សម្រាប់ឯកសារស្នើសុំ ប្រាក់បំណាច់ប្រចាំថ្ងៃ នៅពេលជួបគ្រោះថ្នាក់ ការងារ (ក្នុងករណីបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន) លោកអ្នកត្រូវភ្ជាប់រួមមាន៖១. សំបុត្រចេញពីមន្ទីរពេទ្យ (មានការបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ)២. ទម្រង់ទាមទារប្រាក់បំណាច់៣. លិខិតអនុញ្ញាតច្បាប់ចេញដោយក្រុមហ៊ុន៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម)៥. ប័ណ្ណសមាជិក ប.ស.ស. (កាត ប.ស.ស.) បញ្ជាក់៖ សម្រាប់សំបុត្រពេទ្យ ត្រូវបញ្ជាក់ ឱ្យបានច្បាស់ ពីកាលបរិច្ឆេទនៃការចូលទៅសម្រាកព្យាបាល និងចេញពីមន្ទីរពេទ្យ។...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា បណ្តាប្រទេសមួយចំនួននៅអាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេមើលឃើញថា រលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ បានកើតឡើង ខណៈដែលប្រទេសជប៉ុន មានអ្នកឆ្លងជំងឺនៅក្នុងកំណត់ត្រាជាង៩០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ ពលរដ្ឋម៉ាឡេស៊ី នឹងត្រូវតែពាក់ម៉ាស់មុខនៅតាមទីសាធារណៈ ។ ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន និងរដ្ឋបាលក្នុងស្រុក បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់៩២០នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបកើនដល់២៨.១៩០នាក់...
ភ្នំពេញ៖ ក្រោយពីសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើរជើង ស្តុបផ្សារដើមគរ ដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការឆ្លងថ្នល់ និងមិនប្រឈមគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរ ការស្ពានអាកាសថ្មើរជើងថ្មីនេះ គឺជាសមិទ្ធផលមួយ ក្នុងយុគ្គសម័យ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ជនសង្ស័យ០២នាក់ទៅតុលាការបន្ទាប់ពួកគេធ្វើ សកកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានស្លាកលេខ។ មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតនៅវេលាម៉ោង២២៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចភូមិដើមចាន់...
បរទេស៖ការបិទស្ថានកុងស៊ុលចិនប្រចាំនៅក្នុងទីក្រុងហ៊ូស្តុន តាមសេចក្តីរាយការណ៍ គឺជាការបង្ហាញឲ្យឃើញនូវហេតុការណ៍ដ៏ថ្មីបំផុតមិនធ្លាក់មាន ក្នុងជម្លោះកើនកម្តៅយ៉ាងលឿនមួយ រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។ អ្នកប្រវត្តិសាស្ត្រនាពេលអនាគតនានា មុខជានឹងផ្តោតលើឆ្នាំ២០២០នេះថា ជាចំណុចសំខាន់ ដែលមានការកើនកាន់តែខ្លាំងឡើង នូវការប្រកួតប្រជែងយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ថ្មី។ មហាអំណាចទាំងពីរនេះ នាពេលបច្ចុប្បន្ន បានធ្លាក់ចូលក្នុងជម្លោះនៅទូទាំងតំបន់ភូមិសាស្ត្រជាច្រើន (អាស៊ីទក្សិណ អាស៊ីអាគ្នេយ៍ អូស្ត្រាលី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន)...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា មនុស្ស២នាក់បានស្លាប់ នៅគ្រាដែលឧទ្ធម្ភាគចក្រ១គ្រឿងរបស់កងទ័ពអាកាសហ្វីលីពីន (PAF) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ស្របពេលដែលបានហោះហើរ នៅក្នុងខេត្ត Isabela ភាគខាងជើង ប្រទេសហ្វីលីពីន ។ យោងតាមកងទ័ពអាកាសហ្វីលីពីន បានឲ្យដឹងថា UH-1D Huey ដែលជាយន្តហោះបម្រើដល់វិស័យយោធា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ត្រូវបានគេរាយការណ៍ថា ចំនួនអ្នកចុះក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មី គឺមានចំនួន៥៩.៩៦១នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាការកើនឡើងខ្ពស់បំផុតឈានចូលដល់ថ្ងៃទី២នេះ ។ កាលពីថ្ងៃមុន សេចក្តីការណ៍បានដាក់ក្នុងកំណត់ត្រាថា មានអ្នកឆ្លងជំងឺចំនួន៦៧.៨៦០នាក់ថ្មី ដែលជាតួលេខក្នុង១ថ្ងៃប៉ុណ្ណោះ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីចុងក្រោយនៅក្នុងប្រទេសបាននាមឲ្យមានអ្នកឆ្លងជំងឺសរុបកើនឡើងដល់២.២៨៧.៤៧៥នាក់ ។ ក្នុងរយៈពេល២៤ម៉ោង មានអ្នកជំងឺបន្ថែមទៀតចំនួន១.៣១១នាក់ដោយសារជំងឺនេះ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ រស់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានស្នើសុំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ ដោះស្រាយផល ប៉ះពាល់ជូនពួកគាត់ ក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះលើកទំនប់តាមព្រំបឹង ដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងសំរោង កាលពីពេលកន្លងទៅ ។ សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨...
ភ្នំពេញ លោក ហ៊ុន ម៉ានី តំណាងរាស្រ្ដខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញសួរសុខទុក្ខ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាផ្ទាល់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន មានប្រសាសន៍ថា អាជ្ញាធរនឹងមានវិធានការ ចំពោះក្រុម ហ៊ុនដឹកជញ្ជូន ប្រសិនបើអ្នកបើកបរពាក់ព័ន្ធ ទៅនឹងគ្រឿងញៀន ពីព្រោះគ្រឿងញៀន ក៏បង្កគ្រោះថ្នាក់ចរាចណ៍ផងដែរ ។ ក្រោយបញ្ចប់កិច្ចប្រជុំស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ...