ប៉េកាំង៖ ប្រទេសចិន បានចោទប្រកាន់កងទ័ពឥណ្ឌាថា បានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងការបាញ់ព្រមានទៅលើអាកាស ក្នុងពេលប្រឈមមុខដាក់គ្នា ជាមួយបុគ្គលិកចិន នៅតាមព្រំដែនដែលមានជម្លោះ កាលពីថ្ងៃច័ន្ទ ចំពេលមានភាពតានតឹង ឡើងវិញរវាងប្រទេសទាំងពីរ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា អ្នកយកព័ត៌មានការពារព្រំដែនចិន បានចាត់វិធានការតបត ដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ សេចក្តីថ្លែងការណ៍មិនបាន បញ្ជាក់ច្បាស់ថា តើវិធានការទាំងនោះជាអ្វី ឬថាតើកងទ័ពចិន ក៏បាញ់ព្រមានតបវិញដែរ...