ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា លោក Jair Bolsonaro ប្រធានាធិបតី របស់ប្រទេសប្រេស៊ីល ត្រូវបានគេបញ្ជាក់ឲ្យដឹង កាលពីថ្ងៃពុធថា គាត់បានធ្វើតេស្តជាថ្មីម្តងទៀត ឃើញថា មានលទ្ធផលជាវិជ្ជមាន ដែលមានវីរុសកូរ៉ូណា ហើយការធ្វើតេស្តនេះ បានធ្វើឡើង បន្ទាប់ពីការធ្វើតេស្តលើកដំបូងរបស់ គាត់កាលពី១សប្តាហ៍ ឃើញមានវត្តមានវីរុសកូរ៉ូណា ។...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន នៅថ្ងៃពុធនេះ បានសម្តែងនូវការមិនពេញចិត្ត យ៉ាងខ្លាំងរបស់ចិន ចំពោះការប្រឆាំង នឹងការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅឲ្យតំបន់តៃវ៉ាន់របស់ចិន។ អ្នកនាំពាក្យលោក Wu Qian បានធ្វើអត្ថាធិប្បាយ បន្ទាប់ពីសេចក្តីថ្លែងការណ៍មួយ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើសំណើ ដើម្បីផ្តល់កញ្ចប់ផ្ទៀងផ្ទាត់ឡើងវិញ សម្រាប់មីស៊ីល Patriot...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើសពី ៥៨០.០០០នាក់ គិតត្រឹមថ្ងៃពុធ គឺមានចំនួន ៥៨០.០៣៨នាក់ គិតត្រឹមម៉ោង១១និង៣៤នាទីព្រឹក ត្រូវនឹងម៉ោង១៥និង៣៤នាទីល្ងាច ម៉ោងសកល ។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូក សរុបលទ្ធការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្ដោ ប្រវេសន៍ ក្រោមអធិបតីភាព លោក សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអគ្គនាយក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងភាគីពាក់ព័ន្ធជាច្រើនទៀតចូលរួម នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៤ មកដល់ដំណាច់ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាបានបណ្ដេញចេញជនបរទេស ខុសច្បាប់ចំនួន១៧.២៣០នាក់ មាន១០៤សញ្ជាតិ។ របាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ អានដោយ ឧត្តម សេនីយ៍ឯក ណុប វី អគ្គនាយករងអន្ដោប្រវេសន៍ក្នុងកិច្ចប្រជុំបូកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បាន បញ្ជាក់ថា «គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ឆ្នាំ២០១៤...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា មន្ត្រីមួយរូបបាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់២១នាក់ គិតត្រឹមថ្ងៃពុធ ជាមួយគ្នានេះដែរ មនុស្សផ្សេងទៀត ចំនួន៣១នាក់ កំពុងបាត់ខ្លួននៅឡើយ ។ ការរុករក និងជួយសង្គ្រោះ បានធ្វើឡើង នៅក្នុងពេលមានគ្រោះទឹកជំនន់...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានស្នើឲ្យ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ជាប់ជានិច្ចចំពោះជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាក ជាច្រើននាពេលខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យឈប់សម្រាក រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ សីហា ។ ការឈប់នេះដើម្បីសងជំនួស...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សា សន្តិសុខជាតិសេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ មិនបានច្រានចោលការដាក់ ទណ្ឌកម្មបន្ថែមលើមន្រ្តីជាន់ខ្ពស់ របស់ចិននោះទេ ដោយសារលទ្ធផលនៃសកម្មភាព ដែលលោកបានធ្វើកាលពីថ្ងៃអង្គារ (១៤ កក្កដា) ដើម្បីដាក់ទណ្ឌកម្មប្រទេសចិន ចំពោះការចាត់ចែងរបស់ខ្លួន ក្រុងហុងកុង។ ច្បាប់ស្វ័យភាពហុងកុង ដែលលោក ត្រាំ បានចុះហត្ថលេខាកាលពីថ្ងៃអង្គារ អនុញ្ញាតឱ្យលោកដាក់ទណ្ឌកម្ម និងរឹតត្បិតទិដ្ឋាការលើមន្រ្តីចិន...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនមិនខ្លាចការដាក់ទណ្ឌកម្មណាមួយ ដែលសហរដ្ឋអាមេរិកអាចនឹងដាក់លើស្ថានភាព នៅសមុទ្រចិនខាងត្បូងនោះទេហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបង្កបញ្ហា និងអស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទកាសែតមួយថា ទីក្រុងប៉េកាំង សង្ឃឹមថាសហរដ្ឋអាមេរិក នឹងមិនដើរលើផ្លូវខុសទៀតនោះទេ។ ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីអ្នកការទូតជាន់ខ្ពស់ អាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បានព្រមានកាលពីថ្ងៃអង្គារអំពីការដាក់ទណ្ឌកម្ម ដែលអាចកើតមានប្រឆាំងនឹងមន្រ្តី និងក្រុមហ៊ុនចិន ដែលពាក់ព័ន្ធនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថា...
បរទេស៖ សាលារៀនជាច្រើននៅទូទាំងប្រទេសថៃ នឹងត្រូវបានបិទជាថ្មី ជាការប្រុងប្រយ័ត្នបន្ទាប់ពីមនុស្សពីរនាក់ នៅក្នុងក្រុមដាច់ដោយឡែកបានទៅដល់ប្រទេសថៃ ហើយក្រោយមកត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូវីដ១៩ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ទាហានអេហ្ស៊ីបម្នាក់បានធ្វើតេស្តិ៍វិជ្ជមានបន្ទាប់ពីគាត់និងក្រុមយោធាបានធ្វើដំណើរទៅខេត្ត រ៉ាក់យ៉ង ហើយកូនស្រីរបស់អ្នកការទូតស៊ូដង់បានធ្លាក់ខ្លួនឈឺដោយសារវីរុសនេះខណៈក្រុមគ្រួសាររបស់នាងស្ថិតនៅក្នុងទីក្រុងបាងកក ដើម្បីសង្កេតមើលរយៈពេលកំណត់រយៈពេល ១៤ ថ្ងៃ។ សាលារៀននៅតាមបណ្តាខេត្តជាច្រើននឹងបិទទ្វារ ដើម្បីធ្វើតេស្តសិស្សនិងធ្វើអនាម័យនៅក្នុងបរិវេណសាលារៀន។...