បរទេស៖ មេដឹកនាំប្រឆាំងបេឡារុស លោក Sviatlana Tsikhanouskaya តាមសេចក្តីរាយការណ៍ បានស្នើអង្គការសហប្រជាជាតិ ឲ្យធ្វើការថ្កោលទោសការបង្ក្រាបធ្វើឡើងដោយលោកប្រធានាធិបតី Alexander Lukashenko ចំពោះអ្នកតវ៉ាដែលចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត កាលពីខែមុន។ ថ្លែងទៅកាន់កិច្ចប្រជុំមិនផ្លូវការមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Sviatlana Tsikhanouskaya ក៏បានជំរុញអង្គការសហប្រជាជាតិ ឲ្យបញ្ជូនបេសកកម្មឃ្លាំមើលអន្តរជាតិមួយ មកកាន់ប្រទេសបេឡារុស និងបាននិយាយថា គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ អាចនឹងបែកចេញគោលការណ៍ថ្មីស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីមានការធ្វើការថ្កោលទោសរិះគន់ ចំពោះក្រុមរត់ចោលប្រទេសកូរ៉េខាងជើង ចូលរួមធ្វើសកម្មភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ មន្ត្រីមួយរូបមកពីក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រម្សិលមិញនេះថា រដ្ឋាភិបាលកំពុងតែព្យាយាមអនុវត្តដោយស្មោះត្រង់ នូវច្បាប់សិទ្ធិមនុស្សកូរ៉េខាងជើងឆ្នាំ២០១៦ និងកំពុងតែធ្វើការងារជាមួយអង្គការក្រៅរដ្ឋាភិបាល លើការជំរុញការពារសិទ្ធិ។ មន្ត្រីក្រសួងកូរ៉េខាងត្បូងរូបនោះ ក៏បាននិយាយផងដែរថា ទីក្រុងសេអ៊ូលបន្តចូលរួមក្នុងសេចក្តីសម្រេចស្តីពីកូរ៉េខាងជើង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តររដ្ឋាភិបាល។ ប៉ុន្តែកាលពីឆ្នាំមិញនេះ កូរ៉េខាងត្បូង បានជ្រើសយកកិច្ចសហការគាំទ្រដោះស្រាយលើបញ្ហាសិទ្ធិមនុស្សនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយលើកឡើងពីកាលៈទេសៈលើឧបទ្វីបកូរ៉េ៕ ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា វិទ្យាស្ថានព្យាករណ៍សុខាភិបាល ចំណុះឲ្យសាកលវិទ្យាល័យ University of Washington បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក ដោយសារវីរុសកូរ៉ូណា នឹងកើនឡើងលើសពី៤១០.០០០នាក់ នៅចុងឆ្នាំនេះ ដែលជាការកើនឡើងទ្វេដងនៃអ្នកស្លាប់ទាំងអស់នាពេលបច្ចុប្បន្ននេះ និងអ្នកស្លាប់អាចកើនឡើងដល់៣.០០០នាក់ក្នុង១ថ្ងៃ នៅក្នុងខែធ្នូ ។...