ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា សម្ដេចព្រះមហាក្សត្រី ទទួលគ្រឿងឥស្សរិយយសពីចិន នាពេលកន្លងទៅនេះ គឺបង្កប់នូវមនោសញ្ចេតនា ដ៏សែនជ្រាលជ្រៅ បំផុតរបស់ប្រជាជនចិន ថ្វាយចំពោះព្រះអង្គ និងជូនចំពោះប្រជាជនកម្ពុជា នឹងត្រូវបានកត់ត្រាក្នុង សៀវភៅប្រវត្តិសាស្ត្រមិត្តភាពចិន និងកម្ពុជា ជារៀងរហូត។នេះបើ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា។...
បរទេស៖អ្នកវិភាគអារ៉ាប់បាននិយាយថា ការបរាជ័យរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បាននាំមកនូវភាពធូរស្បើយចិត្តចំពោះប្រទេសខ្លះនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែបង្កឲ្យមានក្តីព្រួយបារម្ភច្រើន សម្រាប់ប្រទេសផ្សេងទៀត ជុំវិញភាពលំបាកដែលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ប្រឈមមុខធ្វើការកែសម្រួលគោលនយោបាយខុសគ្នាពីមុន។ លោក Oraib Rantawi ជាស្ថាបនិកនិងជានាយក នៃមជ្ឈមណ្ឌលសិក្សានយោបាយ មានមូលដ្ឋាននៅទីក្រុង Amman បាននិយាយប្រាប់កាសែត UPI...
បរទេស៖កាលពីថ្ងៃពុធម្សិលមិញ សារព័ត៌មានអន្តរជាតិបានចេញផ្សាយថា សហរដ្ឋអាមេរិកបានព្រមានអំពីការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងប្រទេសចិនដោយបាននិយាយថា ចិនបានរំលោភបំពាន ជាក់ស្តែងទៅលើស្វ័យភាព របស់ហុងកុងជាពិសេសនៅបន្ទាប់ពីការបណ្តេញសមាជិកសភាដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យចំនួន ៤ រូប។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien មានប្រសាសន៍ថាសកម្មភាពថ្មីៗរបស់ក្រុងប៉េកាំងដែលធ្វើឱ្យបាត់បង់សមាជិកសភាគាំទ្រ លទ្ធិប្រជាធិបតេយ្យពីក្រុមប្រឹក្សានីតិកម្មហុងកុងនោះ ច្បាស់ណាស់ទៅហើយដែលបាន សបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលក្រុងប៉េកាំងបានកំពុងបង្ក កំហុសផ្ទុយពីការប្តេជ្ញាចិត្តរបស់ សហគមន៍អន្តរជាតិ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តកំណត់គោលដៅ...
សិង្ហបុរី៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថាពលរដ្ឋចំនួន២២នាក់ត្រូវបានប៉ូលិសសចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ពីបទចូលជាសមាជិកនៃសង្គមដោយខុសច្បាប់ ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា បុរសចំនួន០៩នាក់ដែលមានអាយុចន្លោះពី២២ដល់៣១ឆ្នាំ និងស្ត្រីចំនយន១២ នាក់ដែលមានអាយុចន្លោះពី២១និង៤៩ឆ្នាំបានចោទប្រកាន់ថា បានធ្វើសកម្មភាពឡើងវិញដែលពាក់ព័ន្ធនៅក្នុងតំបន់ដែលមិនបានចុះបញ្ជីនៃវិហារមួយឈ្មោះថា ស៊ីន ឈីនជីនៃព្រះយេស៊ូ ។ ក្រសួងមហាផ្ទៃ (MHA) បានដឹងថា សក្ខីកម្ម ហៅកាត់ថា...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ចាម នាថ្ងៃទី១២ ខែវិច្ឆិកា ២០២០។ លោក ម៉ាណែត បានរលឹកថា ក្នុងឆ្នាំនេះ ប្រទេសកម្ពុជាមានខេត្ត ២០ ដែលរងគ្រោះ តំបន់ដែលប៉ះពាល់ធ្ងន់ជាងគេ គឺនៅទិសភូមិភាគ៥។ ក្រោមការអំពាវនាវរបស់...
បរទេស៖បណ្តាប្រទេសអាស៊ី – ប៉ាស៊ីហ្វិកចំនួន ១៥ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំសម្បើមមួយ នៅក្នុងកិច្ចប្រជុំកំពូលតាមអ៊ិនធឺរណែតដែលបានចាប់ផ្តើម កាលពីថ្ងៃព្រហស្បតិ៍ ដោយកិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថាជារដ្ឋប្រហារមួយសម្រាប់ ប្រទេសចិនក្នុងការពង្រីក ឥទ្ធិពលរបស់ខ្លួន នៅទូទាំងតំបន់។ យោងតាមក្រុមអ្នកវិភាគ បានឱ្យដឹងថានៅពេលចុះ ហត្ថលេខារួចភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងក្លាយជាកតិកា សញ្ញាពាណិជ្ជកម្មធំបំផុតរបស់ពិភពលោកទាក់ទង នឹងផលិតផលក្នុងស្រុកសរុប។ កតិកាសញ្ញានេះដែលត្រូវបានស្នើឡើង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកនៅថ្ងៃពុធ បានព្រមានពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសចិន ដែលខ្លួនបានបញ្ជាក់ថា “បានរំលោភបំពានជាក់ស្តែង” នូវស្វ័យភាពរបស់ហុងកុង បន្ទាប់ពីការដកសិទ្ធិតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន០៤រូប ។ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក មានថ្លែងថា“ សកម្មភាពថ្មីៗរបស់ក្រុងប៉េកាំង ដែលធ្វើឱ្យបាត់បង់សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យពីក្រុមប្រឹក្សានីតិកម្មហុងកុង។...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈ ប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្រ្តី តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្រ្តីនៃ ប្រទេសចរចាអាសិបទាំងអស់ និងអគ្គលេខាធិការអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) និងការចុះហត្ថលេខាកិច្ចព្រម ព្រៀងអាសិប ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជាប់ឆ្នោត បញ្ជាក់សារជាថ្មីពីជំហររបស់ពួកគាត់ នឹងបន្តរួមគ្នា ដែលប្រទេសទាំងពីរនៅបន្តចងសម្ព័ន្ធមិត្ត និងបង្កើតឲ្យមានសន្តិភាពពេញលេញនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលជួបសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ...
វ្យៀនណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា អង្គការប្រទេសនាំប្រេងចេញ ហៅកាត់ថា (OPEC)បានទម្លាក់ការព្យាករណ៍របស់ខ្លួន ដោយបានដាក់ថា តម្រូវការប្រើប្រាស់ប្រេងរបស់ពិភពលោក ក្នុង១ថ្ងៃមានប្រមាណ៩,៨លានបារ៉ែល សម្រាប់ឆ្នាំ២០២០នេះ ដែលបានថយចុះនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃពុធ ។ ការព្យាករណ៍អំពីការតម្រូវប្រើប្រាស់ប្រេងបានកែសម្រួលវិញ សម្រាប់ព្យាករណ៍ដល់ពិភពលោក នៅក្នុងឆ្នាំនេះ ថយចុះ៩,៣លានបារ៉ែលក្នុង១ថ្ងៃ “តម្រូវការរំពឹងថា នឹងថយចុះច្រើន” ដែលជាការវាយតម្លៃរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច...