បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសប្រេស៊ីលគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ មានអ្នកស្លាប់កើនដល់១៣០០នាក់ត្រឹមរយៈពេល មួយថ្ងៃប៉ុណ្ណោះនិងសរុប៧៤០០០នាក់ នៅទូទាំងប្រទេស។ ក្នុងនោះផងដែរត្រឹមរយៈពេល២៤ម៉ោង អ្នកឆ្លងមានចំនួនកើនឡើងដល់ទៅ៤១៨៥៧នាក់ដែលវាបានធ្វើឲ្យចំនួនអ្នកឆ្លងវិរុសកូវីដ១៩ មានទៅដល់១៩២៦៨២៤នាក់ បើយោងតាមការអះអាងចុងក្រោយរបស់ ក្រសួងសុខាភិបាល។ មកដល់ពេលនេះប្រទេសប្រេស៊ីល បានក្លាយទៅជាប្រទេសដែលមាន ចំនួនអ្នកស្លាប់និងឆ្លងច្រើនជាងគេបំផុតទី២លើលោកបន្ទាប់ ពីអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញចូលរួមកម្មវិធីប្រកាសលាលែងតំណែងពីកីឡាការិនីជម្រើសជាតិកីឡាប៉េតង់របស់វិរៈកីឡាការិនី កែ ឡេងជាផ្លូវការ ។ ក្នុងការឳកាសពិធីប្រកាស លាលែងរបស់វិរៈកីឡាការិនី កែ...
ឡុងដ៌៖ ចក្រភពអង់គ្លេស បានហាមឃាត់ក្រុមហ៊ុន Huawei ពីបណ្តាញទូរគមនាគមន៍ 5G របស់ខ្លួនដោយបញ្ច្រាស ការសម្រេចចិត្តខែមករា ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន បច្ចេកវិទ្យាចិន ដែលមានតួនាទីក្នុងការ កសាងបណ្ដាញហេដ្ឋារចនា សម្ព័ន្ធឥតខ្សែល្បឿនលឿនបំផុត របស់ប្រទេស។ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃអង្គារថា ប្រតិបត្តិករដូចជា BT (BTGOF) និង Vodafone (VOD)...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួននឹងសងសឹកវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ស្តីពីការអនុញ្ញាត ឱ្យមានការដាក់ទណ្ឌកម្មលើធនាគារ ជុំវិញការគៀបសង្កត់ របស់ក្រុងប៉េកាំង លើទីក្រុងហុងកុង។ ក្រសួងការបរទេសចិន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់ស្វ័យភាពហុងកុង“ និយាយបង្កាច់បង្ខូច” នូវច្បាប់សន្តិសុខជាតិ ដែលបានដាក់ចេញ ដោយទីក្រុងប៉េកាំង...
ភ្នំពេញ ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ច បានដកហូតដីព្រៃខុសច្បាប់ ចំនួនជិត២ពាន់ហិកតា។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាល ខេត្ដមណ្ឌលគីរី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង បានថ្លែងថា...
បរទេស ៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ខ្លួនមានការប្រឆាំងយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលបដិសេធច្រានចោល ការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង និងបានហៅការចោទប្រកាន់ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសចិនពីបទសម្លុត គម្រាមប្រទេស ជិនខាងខ្លួននោះ ថាមិនត្រឹមត្រូវទាំងស្រុង ។ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសេចក្តី ថ្លែងការណ៍បង្ហោះលើគេហទំព័ររបស់ខ្លួនដូច្នេះថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា មានករណីធ្លាក់យន្តហោះស៊ើប ការណ៍មួយគ្រឿង នៅភាគខាងកើតប្រទេសតួកគី ។ ទីភ្នាក់ងារព័ត៌មានរដ្ឋឈ្មោះ Anadolu បានរាយការណ៍ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់ សម្តីរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងថា ក្នុងសន្តិសុខជំនាញ ចំនួន៧នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះស៊ើប ការណ៍១គ្រឿង បានធ្លាក់នៅខេត្ត Van...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសឡាតវី នាពេលថ្មីៗនេះ បាននិយាយប្រាប់សន្និសីទ មួយរបស់វិទ្យាស្ថាន Bookings Institutionថា ប្រទេសឡាតវី បានត្រៀមរៀបចំខ្លួនដើម្បី ផ្តល់កន្លែងទីតាំងស្នាក់នៅ និងចេញថ្លៃចំណាយសម្រាប់ កងទ័ពសហរដ្ឋអាមេរិក ប្រសិនបើកងទ័ពទាំងនោះ ចាកចេញពីប្រទេសអាល្លឺម៉ង់។ លោក Artis Pabriks ជារដ្ឋមន្ត្រីការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រី បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍មុនដូច្នថា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញប្រតិកម្មតប ចំពោះខ្លឹមសារព័ត៌មានដែល បានផ្សព្វផ្សាយក្នុង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅប្រទេសដែលរិះគន់ ចោទកម្ពុជាថា បំបិទសិទ្ធិសេរីភាព ក្នុងការធ្វើពិធីសាសនា ។ លោកថា ការចោទប្រកាន់បែបនេះ គឺជាការវិភាគគ្មាន មូលដ្ឋានច្បាស់លាស់ និងមាននិន្នការនយោបាយ បម្រើឲ្យអតីតបក្សប្រឆាំង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណៈភាពដោយរោគាពាធ...