Feature

ពិធីប្រគេនទៀនវស្សា និងទេយ្យទាន ជូនវត្តទាំង ៧ វត្ត ក្នុងឃុំក្បាលត្រាច

ពោធិ៍សាត់៖ នាថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង ៧ វត្ត ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម ប្រកបដោយសទ្ធាជ្រះថ្លា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនរូប។

ក្នុងឱកាសនោះ លោក ទីវ រ៉ាវុឌ្ឍ បានលើកឡើងថា ការប្រគេនទៀនវស្សា និងទេយ្យទាន គឺជាប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរបានប្រតិបត្តិបន្តពីដូនតាមក។ ទន្ទឹមនឹងនេះ ក៏ជាការចូលរួមគាំទ្រដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងរួមចំណែកថែរក្សា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យស្ថិតស្ថេរគង់វង្ស។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានប្រគេននៅគ្រឿងឧបភោគក្នុង១វត្តៗ ទទួលបានទៀនវស្សា១គូ សៀងផ្អែម៣០គីឡូ អង្ករ២០០គីឡូ ឆៃប៉ូវផ្អែម ៣០គីឡូ ទឹកក្រូច២កេះ ត្រីខ១កេះ តែ៥គីឡូ  ទឹកបរិសុទ្ធ២កេះ មីជាតិ២កេះ ប្រគេនជូននៅការរៀបចំតប្រព័ន្ធភ្លើងវត្តបុប្ផាសុវណ្ណចំនួន១.៧០០.០០០៛ និងប្រគេនបច្ច័យ៨.៣០០.០០៛ក្នុង១វត្ត និងជូនថវិកាដល់លោកយាយលោកតាក្នុងម្នាក់ៗចំនួន១ម៉ីនរៀលផងដែរ

ឱកាសនោះដែរដែលលោកបានជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបន្តរួមគ្នាថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ 

អត្ថបទនេះដោយ÷ ខេម៉ា | ដើមអម្ពិល

To Top