តូក្យូ៖ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នៅថ្ងៃសុក្រម្សិលមិញនេះ បានបើកកិច្ចប្រជុំដំបូងនៃកិច្ចពិភាក្សាសេដ្ឋកិច្ចថ្មីរបស់ភាគីទាំងពីរ នៅពេលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្តបង្ហាញការគាំទ្រដោយសំឡេងទៅកាន់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងនៅពេលវាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីចិនដីគោក។ ការសន្ទនាភាពជាដៃគូរវិបុលភាពសេដ្ឋកិច្ចគ្របដណ្តប់លើបញ្ហាជាច្រើនរួមមានបណ្តាញ 5G ជំនាន់ក្រោយ និងសន្តិសុខទូរគមនាគមន៍ ចំពេលដែលទីក្រុងវ៉ាស៊ីនតោន ដកក្រុមហ៊ុនចិនចេញពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលត្រូវបានប្រើនៅសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេស និងទឹកដីដែលមានគំនិតដូចគ្នា។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សាគឺជា“ ឱកាសដើម្បីបន្តការងារនៅក្នុងវិស័យ...
បរទេស៖ ចំនួនករណីឆ្លងវីរុសថ្មីក្នុងប្រទេសកូរ៉េខាងត្បូងបានកើនលើសពី ៣០០ នាក់ ចំនួន៤ថ្ងៃជាប់ៗគ្នាគិតត្រឹមថ្ងៃសៅរ៍ដោយសារការរាលដាលនៃចង្កោមនៅពាសពេញប្រទេស ដែលធ្វើឱ្យមានការព្រួយបារម្ភលើរលកទី៣នៃការរាតត្បាតវីរុសនេះ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ប្រទេសនេះបានបន្ថែមចំនួន ៣៨៦ ករណីឆ្លងថ្មីលើជំងឺ ក្នុងនោះមានការឆ្លងមេរោគក្នុងស្រុកចំនួន ៣៦១ ករណី...
វ៉ាស៊ីនតោន៖ ស្ទើរតែគ្រប់រដ្ឋទាំងអស់ បានប្រកាសអាសន្ន ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លងជំងឺកូវីដ-១៩ និងចំនួនប្រជាជនទូទាំងប្រទេស បានកើនឡើងយ៉ាងលឿន ជាងពេលមុនៗ ដោយប្រទេសនេះ បានរាយការណ៍ថា មានការឆ្លងចំនួន ២,៧ លានករណី ដែលគួរឱ្យកត់សម្គាល់ ចាប់តាំងពីដើមខែនេះ។ នេះជាមូលហេតុ ដែលអ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ការប្រមូលផ្តុំគ្នាជាក្រុម ក្នុងថ្ងៃឈប់សម្រាក គឺជាគំនិតមិនល្អ ក្នុងអំឡុងពេលមានជំងឺរាតត្បាត កាលពីថ្ងៃសុក្រមានអ្នកឆ្លងថ្មីជាង...
តូក្យូ៖ បណ្ដាមេដឹក នាំមកពីសេដ្ឋកិច្ចប៉ាស៊ីហ្វិកចំនួន ២១ ហៅកាត់ថា APEC នៅថ្ងៃសុក្រម្សិលមិញនេះ បានឯកភាពលើភាព ចាំបាច់ក្នុងការបន្តធ្វើពាណិជ្ជកម្មសេរី និងបើកចំហ ដើម្បីជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចពីជំងឺរាតត្បាត ខណៈបានចេញសេចក្តីប្រកាស រួមលើកដំបូងរបស់មេដឹកនាំក្នុងរយៈពេល ៣ ឆ្នាំ។ មេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក រួមទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ...
សេអ៊ូល ៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានរិះគន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានចាត់ទុកកម្មវិធីអវកាស ខាងក្រៅរបស់ខ្លួនថា ជាការគំរាមកំហែង ដោយហៅទីភ្នាក់ងារនេះថា ជាស្ថាប័នដែលមិនមានប្រជាធិបតេយ្យ និងលម្អៀង។ លោកគីម សុង ប្រធានបេសកកម្មកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំពេញអង្គ នៃសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីដើមសប្តាហ៍នេះដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើកំណែទម្រង់របស់ទីភ្នាក់ងារ...
នាព្រឹកទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមដំណើរជាមួយលោក អ៊ុយ សុន ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក...
សេអ៊ូល៖ អតីតអ្នកការទូតសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការបន្តផ្តល់ជំនួយមនុស្សធម៌ សម្រាប់ប្រទេសកូរ៉េខាងជើង អាចនឹងជាសារដ៏ល្អមួយទៅកាន់រដ្ឋកុម្មុយនិស្ត ឱ្យមានភាពអត់ធ្មត់ ខណៈពេលដែលខ្លួនក៏អាចបង្កើនកិច្ចប្រឹងប្រែងរួមគ្នា ដោយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ការលើកឡើងរបស់លោក Kurt Campbell អតីតជំនួយការរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានធ្វើឡើងនៅក្នុងជំនួប ជាមួយសមាជិកសភាកូរ៉េខាងត្បូង ដែលកំពុងធ្វើទស្សនកិច្ចចំនួន ៣ រូប។...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ នៃអង្គភាពមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ដែលពួកគាត់បានទទួលអំណោយស្រូវពូជ ពីសម្ដេចហ៊ុន សែន ចែកជូនតាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក អ៊ុន...
បរទេស៖ តាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ បានសរសេរថា របាយការណ៍មួយបានរកឃើញ ភស្តុតាងដែលអាចបង្ហាញថា យោធាអូស្ត្រាលីបានសម្លាប់មនុស្សចំនួន ៣៩នាក់ ដោយខុសច្បាប់ក្នុងសម័យសង្គ្រាម នៅអាហ្វហ្គានីស្ថាន។ ប្រភពដដែលបានសរសេរទៀតថា រដ្ឋាភិបាលអូស្ត្រាលីគឺជាអ្នក បានចេញផ្សាយពីលទ្ធផល នៃការស៊ើបអង្កេតរយៈពេល ៤ឆ្នាំ ដែលត្រូវបានធ្វើឡើងដោយ ក្រុមអធិការកិច្ចនៃកម្លាំង ការពារជាតិអូស្ត្រាលី ហៅកាត់ថាADF ទៅលើករណីចចាមអារាមមួយ ដែលបានចោទប្រកាន់ថា...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញថា ច្បាប់ប្រមាថព្រះមហាក្សត្រ នឹងស្ថិតក្នុងចំណោម “ ច្បាប់និងមាត្រា” ទាំងអស់ដែលត្រូវបានអនុវត្ត ប្រឆាំងនឹងក្រុមបាតុករ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលសួរដោយអ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាលថាតើមាត្រា ១១២...