ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា ជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនី តង់ស្យុងមធ្យម ២២គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំ និងអនុស្ថានីយ ពហុកីឡដ្ឋានជាតិ អូឡាំពិក តភ្ជាប់ជាមួយបន្ទប់ភ្លើងចំនួន ១៥ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌចំការមន ៕
បរទេស៖ The Businessinsider នៅថ្ងៃចន្ទ ទី១៨ ខែឧសភានេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway បានប្រកាសពីប្រម៉ូសិនថ្មី ដែលអនុញ្ញាតឱ្យ មានការផ្លាស់ប្តូរគ្មានដែនកំណត់ និងដោយឥតគិតថ្លៃ ក្នុងគ្រាដែលបម្រាមធ្វើដំណើរ នៅជុំវិញពិភពលោក នៅបន្តរឹតបន្តឹងនៅឡើយក្តី។ លើសពីនេះគោលការណ៍នេះ នឹងអាចបន្តមានសុពលភាព រហូតដល់ខែកញ្ញា សម្រាប់ការធ្វើដំណើរនៅក្នុងឆ្នាំ២០២០នេះ ហើយក្នុងនោះផងដែរ...
បរទេស៖ ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ឧទ្ធម្ភាគចក្រ យោធារុស្ស៊ីមួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះថា នៅជិតទីក្រុងតូក្យូ សម្លាប់បុគ្គលិក ដែលជិះទាំងអស់ ប៉ុន្តែមន្ត្រីរុស្ស៊ី មិនបានបង្ហាញចំនួនបុគ្គលិក លើឧទ្ធម្ភាគចក្រនោះទេ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា កាលពីថ្ងៃទី១៩ ខែឧសភា នៅម៉ោងប្រហែល៨យប់ ក្នុងខណៈ...
បរទេស៖ សំណើសេចក្តីសម្រេច ដែលដឹកនាំដោយសហភាពអឺរ៉ុប និងប្រទេសអូស្ត្រាលី ឲ្យបង្កើតការស៊ើបអង្កេតឯករាជ្យមួយ លើប្រភពកំណើតមេរោគកូរ៉ូណា នៅថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ នៅសភាសុខភាពពិភពលោក។ ការអនុម័តយល់ព្រម ពីប្រទេសជាសមាជិក ទាំង១៩៤ប្រទេស ដែលជួបប្រជុំគ្នា ក្នុងមួយឆ្នាំម្តង ដើម្បីកំណត់ពីរបៀបវារៈ និងកញ្ចប់ថវិកា នៃអង្គការសុខភាពពិភពលោកនេះ បានកំណត់ដំណាក់កាល សម្រាប់ការស៊ើបអង្កេតមួយ ឲ្យចាប់ផ្តើមយ៉ាងឆាប់បំផុត តាមដែលអាចទៅរួច។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត ជំរុញការអប់រំសុខភាព ជូនដល់ប្រពលរដ្ឋ និងពង្រឹងការងារតាមដាន ការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងជំងឺ កូវីដ១៩នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ។ យោងតាមលិខិត របស់ក្រសួងសុខាភិបាល ផ្ញើ ជូន អភិបាល រាជ ធានី ខេត្ត កាលពីថ្ងៃទី១៩...