បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែឧសភា បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអូទ្រីស បានឈានទៅដល់ការព្រមព្រៀងគ្នាមួយ ជាមួយនឹងរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីអាចដំណើរការព្រំដែន រវាងគ្នាឡើងវិញ បានមុនកាលកំណត់លើកមុន។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន របស់ប្រទេស លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ព្រំដែននៃប្រទេសទាំងពីរ នឹងចាប់ដំណើរការវិញ។ កិច្ចព្រមព្រៀងគ្នានេះ ត្រូវបានអនុម័ត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចម៉ូតូ និងទទួលទិញ ផលចោរកម្ម។ គួររំលឹកដែរថា កាលពីវេលាម៉ោង១៦ និង ០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋម្នាក់...
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានរកឃើញពលករខ្មែរមកពីធ្វើការនៅប្រទេសថៃវិញម្នាក់ រស់នៅខេត្តឧត្តរមានជ័យ មានអាការៈក្ដៅខ្លួនក្នុងចំណោមពលករសរុបទាំងអស់៥៧នាក់ ។ បច្ចុប្បន្នពលកររូបនោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យដើម្បីធ្វើការពិនិត្យនិងព្យាបាល។នេះបើតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុកលោកខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ១៣ ឧសភា៕
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភព ១,៧១២នាក់តួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៥៨,៥៤៧នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ១៦,៥០៧នាក់ អ្នកស្លាប់សរុបចំនួន៖...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមកាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងដាក់ពង្រាយ តេស្តមីស៊ីលផ្លោង បាញ់ចេញពីនាវាមុជទឹកថ្មី ក្នុងពេលឆាប់ៗនេះ។មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងចាប់ផ្តើមធ្វើការបាញ់តេស្តសាកល្បងមីស៊ីលបាញ់ ចេញពីនាវាមុជទឹក នៅក្នុងពិធីគម្រប់ខួបនាពេល ខាងមុខនេះ គឺនៅក្នុងខែកញ្ញា...
ភូកេត៖ កោះទេសចរណ៍ ភូកេត ប្រទេសថៃ កំពុងស្វែងរកការអនុញ្ញាត ពីរដ្ឋាភិបាលទីក្រុងបាងកក ដើម្បីបើកដំណើរ ការព្រលានយន្តហោះ កំពង់ផែ និងការចូលតាមផ្លូវអចិន្រ្តៃយ៍ទៅកាន់ដីគោក បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃ ដោយគ្មានការឆ្លងថ្មីនៃមេរោគ Covid-19 ។យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថាអភិបាល ខេត្តលោក Phakaphong...
ភ្នំពេញ៖កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅរោងចក្រ ឡាក់ឃីលីស៊ាន់ឡុង ហ្គាមេន ខូអិលធីឌីដែលមានទីតាំងនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានព្យួរការងារកម្មករ ហើយថៅកែរលួចបិទរោងចក្រ និងគេចខ្លួនរត់ចោលរោងចក្រ ព្រមទាំងលួចដឹកឧបករណ៍ និងសម្ភារចេញពីរោងចក្រដោយមិនទាន់មានសំណងជូនកម្មករ ក្នុងកំឡុងពេលនៃការព្យួរការងារ។នេះបើយោងតាមគេហទំព័រហ្វសប៊ុក របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្ យកម្មករកាត់ដេរកម្ពុជា (CCAWDU ស៊ីខៅឌូ)៕
ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនខាងលើដែល មានទីតាំងវិនិយោគស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៥៨៦កន្លែង ៕
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបញ្ចប់ការធ្វើសន្និសិទកាសែតកាលពីថ្ងៃច័ន្ទនៅឯ Rose Garden នៅសេតវិមានបន្ទាប់ពី បានប្រាប់អ្នកយកព័ត៌មានអាមេរិកដើមកំណើតចិន ឱ្យទៅសួរប្រទេសចិនវិញ ថាហេតុអ្វីបានជាមនុស្សនៅជុំវិញពិភពលោកបានកំពុងស្លាប់ ដោយសារមេរោគកូវីដ – ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជម្លោះពាក្យសម្តីរបស់លោក...