Feature

សម្តេចធិបតី ៖ យុទ្ធនាការ បង្ក្រាបបណ្តាញឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យមួយជំហានដ៏ធំ គួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា យុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យមួយជំហានដ៏ធំគួរឱ្យកត់សម្គាល់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដកដៃជាដាច់ខាត។

សម្តេចធិបតី ចាត់ទុកការ ជីករំលើងឫសគល់របស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការបោសសម្អាតផ្ទះរបស់យើងឱ្យស្អាត ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនរបស់កម្ពុជា ដើម្បីឈានទៅពង្រឹងវិស័យផ្សេងៗទៀត ពិសេសការពង្រឹង សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ៕

To Top