ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីទៀត លើជនជាត់ខ្មែរដែលបានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ និងគ្មានករនីជាសះស្បើយ។ សូមបញ្ជាក់ថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩សរុប ចំនួន២៨៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុប ៥នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២០នេះ បាននិងកំពុងអញ្ជើញ ធ្វើដំណើរ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជន ប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ...
ភ្នំពេញ៖ ដោយស្ថានភាពនៃជំនន់ទឹកភ្លៀង បានវិលទៅរកភាពប្រក្រតីវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យលោក លោកស្រី ដែលមានមធ្យោបាយ ដឹកជញ្ជូនធុនធំទាំងអស់ អាចប្រកបរបររកស៊ី ទទួលទានឡើងវិញ បាននៅលើផ្លូវជាតិទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ ជាធម្មតាចាប់ពីម៉ោង 00 ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះតទៅ។ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ...