ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានដាក់ទណ្ឌកម្មបន្ថែម ឲ្យចិនពាក់ព័ន្ធនឹងបញ្ហា របស់ក្រុងហុងកុង

បរទេស៖កាលពីថ្ងៃពុធម្សិលមិញ សារព័ត៌មានអន្តរជាតិបានចេញផ្សាយថា សហរដ្ឋអាមេរិកបានព្រមានអំពីការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងប្រទេសចិនដោយបាននិយាយថា ចិនបានរំលោភបំពាន ជាក់ស្តែងទៅលើស្វ័យភាព របស់ហុងកុងជាពិសេសនៅបន្ទាប់ពីការបណ្តេញសមាជិកសភាដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យចំនួន ៤ រូប។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien មានប្រសាសន៍ថាសកម្មភាពថ្មីៗរបស់ក្រុងប៉េកាំងដែលធ្វើឱ្យបាត់បង់សមាជិកសភាគាំទ្រ លទ្ធិប្រជាធិបតេយ្យពីក្រុមប្រឹក្សានីតិកម្មហុងកុងនោះ ច្បាស់ណាស់ទៅហើយដែលបាន សបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលក្រុងប៉េកាំងបានកំពុងបង្ក កំហុសផ្ទុយពីការប្តេជ្ញាចិត្តរបស់ សហគមន៍អន្តរជាតិ។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តកំណត់គោលដៅ និងដាក់ទណ្ឌកម្មចំពោះអ្នកដែលទទួលខុសត្រូវចំពោះការព្យយាមបំបិទ សេរីភាពរបស់ហុងកុង ៕

ប្រែសម្រួល៖ស៊ុនលី

To Top