រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៦៩.១៨៤នាក់ ដែលមានអ្នកស្លាប់១.២២០នាក់ ត្រូវបានកត់ក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួននៃអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់១.៧៥៥.៧៧៩នាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៤២.១៦៩នាក់ ដែលបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ នេះជាថ្ងៃទី៣ហើយ នៅគ្រាដែលប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងមានអ្នកស្លាប់ជាង១.២០០នាក់ និងមានអ្នកឆ្លងជំងឺថ្មី៤០.០០០នាក់ ។...
ញូដេលី៖ ប្រទេសឥណ្ឌា បានជំរុញឱ្យអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារយោធា របស់ខ្លួនពន្លឿនការផ្តល់ប្រព័ន្ធសព្វាវុធ នៅពេលភាពតានតឹងនៅតាមបណ្តោយបន្ទាត់ ព្រំដែនប្រវែង ៤.០៥៧ គីឡូម៉ែត្រ នៃបន្ទាត់ត្រួតពិនិត្យជាក់ស្តែង បានកើនឡើងចាប់តាំងពីខែមេសា។ ប្រភពពីរដ្ឋាភិបាលបាននិយាយថា សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី បានយល់ព្រមផ្គត់ផ្គង់ប្រព័ន្ធយោធាក្នុងរយៈពេលបីខែ បន្ទាប់ពីមានការបញ្ជាទិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ឆេះមន្ទីរពេទ្យមួយកន្លែង នៅភាគនីរតីនៃប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសុក្រនេះ ។ អគ្គីភ័យបានកើតឡើងនៅវេលាម៉ោង៣និង៤២នាទី ម៉ោងក្នុងស្រុក នៅថ្ងៃសុក្រនេះ ដែលអគ្គីភ័យបានឆាបឆេះចេញពីអគារជាន់ទី១ នៃមន្ទីរពេទ្យ Goheung ខេត្ត Jeolla ខាងត្បូង ចម្ងាយប្រមាណ៤៧០គីឡូម៉ែត្រនៃទីក្រុងសេអ៊ូល...