ម៉ានីល៖ ចំនួនអ្នកផ្ទុកមេរោគកូវីដ១៩ របស់ប្រទេសហ្វីលីពីន បច្ចុប្បន្ននេះមានចំនួន ១៨៧.២៤៩នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មីចំនួន ៤.៩៣៣ នាក់ទៀត នៅថ្ងៃសៅរ៍។ ក្នុងចំណោមករណីទាំងនេះមានចំនួន ៦៩.៣៦២ ជាករណីសកម្ម ឬអ្នកជំងឺដែលនៅតែឆ្លងវីរុសនេះ។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋធានី ម៉ានីល ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ...
បរទេស៖ ទីក្រុងដាណាង ប្រទេសវៀតណាម បានចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ១៩ទៅលើពលករបរទេស និងអ្នកទេសចរបរទេសជិត ២ ២០០ នាក់ហើយបានជាប់គាំងក្នុងទីក្រុងមួយនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃសុក្រមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនិងបុគ្គលិកសុខាភិបាលនៅទីក្រុង ដាណាង នៅស្រុក Son Tra បានយកសំណាកពីប្រជាជនចំនួន ៣៦២...
ព្រៃវែង៖ កម្មករនិយោជិត ជាស្ត្រីចំនួន ៩៤នាក់ នៅខេត្តព្រៃវែង ក្នុងកំឡុងពេល ឈប់សម្រាក រយៈពេល៩ថ្ងៃ ត្រូវបានក្រុមការងារបេឡាជាតិ សន្តិសុខសង្គម ប.ស.ស. សាខាខេត្តព្រៃវែង ដែលប្រចាំការ នៅតាមមន្ទីរពេទ្យ គោលដៅនានា ក្នុងខេត្តព្រៃវែង ធ្វើការសម្របសម្រួលរៀបចំ ឯកសារជូនដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល។ ការសម្របសម្រួលរៀបចំ ឯកសារខាងលើ...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ នឹងដាក់ចេញសេចក្តីណែនាំពីគម្លាត ទំនាក់ទំនងសង្គម កាន់តែតឹងរឹងឡើង ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃមេរោគកូរ៉ូណា នៅទូទាំងប្រទេស ស្របពេលដែលខ្លួន ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឆ្លងថ្មី នៃជម្ងឺកូវីដ១៩ ដែលរាលដាលពីទីក្រុងសេអ៊ូល ។ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺកូរ៉េ បានរាយការណ៍ពីការឆ្លងមេរោគកូរ៉ូណា ក្នុងប្រទេសថ្មី ចំនួន៣១៥ករណី គិតត្រឹមពាក់កណ្ដាល...
បរទេស៖ អនុគណៈកម្មាធិការ នៃសភាថៃ ផ្នែកពិនិត្យពិចារណា លើគំរោងថវិកា សំរាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២១ គឺបានអនុម័តលើការទិញនាវា មុជទឹកពីរគ្រឿង ដែលមានតំលៃ ២២,៥ ពាន់លានបាតពីប្រទេសចិន ទោះបីវាមិនទាន់ជាឯកច្ឆន្ទក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការរិះគន់នៃការចំណាយ លើវិស័យការពារជាតិ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មចិន (MOC) បានថាប្រទេសចិន បានប្រឆាំងយ៉ាងខ្លាំង ចំពោះការបង្ក្រាបដែលកំពុងកើនឡើង របស់ក្រុមហ៊ុន Huawei ដោយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនោះ មិនបញ្ចេញឈ្មោះ បានលើកឡើងថា សហរដ្ឋអាមេរិក បានប្រើប្រាស់អំណាច របស់រដ្ឋធ្វើជាទូទៅនូវគំនិតសន្តិសុខជាតិ និងដាក់ការគាបសង្កត់ជាបន្ត និងក្រុមហ៊ុនដែលមានបរទេស ដោយរំលោភលើវិធានការណ៍ ដូចជាការគ្រប់គ្រងការនាំចេញ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា អំពើទាំងនេះបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ...
បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួននឹងដាក់បម្រាមទិដ្ឋាការ លើមន្ត្រីអ៊ីរ៉ង់១៣នាក់ ដែលខ្លួនចោទប្រកាន់ ពីបទពាក់ព័ន្ធ ក្នុងការរំលោភបំពាន សិទ្ធិមនុស្សធ្ងន់ធ្ងរ សម្រាប់ការធ្វើឃាតឥស្សរជន បក្សប្រឆាំង អ៊ីរ៉ង់មួយរូប កាលពីឆ្នាំ១៩៩០ នៅក្នុងប្រទេសស្វីស។ ក្រសួងការបរទេស សហរដ្ឋអាមេរិក មិនបានប្រាប់ឈ្មោះមន្ត្រីទាំង១៣នាក់នោះទេ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា ខ្លួនក៏នឹងកំណត់ជនជាតិអ៊ីរ៉ង់ទី១៤ម្នាក់...
កិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី ៣ ដែលរៀបចំឡើងក្រោមប្រធានបទ លើកកម្ពស់ទំនាក់ទំនងដៃគូ រួមគ្នាជំរុញវិបុលភាព និងភាពរុងរឿងជាមួយគ្នា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែសីហាខាងមុខនេះ។ ស្ថិតក្រោមស្ថានភាព នៃការរីករាលដាល ជាសកលនៃជំងឺវីរុស COVID-19 សាកលភាវូបនីយកម្ម បានចុះខ្សោយ និង ការគាំពារនិយមត្រូវបាន រឹតបន្តឹងជាបន្តបន្ទាប់ កិច្ចប្រជុំនេះនឹងជួយបង្កើនទំនុកចិត្ត គ្នាទៅវិញទៅមកថែមមួយកម្រិតទៀត ដល់បណ្តាប្រទេសស្ថិតក្នុង...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជាបានលើកឡើងថា ក្រសួងបានយកចិត្តទុកដាក់គិតគូរស្នើសុំ ឲ្យមានការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពីប្រទេសរុស្ស៊ី និងចិន។ តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ លោកស្រីអ្នកនាំពាក្យថ្លែងថា កម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ។ លោកស្រីថា “ដូច្នេះហេីយក្រសួងសុខាភិបាលក៏បានគិតគូរ ក្នុងការស្នេីសុំឲ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាដែរ ដែលហៅថា non-binding...
ភ្នំពេញ៖ លោក ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា បានអំពាវនាវដល់បណ្ដាអ្នកដែលមានអាជីព ចំណេះជំនាញ ដូចជា អ្នកកាត់សក់ ចុងភៅ អ្នកបើកបរ កម្មករ កម្មករសំណង់ អ្នកជំនាញ អចលនវត្ថុ អ្នកចំរៀង អ្នកគូរគំនូរ អ្នកសារព័ត៌មាន មគ្គុទេសចរណ៍… ចូលរួមបង្កើតនូវវិដេអូឃ្លីបខ្លីៗ លក្ខណៈចែករំលែកនូវចំណេះជំនាញនិងបទពិសោធន៍...