាទិត្យ បាននាំជនជាតិកូរ៉េ ចំនួន ២៣៩ នាក់មកពីប្រទេសរុស្ស៊ី ដែលរាល់ជើងហោះហើរអន្តរជាតិ ទាំងអស់ត្រូវ បានចុះចតនៅចំពេល ដែលការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ការហោះហើរ របស់អាកាសចរកូរ៉េ ដែលរៀបចំដោយស្ថានទូតកូរ៉េខាងត្បូង នៅប្រទេសរុស្ស៊ី បានចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិអ៊ិនឈុន នៅព្រឹកថ្ងៃដដែល បន្ទាប់ពីចាកចេញពី...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ត្រូវបញ្ជូនកងរក្សាសន្តិភាព វិលទៅស៊ូដង់ខាងត្បូង តាមជើងហោះហើរ ដែលមានលក្ខណៈចម្រុះ នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ ដោយសារតែមេរោគនេះ។ ក្រសួងបានឲ្យដឹងថា នៅពេលធ្វើដំណើរ ត្រឡប់មកជើងហោះហើរវិញ នឹងធ្វើចំណតនៅប្រទេសអេត្យូពី ដើម្បីនាំយកប្រជាជនកូរ៉េខាងត្បូង ដែលជាប់នៅលើទ្វីបអាហ្រ្វិក ចំពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ក្រុមទី ១២...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានផ្តល់ឧបករណ៍ធ្វើតេស្ត៍រកមេរោគឆ្លង ដែលមានតម្លៃប្រមាណ១លានដុល្លារ និងជំនួយដទៃទៀតដល់ប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង នឹងការរាតត្បាត ពិភពលោកកូវីដ-១៩។ យោងតាមស្ថានទូតកូរ៉េខាងត្បូង នៅ Teheran បានឱ្យដឹង ថាជំនួយនេះត្រូវបានផ្តល់ដល់វិទ្យាស្ថាន ស្រាវជ្រាវវេជ្ជសាស្រ្ត គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ ដែលជានិមិត្តរូប នៃការគាំទ្រផ្នែកមនុស្សធម៌ និងមិត្តភាពរវាងប្រទេសទាំងពីរ។ នេះគឺជាការបន្ថែមទៅនឹង ការផ្តល់របស់ក្រុងសេអ៊ូល...
បរទេស៖ ក្រុមប្រដាប់អាវុធមួយក្រុម តាមសេចក្តីរាយការណ៍ បានបាញ់សម្លាប់ជនស៊ីវិល តិចបំផុត២០នាក់ នៅក្នុងប្រតិបត្តិការ វាយឆ្មក់ទាំងកណ្ដាលយប់មួយ ទៅលើភូមិមួយ នៅក្នុងសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។ កងទ័ពនិងអាជ្ញាធរ ក្នុងតំបន់បាននិយាយប្រាប់ថា ក្រុមអ្នកប្រយុទ្ធ ដែលមកពីក្រុមកងជីវពល សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍកុងហ្គោ ដែលបង្កើតចេញពីក្រុមប្រយុទ្ធ ពីក្រុមជនជាតិភាគតិច Lendu នោះ...