ក្រុមហ៊ុនFacebook បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី ១៥ ខែមិថុនា) ថាខ្លួនបានបើកដំណើរការកម្មវិធី Facebook Shops នៅប្រទេសកម្ពុជា ដើម្បីជួយឲ្យអាជីវករទាំងឡាយអាចបង្កើតហាងលក់ទំនិញតាមអនឡាញរបស់ខ្លួន បានកាន់តែងាយស្រួល ក្នុងគោលដៅជួយឲ្យអតិថិជនរបស់ពួកគាត់អាចចូលទិញទំនិញបាន ទាំងនៅលើ Facebook និង Instagram។ អាជីវករអាចបង្កើត Facebook Shop របស់ពួកគាត់បានយ៉ាងងាយស្រួល និងឥតគិតថ្លៃ។ អាជីវករអាចជ្រើសរើសផលិតផល...
ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។ រហូតដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា សរុប១២៨នាក់ ហើយអ្នកសម្រាកព្យាបាលចំនួន៣នាក់ និងអ្នកជាសះស្បើយចំនួន១២៥នាក់ ខណៈ កម្ពុជាគ្មានអ្នកស្លាប់។...
(ភ្នំពេញ) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០៖ ឡូយអស់ស្ទះ! មិនបាច់ចំាយូរ… ទៀតទេ!! ឥឡូវនេះលោកអ្នកនឹងអាចបានប្រើ ស្តេចកំពូលស្មាតហ្វូនក្នុងសុបិន និងទទួលបានថេប៊្លែត 1 គ្រឿងភ្លាមៗតែម្តង!! និយាយទៅចំណេញកប់ៗម៉ងលើកនេះទិញមួយបានដល់ទៅពីរ …! ចាប់ពីថ្ងៃទី15 មិថុនា ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2020...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បានជំរុញប្រទេសកូរ៉េខាងជើងឲ្យឈប់ធ្វើឲ្យភាពតានតឹងកើនឡើង និងឲ្យវិលត្រឡប់មករកកិច្ចិពិភាក្សាគ្នាវិញ ក្រោយមានការគម្រាមកំហែងធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងព្យុងយ៉ាង ថានឹងកាត់ផ្តាច់ចំណងទាក់ទង ហើយនឹងចាត់វិធានការយោធា។ លោក មូន ជេអ៊ីន បាននិយាយប្រាប់កិច្ចប្រជុំមួយជាមួយជំនួយការជាន់ខ្ពស់នានា ដោយពោលសំដៅដល់កិច្ចព្រមព្រៀងធ្វើឡើងក្នុងជំនួបកំពូលនៃមេដឹកនាំទាំងពីរក្នុងឆ្នាំ២០១៨ដូច្នេះថា “ការសន្យាសន្តិភាពលើឧបទ្វីបកូរ៉េ ដែលលោក គីម ជុងអ៊ុន បានធ្វើឡើង នៅចំពោះមុខប្រជាជន៨០លាននាក់របស់យើង មិនអាចកែប្រែវិញទេ”។ ...
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយ ប្រេងឥន្ធនៈ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រេងសាំងធម្មតាមានតម្លៃ ២៨៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត មានតម្លៃ ២៦០០រៀល ក្នុងមួយលីត្រ ។
បរទេស៖ ប្រទេសរុស្ស៊ីនិងប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានផ្អាកកិច្ចពិភាក្សាលំដាប់រដ្ឋមន្ត្រី ដែលគេរំពឹងថា នឹងផ្តោតលើបញ្ហាលីប៊ីនិងស៊ីរី ជាទីដែលប្រទេសទាំងពីរ បានគាំទ្រភាគីផ្សេងគ្នា នៅក្នុងជម្លោះដែលអូសបន្លាយដ៏យូរ។ ក្រសួងការបរទេសរបស់ប្រទេសតួកគី បានិយាយប្រាប់ថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្រេចចិត្តផ្អាកកិច្ចពិភាក្សាគ្នានោះ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃអាទិត្យនេះ។...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីតែងតែគាំទ្រ ដល់ការតស៊ូរបស់ សហគមន៍ស្បែកខ្មៅ ដើម្បីទទួលបានសិទ្ធិស្មើគ្នា ប៉ុន្តែប្រឆាំងនឹងបាតុកម្មដោយហិង្សា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកពូទីនបាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយកម្មវិធីទូរទស្សន៍ «Moscow. Kremlin. Putin»...
សេអ៊ូល៖ កាសែតដ៏សំខាន់ របស់ប្រទេសនេះ បានចុះផ្សាយថា ប្រទេសកូរ៉េខាងជើង នឹងចាត់វិធានការ បន្ទាប់ពីមានសកម្មភាព ដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងត្បូង ចំពោះខិត្តប័ណ្ណឃោសនា ប្រឆាំងក្រុងព្យុងយ៉ាង បន្ទាប់ពីប្អូនស្រី របស់មេដឹកនាំលោក គីម ជុងអ៊ុន បានព្រមានអំពីសកម្មភាពយោធា ប្រឆាំងនឹងកូរ៉េខាងត្បូង។ កូរ៉េខាងជើង បានរិះគន់កូរ៉េខាងត្បូង ស្ទើរតែរាល់ថ្ងៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានថ្កោលទោស ការបញ្ជូនខិត្តប័ណ្ណ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្វាយសារលិខិត ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សាដែលលនឹងប្រព្រឹត្តទៅ នៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ៕