បាត់ដំបង៖ ខណៈរសជាតិទឹកក្រូចអាយស៍កូឡា IZE Cola កំពុងទទួលបានការពេញនិយមពីពលរដ្ឋកម្ពុជា គ្រប់វ័យ និង គ្រប់ទីកន្លែងមិនថាពួកគេជ្រើសយកពិសានៅផ្ទះ ឬក្នុងកម្មវិធីផ្សេងៗ ដូច្នេះជៀសមិនផុតនឹងមានព័ត៌មានអំពីអ្នកឈ្នះរង្វាន់ពីទឹកក្រូចនេះជាហូហែរផងដែរ។ លោក គឹម សុខហេង អាជីវករលក់សម្លៀកម្នាក់នៅ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានរៀបអំពីការនិយមពិសាទឹកក្រូចនេះ និង រង្វាន់ដែលគាត់បានឈ្នះយ៉ាងដូច្នេះថា៖ «ចូលចិត្តរសជាតិទឹកក្រូចអាយស៍កូឡា IZE Cola ដោយសារវាមានរសជាតិផ្អែមល្មមឆ្ងាញ់ ហើយជាពិសេសបើញុំាជាមួយអាហារទៀតកាន់តែឆ្ងាញ់ខ្លាំង»។ លោកបន្ថែមទៀតថា លោកសប្បាយចិត្តខ្លាំងណាស់ចង់ស្រែកហ៊ោរបន្តិច ចង់លោតបន្តិច ប៉ុន្តែខ្លាចអ្នកជិតខាងឆ្ងល់ និង ភ័យ ដូច្នេះលោកបានត្រឹមតែទប់ក្តីរំភើប និងសើចញញឹមតែម្នាក់ឯងពេលដែលបានឃើញរង្វាន់ទឹកប្រាក់ ៥លានរៀល នៅគម្របដបទឹកក្រូចអាយស៍កូឡា IZE Cola ដែលលោកបានបើកពិសា។ ជាមួយសំណាងទឹកប្រាក់ ៥លានរៀល នេះ លោកសង្ឃឹមថានឹងជួយពង្រីកមុខរបរលក់សម្លៀកបំពាក់របស់លោកអោយកាន់តែចំណេញច្រើនជាងមុនមួយកម្រិតទៀត។ ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុង ផ្តល់សំណាងជាច្រើនក្នុងគម្រប និង ក្រវិលកំប៉ុង ដែលរួមមានទឹកប្រាក់សុទ្ធ ៥ លានរៀលទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍ IZE ជាច្រើនរយរង្វាន់ផងដែរ៕
ភ្នំពេញ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការឧបត្ថម្ភបរិក្ខារបន្ថែមទៀតជាលើកទី២ ដល់ក្រសួងសុខាភិបាលដើម្បីប្រឆាំងនឹងរោគរាតត្បាតកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ បរិក្ខារទាំងនោះ រួមមាន ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន ១ គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន ៦.៤០០ ឈុត។ ការឧបត្ថម្ភលើកនេះ គឺជាលើកទី២ បន្ថែមទៅលើការឧបត្ថម្ភលើកទី១...
ស្វាយរៀង ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០នេះ បានរកឃើញសារធាតុគីមី ដាក់ក្នុងងៀតបបែល និងពពុះសណ្តែក៦៥គីឡូក្រាម នៅផ្សាយវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ការរកឃើញនេះ បន្ទាប់ពីលោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ...
បរទេស៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនត្រៀមខ្លួនធ្វើការជាមួយប្រទេសថៃ ដើម្បីពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងការពារសន្ទុះនៃការអភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។ យោងតាមទីភ្នាក់ងារព័ត៌មាន សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២០ បានឱ្យដឹងទៀតថា លោកស៊ីបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។ លោកស៊ីបាននិយាយថា ចាប់តាំងពីការរីករាលដាល នៃមេរោគកូវីដ១៩...
បរទេស៖ នាវិករាប់រយនាក់ និងក្រុមពន្លត់អគ្គិភ័យ កំពុងបន្តបញ្ឈប់ការឆាបឆេះនៅលើនាវាវាយលុកដ៏មហិមាមួយរបស់អាមេរិក USS Bonhomme Richard សម្រាប់ថ្ងៃទី ៣ ជាប់ៗគ្នានៅឯមូលដ្ឋានទ័ពជើងទឹកក្រុង San Diego ក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលអាជ្ញាធរបាននិយាយថា នាវាដែលឆាបឆេះនេះ បច្ចុប្បន្នមានស្ថេរភាពហើយមានសុវត្ថិភាព។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំប្រចាំខែ ស្តីពីបច្ចុប្បន្នភាពការងារ ជំនាញទាក់ទងនឹងរបបសន្តិសុខសង្គម ដល់លោក លោកស្រីជាប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស តាមបណ្តាសាខា ទូទាំងរាជធានី/ខេត្ត-ខណ្ឌ តាមប្រព័ន្ធអនឡាញ (Video Conference) នាព្រឹកមិញនេះ...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Google បានប្រកាសអំពីផែនការ របស់ខ្លួនហើយថា នឹងធ្វើការវិនិយោគ ប្រាក់ប្រមាណជា១០ពាន់ប៊ីលានដុល្លារ ទៅក្នុងប្រទេសឥណ្ឌា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ការវិនិយោគនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ដែរថា គឺជាផ្នែកមួយ នៃផែនការ ដើម្បីធ្វើឲ្យសេវាអ៊ីនធឺណេត កាន់តែមានតម្លៃធូរថ្លៃ និងមានប្រយោជន៍កាន់តែខ្លាំងឡើង សម្រាប់មនុស្ស រាប់ពាន់លាននាក់...
បរទេស៖ ទីភ្នាក់ងារប៉ូលីសស៊ើបអង្កេត នៅក្រោមក្រសួងសន្តិសុខ សាធារណៈវៀតណាម កាលពីថ្ងៃច័ន្ទ បានឆែកឆេរផ្ទះ របស់មន្រ្តីសាធារណៈចំនួន ៣ នាក់ នៅទីក្រុងហាណូយ ពីបទលួចឯកសារ សម្ងាត់របស់រដ្ឋ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យរួមមានឈ្មោះង្វៀន អាញង៉ក អាយុ...
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នឹងអនុញ្ញាតឲ្យលោកបណ្ឌិត ហេង ប៊ុនអ៊ី អ្នកវិទ្យាសាស្ត្រ និងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ព្រមទាំងសហការីមួយចំនួនទៀត...