ទីក្រុងប៉េកាំង កំពុងស៊ើបអង្កេតករណីធ្លាក់យន្តហោះ ធុនស្រាលដ៏កម្រមួយ ដែលបានសម្លាប់អ្នកបើកយន្តហោះ និងរបួស ១៣ នាក់
បរទេស៖ យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់បុកអគារកម្ពស់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងធ្វើឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតដែលមិននៅលើយន្តហោះរងរបួស។ នេះបើយោងតាមការលើកឡើង របស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីគ្រោះថ្នាក់មិនធម្មតានេះសម្រាប់រដ្ឋធានីចិន ជាកន្លែងដែលដែនអាកាសត្រូវ បានរឹតត្បិតយ៉ាងខ្លាំង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា រដ្ឋាភិបាលស្រុក Chaoyang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ថា អ្នករងរបួសកំពុងទទួលការព្យាបាល ហើយអាជ្ញាធរកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
សេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា “យន្តហោះស្ព័រស្រាលមួយគ្រឿងដែលមានម៉ាស៊ីនតែមួយ មានកៅអីពីរបានបុកជាមួយអគារកម្ពស់ខ្ពស់មួយ ខណៈពេលកំពុងហោះហើរនៅជិតផ្លូវក្រវ៉ាត់ខាងកើតទីបីក្នុងទីក្រុង Chaoyang វេលាម៉ោង ៥:៥៥នាទី ល្ងាច ថ្ងៃទី ២៦ ខែមិថុនា”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “មានមនុស្សតែម្នាក់គត់នៅលើយន្តហោះ គឺអ្នកបើកយន្តហោះ ដែលបានស្លាប់” ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុដែលអាចកើតមាននៃការធ្លាក់នោះទេ។
ចំណែកការខូចខាតដល់ផ្នែកខាងក្រៅនៃអគារខ្ពស់ហាក់ដូចជាត្រូវបានកំណត់ចំពោះរន្ធធ្លុះមួយដែលបណ្តាលមកពីការបាត់បង់បន្ទះកញ្ចក់ធំពីរ។
ប្រែសម្រួលៈ ណៃ តុលា
