ព័ត៌មានអន្តរជាតិ

អាមេរិក មិនបានប្ដេជ្ញារក្សាកម្រិតកងទ័ព នៅកូរ៉េខាងត្បូងទៀតនោះទេ

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនបានប្តេជ្ញារក្សាកម្រិតកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋមន្ត្រីការពារជាតិរបស់ពួកគេទេ ពីព្រោះខ្លួន កំពុងកែតម្រូវវត្តមាន កងទ័ពបរទេសរបស់ខ្លួន ក្នុងលក្ខណៈបត់បែនមួយ។

ប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សាប្រចាំឆ្នាំ រវាងរដ្ឋមន្ត្រីការពារជាតិ Suh Wook និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper កាលពីដើមខែនេះ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ មិនបានរាប់បញ្ចូលការប្តេជ្ញាចិត្តធម្មតា របស់សហរដ្ឋអាមេរិក ក្នុងការរក្សាកងទ័ពអាមេរិក នៅកម្រិតបច្ចុប្បន្នឡើយ ដែលបានបង្កើនការរំពឹងទុក សហរដ្ឋអាមេរិកប្រហែលជា កំពុងពិចារណា លើការកាត់បន្ថយកងទ័ព។

ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងចម្លើយទៅនឹងសំណួរមួយ របស់លោក Kang Dae-sik នៃក្រសួងការពារជាតិថា“ ជំនួសឱ្យការរក្សាបាន នូវកម្រិតជាក់លាក់នៃកងទ័ពអាមេរិក នៅក្នុងប្រទេសជាក់លាក់មួយវា កំពុងជំរុញឱ្យមានគោលនយោបាយ ក្នុងការកែតម្រូវកម្រិតកងទ័ព នៅក្នុងការពិចារណា លើស្ថានភាពសន្តិសុខ”៕ ដោយ៖ ឈូក បូរ៉ា

To Top