ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា បុគ្គលដែលមិនអនុវត្តតាមវិធានការ សុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យ អន្ដរការណ៍ជាទឹកប្រាក់ ២០០,០០០រៀល ដល់១,០០០,០០០រៀល និងត្រូវផ្ដន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌជាធរមាន ព្រមទាំងតម្រូវឲ្យអនុវត្តវិធានការ សុខាភិបាល ។ បើយោងតាម វិធានការ សំខាន់ៗ នៃការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០...
ភ្នំពេញ ៖ លោកនេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានអះអាងថា នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់ សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារ មានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង។ តាមបណ្ដាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនេត្រ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថា ការវិភាគដំបូងមួយអាចបង្ហាញថាវ៉ាក់សាំងប្រឆាំង នឹងកូវីដ១៩មួយគឺអាចជួយការពារមនុស្សដល់ ទៅជាង ៩០ភាគរយពីការឆ្លងមេរោគ កូវីដ១៩។ ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំង ដែលមានឈ្មោះថា Pfizer និង BioNTech បានពិពណ៌នាថាវាជាថ្ងៃដ៏អស្ចារ្យសម្រាប់វិទ្យាសាស្ត្រនិងមនុស្សជាតិ ។វ៉ាក់សាំងរបស់ពួកគេមួយនេះក៏ត្រូវបានគេដឹងដែរថាបានធ្វើតេស្តលើមនុស្សចំនួន ៤៣ ៥០០ នាក់មកហើយ នៅក្នុងប្រទេសចំនួន ៦ ហើយមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពណាកើតឡើងឡើយ។ គួរឲ្យដឹងដែរថាក្រុមហ៊ុនគ្រោងនឹង...
បរទេស៖នៅថ្ងៃចន្ទសប្តាហ៍នេះ សមាជិកសភាដែលនិយមគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងជាច្រើនរូបបានប្រកាសថា ពួកគេនឹងលាឈប់ពីក្រុមប្រឹក្សា នីតិប្បញ្ញត្តិទីក្រុងនេះ ប្រសិនបើរដ្ឋាភិបាលចិនកណ្តាល នៅទីក្រុងប៉េកាំងនឹងសម្រេចចិត្តដកសិទ្ធិពួកគេណាម្នាក់ចេញនោះ។ ការប្រកាសរបស់សមាជិកសភាប្រឆាំងទាំង ១៩ រូបនេះបានធ្វើឡើងចំពេលមានរបាយការណ៌ដែលមិនបានបញ្ជាក់ព័ត៌មានលំអិតថាគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនដែលនឹងជួបប្រជុំគ្នានៅ ថ្ងៃអង្គារនិងថ្ងៃពុធនេះកំពុងរៀបចំដកសិទ្ធិសមាជិកសភាចំនួន ៤ រូប។ គួរឲ្យដឹងដែរថារបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយនៅហុងកុងរួមទាំងមកពីកាសែត South China Morning Post បាននិយាយថាសមាជិកសភាទាំងបួនរូបនឹងត្រូវបានចោទប្រកាន់ពីបទប្រមូលផ្តុំប្រជុំ និងរំលោភលើសម្បថរបស់ ពួកគេមុនការប្រកាសបណ្តេញចេញតាមផែនការ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ពីការដាក់ដេញថ្លៃប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) លើកទី៦៩៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញប្រកាសជូនដំណឹងពីការព្យាករធាតុអាកាសនៅកម្ពុជា ដោយបង្ហាញថា ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងឲ្យដឹងថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU ) បាន...
មូស្គូ៖ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រកាសនៅថ្ងៃច័ន្ទនេះថា លោក បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ការឆ្លងមេរោគវីរុសកូវីដ១៩ ហើយលោកនឹងដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅពេលកំពុងព្យាបាល។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zelenskiy នៅលើបណ្តាញសង្គម Twitter ថា « មិនមានអ្នកមានសំណាងនៅលើពិភពលោកដែល Covid-19...
បរទេស៖ ប្រទេសកូរ៉េខាងជើង មិនទាន់ចេញរបាយការណ៍ណាមួយ អំពីការបោះឆ្នោតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកចូ បៃដិន បានឈ្នះការបោះឆ្នោត ក្នុងនាមជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅឡើយទេ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកឃ្លាំមើលទៅលើ ប្រទេសកូរ៉េខាងជើងបាននិយាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងរក្សាជំហរប្រុងប្រយ័ត្ន...
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្តេជ្ញានៅថ្ងៃច័ន្ទនេះ ដើម្បីបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន ដែលកំពុងចូលមកដើម្បីរក្សាជំហរត្រៀមខ្លួនរួមគ្នាយ៉ាងរឹងមាំ សម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Moon Hong-sik បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួហថា“ កូរ៉េខាងត្បូង និងអាជ្ញាធរការពារជាតិសហរដ្ឋអាមេរិក នឹងខិតខំរក្សាជំហរការពារជាតិរួមគ្នា ដើម្បីគាំទ្រដល់ដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ” ។ លោកមូន បានបន្ថែមថាបន្ទាប់ពីបានបង្កើតក្រុមការងារដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ Park Jae-min...
បរទេស៖ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Narongphan Jitkaewtae បានច្រានចោលរាល់ឱកាស នៃការធ្វើរដ្ឋប្រហារយោធា ដើម្បីបញ្ចប់វិបត្តិនយោបាយ ដែលបង្កឡើងដោយការប្រមូលផ្តុំគ្នា ជាច្រើនខែរបស់ក្រុមបាតុករ ដែលការទាមទារដោយក្នុងនោះ រួមមានទាំងការ កែទម្រង់របបរាជានិយម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសដែលមានឥទ្ធិពលបំផុត នៅក្នុងកងកម្លាំងប្រដាប់អាវុធរូបនេះ បានឆ្លើយតបនៅពេលសួរនៅថ្ងៃច័ន្ទ...