ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា គណៈកម្មាធិការសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅទឹកដីគោករបស់ខ្លួន គិតត្រឹមថ្ងៃទី២២ បានថយចុះពី ២២ករណី កាលពីថ្ងៃមុន ។ អ្នកដែលឆ្លងជំងឺថ្មីចំនួន ១២នាក់...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា លោកស្រី Maria Zakharova អ្នកនាំពាក្យមួយរូបមកពី ក្រសួងការបរទេសរុស្ស៊ី បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ថា របាយការណ៍ចុងក្រោយ ដែលបានចេញដោយគណៈកម្មាធិការ ស៊ើបអង្កេតព្រឹទ្ធសភាអាមេរិក ដែលបានដាក់ការសង្ស័យ ទៅលើប្រទេសរុស្ស៊ី ដែលបានចូលជ្រៀតជ្រែកផ្ទៃក្នុង ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០១៦នោះ គឺមិនបានបង្ហាញអំពីការពិត និងភស្តុតាងអ្វីនោះទេ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា គ្រោះទឹកជំនន់កើតឡើងនៅរដ្ឋ Bihar ដែលស្ថិតនៅភាគខាងកើត នៃប្រទេសឥណ្ឌា មានពលរដ្ឋរងនូវ ផលប៉ះពាល់ប្រមាណជាង ៨,៣លាននាក់ ។ នាយកដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយរដ្ឋ Bihar បានឲ្យដឹងថា គ្រោះទឹកជំនន់នៅតែបន្តកើតមានឡើង ដែលមាននៅក្នុងស្រុកចំនួន ១៦ទូទំាងរដ្ឋ ដែលបង្កផលប៉ះពាល់ដល់...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ឲ្យដឹង នូវតួលេខចេញដោយសកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ពិភពលោក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី ៨០០.០០០នាក់ គិតត្រឹមថ្ងៃសៅរ៍ ។ សរុបតួលេខនៃអ្នកស្លាប់នៅម៉ោង ១៣និង៥៦នាទី ម៉ោងសកល កាលពីថ្ងៃសៅរ៍ ឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ សីហានេះ បាននិងកំពុងចូលរួម កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ (3rd Mekong-Lancang Cooperation Summit) តាមប្រព័ន្ធវីដេអូ (Video Conference) នាវិមានសន្តិភាព។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងក្រសួងសុខាភិបាល នៅទី២៣ ខែសីហា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យកងកម្លាំងមួកខៀវកម្ពុជា៧១នាក់ វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ហើយទទួល លទ្ធផលអវិជ្ជមានមេរោគកូវីដ១៩ ក្រោយពួកបានធ្វើចត្តាឡីស័កចំនួនន១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។ នេះបើយោងតាមការប្រកាសព័ត៌មាន ពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ កងកម្លាំងទ័ពមួកខៀវ៨០នាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) តាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលមានលោក...
បរទេស៖ នៅថ្ងៃសៅរ៍នេះសារព័ត៌មាន Daily Telegraph បានចេញផ្សាយថា ប្រទេសអ៊ីរ៉ង់ បានបើកភ្លើងខៀវឲ្យក្រុមអ្នកអង្កេតការណ៍ នៃអង្គការសហប្រជាជាតិដើម្បីទៅត្រួតពិនិត្យដល់ទីតាំងនុយក្លេអ៊ែរ ចំនួនពីរដែលជាផ្នែកមួយនៃការព្យាយាមការទូតរបស់ខ្លួនដើម្បីឱ្យមានការបញ្ចប់ទៅ នៃការហាមឃាត់ជួញដូរអាវុធពីសំណាក់អន្តរជាតិប្រឆាំងនឹងក្រុងតេហរ៉ង់។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិឬហៅកាត់ថា IAEA ដែលជាស្ថាប័នឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ កន្លងមកបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះរបបអ៊ីរ៉ង់ចំពោះការបដិសេធ មិនសហការជាមួយក្រុមការងារអធិការកិច្ចលើការអះអាងថាខ្លួនបាន ធ្វើសកម្មភាពខុសច្បាប់នៅឯរោងចក្រនុយក្លេអ៊ែរចំនួនពីរ។ IAEA ក៏បានចាត់វិធានការដែលមិនធ្លាប់ មានពីមុនមកនៅដើមឆ្នាំនេះនៃការចេញរបាយការណ៍ពិសេសស្តីពីការស្តីបន្ទោស អ៊ីរ៉ង់...
បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃសៅរ៍នេះបានប្រកាសថា ប្រធានាធិបតីរុស្សីលោក Putin និងសមភាគីហ្វាំងឡង់លោក Niinisto បានពិភាក្សាអំពីស្ថានការណ៍នៅបេឡារុស្សតាមទូរស័ព្ទ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយវិមានក្រមឡាំងបាននិយាយថានៅអំឡូងពេលការពិភាក្សាអំពីការវិវត្ត នៅក្នុងប្រទេសបេឡារុស្សលោក Putin បានបញ្ជាក់សាជាថ្មីនូវជំហររបស់រុស្ស៊ី ដែលបានសង្កត់ធ្ងន់ជាពិសេសថាការជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យនិងការព្យាយាមដាក់សម្ពាធ ពីខាងក្រៅមកលើអាជ្ញាធរស្របច្បាប់គឺមិនអាចទទួលយកបានទេ ។ សេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមទៀត ដែរថាភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការមើលឃើញស្ថានភាព នៅក្នុងសាធារណរដ្ឋមួយនេះវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រែសម្រួល៖ស៊ុនលី
តេហេរ៉ង់៖ ប្រធានអង្គការអាកាស ចរណ៍ស៊ីវិលអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង នៅថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទូទាត់សំណងទាក់ទងនឹងករណីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលបានធ្លាក់នៅ ក្នុងដែនអាកាសអ៊ីរ៉ង់កាលពីខែមករា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការលើកឡើងរបស់លោក Touraj Dehqani Zangeneh...