ភ្នំពេញ៖ សៀមរាបអង្គរចាប់ផ្ដើម ដំណើរការបើកទទួលភ្ញៀវទេសចរ ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ ជាមួយភ្ញៀវទេសចរជាតិបានទៅ ទស្សនាយ៉ាងច្រើនកុះករនៅអង្គរវត្ត ។ ក្រសួងទេសចរណ៍ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរ ទាំងអស់គ្នាដែលបានអនុវត្តន៍ និងចូលរួមដើម្បី ការពារសុវត្ថិភាពទេសចរណ៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងថ្ងៃឈប់សម្រាករយៈពេលនេះ។ សូមជូនពរភ្ញៀវទេសចរជាតិ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ ការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យបានល្អ នៅក្នុងថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី ១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានបដិសេធសំណើ របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ឲ្យមានជំនួបកំពូល មេដឹកនាំពិភពលោកមួយ ដើម្បីពិភាក្សាគ្នា អំពីបញ្ហាប្រទេសអ៊ីរ៉ង់ ដោយនិយាយថា លោកមុខជានឹងមិនចូលរួមនោះទេ។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅទីក្រុង Bedminster រដ្ឋញូជេស៊ី លោក ត្រាំ...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការដាក់វិធានការ គម្លាតទំនាក់ទំនងសង្គមជាថ្មីម្តងទៀត ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ បន្ទាប់ពីករណីកូវីដក្នុងប្រទេស មានការកើនឡើងខ្លាំង នៅទីក្រុងសេអ៊ូល នាពេលថ្មីៗនេះ។ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺរបស់កូរ៉េ បានរាយការណ៍ ពីករណីឆ្លងជម្ងឺកូវីដថ្មី ចំនួន១៦៦ករណី ដែលរួមមានករណី ក្នុងស្រុកថ្មីចំនួន១៥៥ករណី និងករណីឆ្លងមកពីក្រៅប្រទេសថ្មី ចំនួន១១ករណី ហើយនេះ គឺជាចំនួនកើនឡើងខ្ពស់...
ពិតដូចការទាយទុកមែន ! អង្គការ បម្រើបរទេសនិង បំផ្លាញជាតិឯងដូច ខុមហ្វ្រែល (Comfrel) មិនដែលហ៊ាន ចេញផ្សាយរបាយការណ៍ ស្ទង់មតិណាមួយដែល លទ្ធផលមិនស្រប តាមគោលបំណង ដែលចៅហ្វាយនាយរបស់ខ្លួន ចង់បាននោះឡើយ។ នៅទីបំផុត អង្គការនេះ បានអះអាងថា ការស្ទង់មតិនោះ គ្រាន់តែជាការបញ្ចេញមតិ របស់សាធារណជនប៉ុណ្ណោះ ដែល ពួកគេមិនយកមកធ្វើជា...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានបដិសេធច្រានចោល សំណើសហរដ្ឋអាមេរិក ដែលឲ្យបន្តដាក់បម្រាម អាវុធលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។ សាធារណរដ្ឋដូមីនីក គឺជាប្រទេសតែមួយគត់ ដែលគាំទ្រសំណើអាមេរិកនោះ នៅក្នុងសម្លេងឆ្នោត ក្រុមប្រឹក្សាសន្តិសុខ កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍មកថា កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤១.៥៧៦នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៧០៩នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងជំងឺបានកើនឡើងដល់៣.៣១៧.០៩៦នាក់ និងមានអ្នកស្លាប់សរុបកើនដល់១០៧.២៣២នាក់ ។ ប្រេស៊ីល ជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសនៅអាមេរិកឡាទីន ។ ក្រុងសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសនេះ ជាកន្លែងដែលផ្ទុះជំងឺខ្លំាងក្លាជាងគេ...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២០នេះបានបន្តអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋឲ្យការពារ ខ្លួនជំងឺកូវីដ១៩និងគោរពច្បាប់ចរាចរណ៍ក្នុងអំឡុងពេលឈប់សម្រាក៥ថ្ងៃ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា”រីករាយថ្ងៃឈប់សម្រាក ១៧- ២១! សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាង ការឆ្លងជំងឺកូវីដ១៩សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ចៀសវាងធ្វើដំណើរជាមួយអ្នកមាន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍ថា គ្រោះទឹកជំនន់នៅក្នុងប្រទេសឥណ្ឌា នៅរដ្ឋ Bihar ភាគខាងកើតប្រទេស បានបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង៨,១លាននាក់ ។ យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Bihar បានឲ្យដឹងថា គ្រោះទឹកជំនន់បន្តកើតឡើង ដោយគ្រប់ដណ្តប់លើស្រុកចំនួន១៦ទូទាំងរដ្ឋ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋចំនួន៨.១៣១.៨៤១នាក់ ។ គ្រោះទឹកជំនន់បន្តកើតឡើងដោយបានវាយប្រហារ នៅលើភូមិចំនួន១.៣១០ដោយបានរាលដាលដល់ជាង១៣០ប្លុក ក្នុងចំណោមស្រុកទាំង១៦...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា លើសពី២,៥លាននាក់ គិតត្រឹមថ្ងៃសៅរ៍ ទន្ទឹមនឹងនេះដែរ ហ្វីលីពីន ត្រូវបានគេរាយការណ៍ករណីថ្មីប្រចាំថ្ងៃចំនួន៤.៣៥១នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធបានប្រកាសទិន្នន័យចុងក្រោយថា សរុបករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់២.៥២៦.១៩២នាក់ ខណៈអ្នកស្លាប់សរុបចំនួន៤៩.០៣៦នាក់ ។ មានករណីថ្មីលើសពី៦៥.០០២នាក់ បានបូកបន្ថែមគិតចាប់ពីថ្ងៃសុក្រ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ៩៩៦នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះដោយសារវីរុស...