កំពង់ចាម ៖ អំណោយរបស់ នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមរយៈអាជ្ញាធរខេត្តកំពង់ចាម បានចែក ជូនដល់ប្រជាពលរដ្ឋចំនួន ៣៧៨ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងទៅថ្មីៗនេះ ។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅមុខសាលាខេត្តកំពង់ចាម ដែលមានវត្តមាន លោក រិន...
បរទេស៖ប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការជំទាស់ដ៏ខ្លាំងក្លា ចំពោះអ្វីដែលខ្លួនហៅថា ជាការសម្លុតកំហែងរបស់អាមេរិកចំពោះប្រទេសស្រីលង្កា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសនៅកោះមហាសមុទ្រឥណ្ឌានេះ ត្រូវតែបង្កើតការជ្រើសរើសដ៏លំបាក ប៉ុន្តែចាំបាច់ ពាក់ព័ន្ធចំណងមិត្តភាពជាមួយប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបាននិយាយដូច្នេះថា “យើងជំទាស់យ៉ាងដាច់ខាត ចំពោះសហដ្ឋអាមេរិក ដែលឆ្លៀតឱកាសយកដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសខ្លួន ដើម្បីសាបព្រួសនិងជ្រៀតជ្រែក ក្នុងចំណងមិត្តភាពចិន-ស្រីលង្កា និងដើម្បីបង្ខិតបង្ខំនិងសម្លុតប្រទេសស្រីលង្កា”។ គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ស្ថានទូតចិននៅទីក្រុងកូឡុំបូនេះ គឺត្រូវបានធ្វើឡើង...
បរទេស៖ ប្រជាជននៅតំបនភាគកណ្តាលប្រទេសវៀតណាម បាននិងកំពុងជំរុញឱ្យស្នាក់នៅក្នុងផ្ទះ និងមានការជម្លៀសប្រជាជន មួយថ្ងៃមុនការមកដល់នៃការបាក់ដី ដែលរំពឹងថា បណ្តាមមកពីឥទ្ធិពលនៃព្យុះ ម៉ូឡាវ, វិធានការការពារខ្លួនពីព្យុះខ្លាំងបំផុត ដែលប៉ះពាល់ដល់ប្រទេសវៀតណាម ក្នុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសវៀតណាមគ្រោងនឹងជម្លៀសប្រជាជនជាង ១,២ លាននាក់នៅតាមតំបន់ឆ្នេរនិងទន្លេមុនពេលព្យុះបោកបក់។ ប្រជាជនប្រហែល...
ភ្នំពេញ៖ បើទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងក្នុងខណ្ឌដង្កោ បានស្រកចុះខ្លះក៏ដោយ តែ អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តត្រៀមជួយសង្គ្រោះ និងបម្រើពលរដ្ឋ នៅតាមតំបន់លិចទឹកគ្រប់គោលដៅដដែល ព្រមជាមួយគ្នានោះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយលើកដាក់លីសែងនិង រៀបចំអំណោយរបស់សប្បុរសជន ០២ក្រុម ដើម្បីចែកជូនប្រជាពលរដ្ឋ ២គោលដៅ សរុបស្មើនឹង ៧៦០គ្រួសារ ក្នុងនោះរួមមាន៖ 1-...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជន ដើម្បីសិក្សា និងអភិវឌ្ឍន៍សំណើគម្រោងមជ្ឈ មណ្ឌលភ័ស្តុភារកម្មភ្នំពេញ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ភស្ដុភារកម្ម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានវិធានការយ៉ាងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈពិភពលោក កំពុងរាត្បាតជំងឺកូវីដ-១៩។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៧...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក...
បរទេស៖ មេដឹកនាំបាតុករឈ្មោះ Arnon Nampha ត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីទើបតែត្រូវបានដោះលែង ពីពន្ធនាគារឈៀងម៉ៃ ដោយនៅក្រៅឃុំ ហើយត្រូវបានគេនាំទៅខេត្ត Pathum Thani ហើយបន្ទាប់មក ទៅកាន់ប៉ុស្តិ៍ប៉ូលិស Chana Songkhram ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា...
បរទេស៖ ក្រុមសកម្មជនគាំទ្រ របបរាជានិយម បានបង្ហាញខ្លួន នៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងបាងកក នៅថ្ងៃអង្គារនេះ ដោយស្នើសុំឱ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ “ សង្គ្រាមកូនកាត់” នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមនេះដឹកនាំដោយតារាចម្រៀង Haruethai “Ooh”...