គ៊ែរ៖ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។ ស្ថានទូតចិនប្រចាំនៅទីក្រុងគែរ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់របស់លោក Shoukry ធ្វើឡើងនៅក្នុងជំនួប របស់លោកនៅ Cairo...
វ៉ាស៊ីនតោន៖ អតីតមេបញ្ជាការ នៃកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េបានជំរុញ ការត្រៀមខ្លួនប្រឈមមុខ នឹងការគំរាមកំហែង ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង ដោយថាការកម្ទេច ការិយាល័យទំនាក់ទំនង របស់ប្រទេសកុម្មុយនិស្តមួយនេះ គឺជាសញ្ញាច្បាស់មួយ នៃចេតនាអរិភាព។ លោកឧត្តមសេនីយ៍ John Tilelli បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ អំពីការវិវឌ្ឍន៍ថ្មីៗ នៅឧបទ្វីបកូរ៉េ ដែលជាការបារម្ភយ៉ាងខ្លាំងរបស់លោក សម្រាប់ប្រទេសដែលលោក បានបម្រើការចាប់ពីឆ្នាំ...
កំពង់ស្ពឺ ៖ នាថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង១៧.៣០នាទីល្ងាច មានករណីរន្ទះបាញ់ នៅចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់...
ភ្នំពេញ៖ បេសកកម្មដ៏ធំមួយ របស់ក្រុមគ្រួសារ ប្រជាជនខ្មែរយើង គឺរក្សាផ្នែកហិរញ្ញវត្ថុ ឱ្យមានសុវត្ថិភាព និង ត្រៀមសម្រាប់ការការពារ ពីហានិភ័យផ្សេងៗ រួមមានករណីបញ្ហា សុខភាពបន្ទាន់ ក៏ដូចជា សម្រាប់ហេតុការណ៍ ចៃដន្យជាច្រើន ដែលអាចកើតឡើង នៅក្នុងជីវិតរបស់យើង។ ដោយយល់ច្បាស់ពីកាតព្វកិច្ចដ៏ធំនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតបាន សម្រេចដាក់ចេញ នូវផលិតផល...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩នាទីព្រឹក អភិបាលខេត្តបន្ទាយមានជ័យនិង អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៏ នឹងជួបពិភាក្សាការងារ ជាមួយគ្នា ទាក់ទងការបើកច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក និងបញ្ហាពាក់ព័ន្ធនានាមួយចំនួន។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០៕
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង កំពុងត្រៀម ផ្ញើខិតប័ណ្ណឃោសនាប្រមាណ ១២ លានសន្លឹកទៅប្រទេសកូរ៉េខាងត្បូង តាមរយៈប៉េងប៉ោង (បាឡុង) ចំនួន ៣.០០០ ដោយនិយាយថា“ ពេលវេលា សម្រាប់ការដាក់ទណ្ឌកម្មសងសឹក” កំពុងតែខិតជិតមកដល់ហើយ។ ប្រទេសកូរ៉េខាងជើង បានគំរាមបញ្ជូនខិត្តប័ណ្ណ ឃោសនាចូលទឹកដីកូរ៉េខាងត្បូង ក្នុងការសងសឹកប្រឆាំង នឹងការខកខានរបស់កូរ៉េខាងត្បូង ក្នុងការបញ្ឈប់...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញ ការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករង ទីចាត់ការបុគ្គលិក និងជាប្រធានក្រុមទី២ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ គឹម សុភារៈ នាយករងទីចាត់ការបុគ្គលិក...
ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងថា រដ្ឋ Alarm ដែលបានស្នើឡើង ឲ្យបិទកាលពីថ្ងៃទី១៤ ខែមីនា ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូរ៉ូណា បានអស់សុពលភាពហើយ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយអនុញ្ញត...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងមហាផ្ទៃ បាន អនុញ្ញាតឲ្យលោក Wang Wentain ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺកូវីដ-១៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល សន្សំលុយសុទ្ធទុក បានចំនួន៣៥០០លានដុល្លារ ជាពិសេសលុយសន្សំទាំងនេះ មិនបានមកបើកប្រាក់បៀវត្សរ៍ ជូនកម្មករនិយោជិត ក្នុងរដូវកាលកូវីដ១៩នោះទេ។ ក្នុងឱកាស អញ្ជើញពិនិត្យ មើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២...