Feature

ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺន​ក​ន្លែង​នៅ​តាម​បណ្តា​រាជ​ធានី-ខេត្តទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីត​ពលករ​ត្រឡប់​មក​ពីប្រទេសថៃ និងអ្នកកំពុង​ស្វែងរកការងារធ្វើ។ នេះ​បើតាមការផ្សព្វផ្សាយរបស់ ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ 

តាមរយៈកា​រផ្សព្វផ្សាយ ក្រសួងការ​ងារបានឱ្យដឹ​ងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩៣,២៧៦កន្លែង​​នៅ​តាម​ណ្ដា​រាជ​ធានី-ខេត្តនៅទូ​ទាំងប្រទេស កំពុងរង់​ចាំបងប្អូនអតីតពល​ករត្រឡប់ម​កពីប្រទេសថៃ និងអ្នកកំពុ​ងស្វែងរកការងារធ្វើ។ ឱកាសការងា​រទាំង​នោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ 

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខ​ទំនាក់ទំ​នង ឈ្មោះ​រោងចក្រ និងវិស័​យដែល​ខ្លួនពេញចិត្តបា​ន​តាមរយៈខិត្តប័​ណ្ណការងាររប​ស់ក្រសួងដែល​បានផ្សព្វ​ផ្សាយ​យ៉ាងលម្អិត។ 

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាច​ទាក់​ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួ​ងការងា​រ​ដដែ​ល​៕

To Top