បរទេស៖រដ្ឋមន្ត្រីមួយរូបរបស់ប្រទេសបារាំង បាននិយាយថា សហភាពអឺរ៉ុបនឹងដកប្រទេសប៉ូឡូញនិងហុងគ្រី ចេញពីគម្រោងជំនួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើប្រទេសទាំងពីរនេះ នៅតែបន្តប្រឆាំងកិច្ចប្រឹងប្រែងផ្សារ ភ្ជាប់ការផ្តល់មូលនិធិចំនួន១,៨ពាន់ពាន់លានអឺរ៉ូ ជាមួយនឹងការអនុវត្តបទបញ្ញត្តិច្បាប់នោះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានមានប្រសាសន៍ថា ទង្វើបែបនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារ ឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនា ភូតកុហក់ របស់ជនអាក្រក់ដែរ។ សម្តេចតេជោ ឡើងបែបនេះ បន្ទាប់ពីមានការចែកចាយ ពាក្យចចាមអារ៉ាម ថា មានការស្នើសុំដាក់ប្រទេស ក្នុងគ្រាមានអាសន្ន និងការបិទរាជធានីភ្នំពេញ។...
បរទេស៖ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ បានរាយការណ៍ករណីមេរោគកូរ៉ូណាថ្មីចំនួន៦៣១ ដែលជាការកើនឡើងដ៏ខ្ពស់បំផុតក្នុងរយៈពេល៩ខែ នៅមុនពេលការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលគេរំពឹងទុក ថាតើត្រូវរឹតបន្តឹងបន្ថែមនូវគោលការណ៍គម្លាតទំនាក់ទំនងសង្គមទៀតឬយ៉ាងណា ស្របពេលដែលអាជ្ញាធរសុខាភិបាល ប្រឹងប្រែងទប់ស្កាត់រលក់ទី៣នៃការផ្ទុះឆ្លង។ ក្រោយការអនុវត្តរឹតបន្តឹងកាន់តែខ្លាំងឡើង នៅថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងធ្វើការសម្រេចចិត្តនៅថ្ងៃអាទិត្យនេះ ថាត្រូវដាក់វិធានការថ្មីក្នុងប្រទេស ដែលធ្លាប់ឃើញជោគជ័យពីមុន តាមរយៈការតាមដានយ៉ាងខ្លាំងក្លាលើការទាក់ទងគ្នា និងវិធានការដទៃផ្សេងទៀត។ គួរបញ្ជាក់ថា តាមការចេញផ្សាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ...
បរទេស៖ប្រទេសចិននិងសហរដ្ឋអាមេរិក ចំាបាច់ត្រូវតែដំណើរការរួមគ្នា ជាមួយសុឆន្ទៈ ដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព នេះបើតាមសម្តីរបស់ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសៅរ៍ ស្របពេលដែលចំណងមិត្តភាព ប្រទេសទាំងពីរ នៅតែមានការធ្លាក់ចុះខ្លាំង។ លោកឯកអគ្គរដ្ឋទូត Cui Tiankai បាននិយាយប្រាប់សន្និសីទប្រចាំឆ្នាំនៃវិទ្យាស្ថានសិក្សាចិន-អាមេរិក តាមរយៈវីដេអូខលថា “ក្នុងគោលបំណងឲ្យចំណងមិត្តភាពស្ថិតនៅលើផ្លូវត្រូវ ដើម្បីឲ្យមានភាពប្រសើរឡើងពិតប្រាកដនៃចំណងមិត្តភាពនោះ ភាគីទាំងពីរត្រូវតែធ្វើដំណើរការជាមួយសុឆន្ទៈនិងជំនឿដ៏ល្អ ហើយខ្ញុំមិនគិតថា ប្រទេសចិនគួរតែធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យអ្នកណាម្នាក់សប្បាយចិត្តនៅទីនេះទេ”។ គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំងពីរ...
សៀមរាប៖ដោយមានការចង្អុលបង្ហាញពី លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តំណាងសាខាខេត្តសៀមរាបលោក ហ៊ុន ប៉ូគា និង លោកញ៉ែម សំណាង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់តាំងលោក សឹង្ហ សំរឹទ្ធិ ដឹកនាំក្រុមការងារ ដើម្បីប្រគល់ជូន ម៉ាស់ និង...
មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាល បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក Cesar Binag មេបញ្ជាការក្រុមការងាររួមរបស់ហ្វីលីពីន ដើម្បីការពារវីរុសកូវីដ១៩បាននិយាយថា ប៉ូលីសនៅទីក្រុងម៉ានីលនឹងប្រើរំពាត់ផ្តៅប្រវែង១ម៉ែត្រ ដើម្បីឱ្យប្រជាជនរក្សាគម្លាតសង្គមនៅក្នុងតំបន់សាធារណៈ ចំពេលមានការរីករាលដាលនៃវីរុសឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន PNA ថាឧត្តមសេនីយ៍ Binag បាននិយាយថា អាជ្ញាធរបានសំរេចចិត្តបង្កើនចំនួនមន្រ្តីប៉ូលិសនៅកន្លែងដែលមានមនុស្សច្រើនដូចជា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណ ឌីន អ្នក នាំពាក្យ ក្រសួង សុខាភិបាល បាន ពន្យល់ ពីការចម្លងវីរុសកូវីដ-១៩ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហេីមអ្នកមានវីរុសកូវីដ-១៩ ។ លោកស្រី ឱ វណ្ណ ឌីន បានពន្យល់ដូចតទៅនេះ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩...
បរទេស៖ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពអាមេរិកចេញពីប្រទេសសូម៉ាលី តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប្រជាពលរដ្ឋសូម៉ាលីមួយចំនួនមានអារម្មណ៍មិនសប្បាយចិត្ត និងបានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកថ្មីធ្វើការផ្លាស់ប្តូរចំពោះការសម្រេចចិត្តនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភារបស់ប្រទេសសូម៉ាលី លោក Ayub Ismail Yusuf បាននិយាយប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា “ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសសូម៉ាលី នៅក្នុងដំណាក់កាលដ៏សំខាន់ ក្នុងការប្រយុទ្ធយ៉ាងជោគជ័យ លើពួកអាល់សាបាប និងបណ្ដាញភេវកម្មពិភពលោករបស់ពួកគេនោះ គឺជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់”។ ...
បរទេស៖ប្រទេសចិននៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះសម្ពាធសហរដ្ឋអាមេរិក លើក្រុមហ៊ុនចិន និងបានស្នើឲ្យអាមេរិកឈប់បំពានគោលគំនិតសន្តិសុខជាតិ ក្រោយរដ្ឋបាលលោក ត្រាំ បានដាក់បន្ថែមក្រុមហ៊ុន SMIC និង CNOOC របស់ប្រទេសចិន ក្នុងបញ្ជីខ្មៅស្តីពីការពារជាតិ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី...