ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR)បានឲ្យដឹងកាលពីថ្ងៃអង្គារថា UNHCR បានជួយសង្គ្រោះ ឲ្យមានការដោះលែងជនភៀសខ្លួន ចំនួន១៤១នាក់ចេញពីមន្ទីរឃុំឃាំង នៅប៉ែកខាងលិចនៃប្រទេសលីប៊ី ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា “កាលពីសប្តាហ៍មុន UNHCR បានជួយឲ្យមានការដោះលែងជនភៀសខ្លួនដែលជាបុរស ស្ត្រី និងកុមារ ចំនួន១៤១នាក់”...
វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកម្នាក់ បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា សហរដ្ឋអាមេរិក នៅតែត្រៀមខ្លួនជួបជាមួយកូរ៉េខាងជើង នៅគ្រប់ពេល និងគ្រប់ទីកន្លែង។ លោក Marc Knapper ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ និងជប៉ុន ក៏បានលើកឡើងផងដែរពីសារៈសំខាន់ នៃសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលធ្វើការជាមួយគ្នា ដើម្បីលុបបំបាត់រដ្ឋកុម្មុយនិស្តនេះ ។ លោកបានឲ្យដឹង នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយក្រុមអ្នកជំនាញ...
ភ្នំពេញ ៖ ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ថ្វាយព្រះពរបវរមហាប្រសើរ បួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ វត្ថុស័ក្តិសិទ្ធិមាន...
ភ្នំពេញ ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើក ទី ១៦ (២៩ តុលា ២០០៤ -២៩ តុលា ២០២០) នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ លោក កឹម សុខា និងភរិយា ក្រាបបង្គំថ្វាយព្រះពរសព្ទសាធុការពរជ័យ បវរសួស្ដី មហាប្រសេីរគ្រប់ប្រការថ្វាយចំពោះ ព្រះករុណា ព្រះបាទ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានដល់ អង្គភាពសាងសង់ផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បើសាងសង់ផ្លូវមិនតាមបទដ្ឋាន បច្ចេកទេស នឹងមិនទូទាត់ប្រាក់ឲ្យជាដាច់ខាត។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងសម្ពោធបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៦ ខែវិច្ឆិកា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់១៥៧.៩៤៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ប្រចាំថ្ងៃបន្ថែមទៀត ចំនួន៥៤៩នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។ អ្នកស្លាប់ក្នុងមួយថ្ងៃប៉ុណ្ណោះ បានកើនឡើងស្ទើរតែទ្វេដងដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ ។ ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៩.៧៨៧នាក់ដោយសារវីរុស ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចាប់តំាងពីផ្ទុះជំងឺ កើនឡើងដល់...
បរទេស៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធចាន់អូចា នៅថ្ងៃពុធនេះ បានផ្តល់ភ្លើងខៀវដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈដែលការជជែកពិភាក្សាពិសេសរយៈពេលពីរថ្ងៃរបស់សភា ស្តីពីវិបត្តិនយោបាយបានបញ្ចប់។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកប្រាយុទ្ធថា លោកបានយល់ស្របនឹងចំណុចជាច្រើនដែលធ្វើឡើងដោយសមាជិកសភាអំពីវិបត្តិនេះ ប៉ុន្តែបាននិយាយថារឿងសំខាន់គឺគាំទ្រដល់ការធ្វើវិសោធនកម្មធម្មនុញ្ញ។ លោកបានបន្ថែមថា ទោះយ៉ាងណា សភាត្រូវតែអនុវត្តតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ព្រោះថាវានឹងចូលជាធរមានរហូតដល់រដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើង។ ការធ្វើវិសោធនកម្មធម្មនុញ្ញគឺជាផ្នែកមួយនៃការទាមទារសំខាន់ៗចំនួនបីដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកតវ៉ាប្រឆាំងនឹងការបង្កើត។ ពួកគេក៏បានទាមទារឱ្យលោក ប្រាយុទ្ធ...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនបានប្តេជ្ញារក្សាកម្រិតកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋមន្ត្រីការពារជាតិរបស់ពួកគេទេ ពីព្រោះខ្លួន កំពុងកែតម្រូវវត្តមាន កងទ័ពបរទេសរបស់ខ្លួន ក្នុងលក្ខណៈបត់បែនមួយ។ ប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សាប្រចាំឆ្នាំ រវាងរដ្ឋមន្ត្រីការពារជាតិ Suh Wook និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper...
កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិន បានប្តេជ្ញាឆ្លើយតប ឱ្យសមស្របនិងចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃប្រមាណ ១,៨ ពាន់លានដុល្លារ។ អ្នកនាំពាក្យ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់នៅថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មលើអង្គភាពអាមេរិក ដែលចូលរួមក្នុងការលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់នេះ។ យោងតាមសារព័ត៌មាន Sputnik...