សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានកាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៣២នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ក្នុងនោះរាប់បញ្ចូលទំាងម្នាក់នៅក្នុងសហគមន៍ និង៦នាក់ជាអ្នកមកពីបរទេស ។ នេះនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបនៅក្នុងប្រទេស កើនឡើងដល់៥៤.៩២៩នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ម្នាក់គត់នៅក្នុងសហគមន៍...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា អង្គការសុខភាពភពលោក (WHO)បានឲ្យដឹងកាលពីថ្ងៃសុក្រថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅទ្វីបអាមេរិក មានជាង១០លាននាក់ ។ គិតត្រឹមម៉ោង១០ព្រឹក ត្រូវនឹងម៉ោង៨និង០០នាទី ម៉ោងសកល មានករណីថ្មីចំនួន១៥៤.១១៨នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅទ្វីបអាមេរិក ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់១០.១៣៥.៣២២នាក់ ដែលចំនួននេះលើសពីចំនួនអ្នកឆ្លងជំងឺជាងពាក់កណ្តាលនៃពិភពលោក ដែលមាន១៨.៩០២.៧៣៥នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩៤.៥៩៨នាក់...
ភ្នំពេញ ៖ បន្ទាប់ពីខកខានការសិក្សា មួយរយៈពេល ដោយសារជំងឺកូវីដ១៩ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យសាលារៀន ថ្នាក់ទី៩និងទី១២ បើកបង្រៀនឡើងវិញ នៅក្នុងកំឡុង ខែកញ្ញា ឆ្នាំ២០២០ ហើយប្រឡងសញ្ញាបត្របាក់ឌុប ថ្នាក់ជាតិ នៅខែធ្នូឆ្នាំ២០២០ ។ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយនៅថ្ងៃ ទី...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាក បាទក្រហមកម្ពុជា កំពុងរៀបចំតុបតែងលម្អស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដើម្បីធ្វើឲ្យមានសោភ័ណភាពកាន់តែ ស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវ ទេសចរជាតិ អន្តរជាតិសម្រាប់ថ្ងៃឈប់ខាងមុខចាប់ពីនៅថ្ងៃទី១៧-២១ សីហា ឆ្នាំ២០២០។ ការរៀបចំលម្អរស្ទឹងនេះដែរ គឺត្រូវរៀបចំយ៉ាងណា ដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួនជាង ១០០.០០០នាក់ និងលើសពី ៣លាននាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន៩០៥នាក់ និងមានអ្នកឆ្លងជំងឺថ្មីចំនួន៤៩.៩៧០នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងថា ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់១០០.៤៧៧នាក់ និងមានអ្នកឆ្លងជំងឺដល់៣.០១២.៤១២នាក់ ។ រដ្ឋសៅប៉ូឡូ...
PRAGUE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ពលរដ្ឋចំនួន ១១នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រាដែលមានករណី អគ្គីភ័យឆេះអគារមួយកន្លែង នៅតំបន់ Karvina ភាគខាងកើតនៃសាធារណរដ្ឋឆេក កាលពីល្ងាចថ្ងៃសៅរ៍ ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អគ្គីភ័យបានកើតឡើងនៅជាន់ទី១១ នៃអគារនៅក្រុង Bohumin កាលពីល្ងាចថ្ងៃសៅរ៍...
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ទូរទស្សន៍ LBCI TV បានផ្សាយថា មន្ត្រីប៉ូលិសមួយរូបរបស់ប្រទេសលីបង់ បានស្លាប់ និងពលរដ្ឋចំនួន ១៤២នាក់បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងពេលប៉ះទង្គិចគ្នា ក្នុងអំឡុងពេលតវ៉ាប្រឆំានឹង វិធានការណ៍ច្បាបនៅក្រុងបេរ៉ាត់ ហើយករណីនេះ បានកើតឡើងបន្ទាប់ពីមាន ករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់ប្រទេសលីបង់ ដែលបានសម្លាប់មនុស្សតិចបំផុត...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបាននាំគ្នា ស្វែងរកឃើញប្រអប់ខ្មៅ នៃយន្តហោះដែលបើកធ្លាក់ផ្លូវ នៅភាគខាងត្បូងនៃ ប្រទេសឥណ្ឌានោះហើយ ដែលក្នុងនោះអ្នកដំណើរ ១៨នាក់បានបាត់បង់ជីវិត។ យន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ Air India ដែល ត្រូវបានគេដឹងថាបានធ្វើដំណើរពី ទីក្រុងឌុបៃបានចុះចតខុសផ្លូវ ដោយសារតែអាកាសធាតុ មិនអំណោយផល នៅឯអាកាសយានដ្ឋាន...
កោះកុង៖ លោក ដុំ យុហៀន តំណាងរាស្រ្តមណ្ឌលកោះកុង និងមានការអមដំណើរដោយ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត និងក្រុមការងារនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានបានចុះសួរសុខទុក្ខ សំណេះសំណាល និងពាំនាំគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥៥គ្រួសារ និងធ្វើសំណេះសំណាល សួរសុខទុក្ខដល់មន្ត្រីរាជការ ស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ...