ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ស្តីពីការផ្គត់ផ្គង់ ម៉ាស៊ីន Photocopy ចំនួន២គ្រឿង នៅថ្ងៃទី២៤ មេសា

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់ បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Photocopy ចំនួន២គ្រឿង ជូនការិយាល័យថាមពលពន្លឺព្រះអាទិត្យ និងការិយាល័យ បច្ចេកទេសសម្ភារ-បរិក្ខារអគ្គិសនី នៃនាយកដ្ឋានអាជីវកម្មចែកចាយ (លើកទី2) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួចត្រូវ ប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០ នាទី ។

ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៥:១៥នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃ បានតែមួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

To Top