ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០២០នេះបាននិងកំពុងអញ្ជើញប្រារព្ធពិធីបួងសួងរំលឹកដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រដែលកសាង មហានគរដើម្បីសុំសេចក្ដីសុខចម្រុងចម្រើន ដល់ប្រជារាស្រ្តខ្មែរនិងរួចផុត ពីគ្រោះចង្រៃជាពិសេសចាកចៀសឆ្ងាយពីជំងឺកូវីដ១៩ ដ៏កាចសាហាវ។ ពិធីនេះបាននិងកំពុងប្រារព្ធធ្វើឡើងនៅលើភ្នំគូលែន។...
ភ្នំពេញ៖ ដោយសារតែផលវិបាកអាក្រក់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់ បានឯកភាពគ្នាប្រកបដោយ ស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទ ចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១ វិញ។