បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វីរុសកូរ៉ូណា អាចនឹងផ្តល់ឲ្យប្រទេសខ្លះ នូវលេសប្រើប្រាស់វិធានការគាបសង្កត់ សម្រាប់មូលហេតុមិន ពាក់ព័ន្ធនឹងការផ្ទុះឆ្លងជម្ងឺ ហើយជាមួយគ្នានេះដែរ លោកបានព្រមានថា ការផ្ទុះឆ្លងវីរុសថ្មីនេះ ជាហានិភ័យក្លាយជាវិបត្តិមនុស្សជាតិមួយ។ លោក Guterres បានចេញនូវបាយការណ៍មួយ ដែលបង្ហាញពីការដែលសិទ្ធិមនុស្ស នាំឲ្យមានការឆ្លើយតប និងការងើបប្រសើរឡើងវិញ ចំពោះសុខភាព វិបត្តិសង្គមនិងសេដ្ឋកិច្ច ហើយលោកបន្ថែមថា...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា គ្រប់ប្រទេសជាសមាជិក នៃអង្គការសុខភាពពិភពលោកទាំងអស់ គួរតែគាំទ្រដល់ការស៊ើបអង្កេត ឯករាជ្យដែលបានស្នើឡើង ចំពោះការផ្ទុះឆ្លងរាតត្បាត នៃមេរោគកូវីដ១៩ ហើយនេះជាការគម្រាម កំហែងបន្ថែមទៀត ដល់ចំណងមិត្តភាពដែលជាប់គាំងស្រាប់ ជាមួយប្រទេសចិន។ នៅក្នុងទីក្រុងកង់បេរ៉ា លោក Scott Morrison តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា...
តេហរ៉ង់៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ទូរទស្សន៍រដ្ឋបានផ្សាយ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់ និងតួកគី បានអំពាវនាវសុំឲ្យរក្សា នូវការធ្វើទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគីដដែល ជាមួយនឹងវិធីសារការពារសុខាភាព ដែលកំពុងប្រឈមនឹងការ ឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។ នៅក្នុងបទសម្ភាសន៍មួយតាម ទូរស័ព្ទជាមយយសមភាគីរបស់គាត់ គឺលោក Recep Tayyip Erdogan កាលពីថ្ងៃពុធ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស កាលពីថ្ងៃពុធ ដោយសារងនូវអាកាសធាតុអាក្រក់ ដែលបានវាយប្រហារមកលើរដ្ឋ Oklahoma និងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ព្យុះសង្ឃរាមួយ បានបោកបក់មកលើតំបន់ Marshall នៅរដ្ឋ Oklahoma នៅវេលាម៉ោងប្រមាណ...
ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល ក៏ដូចជាក្នុងស្មារតីចូលរួម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជំរុញឲ្យបណ្ដាប្រទេសសមាជិកអាស៊ាន និងអាមេរិក រួមគ្នាទប់ស្កាត់ ជាពិសេសលុបបំបាត់ព័ត៌មាន ក្លេងក្លាយពាក់ព័ន្ធនឹងកូវីដ១៩ ដែលអាចនាំឲ្យមានការ ភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ ក្នុងស្ថានភាពដែលពិភពលោក កំពុងតែមានការព្រួយបារម្ភជាខ្លាំង ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩នោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជំនួយជាង ៣៥លានដុល្លារ ដើម្បីគាំទ្រចំពោះវិស័យសុខាភិបាល សាធារណៈរបស់អាស៊ាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី២៣ មេសាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានចូលរួមក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក...
កូឡាឡាំពួរ៖ បទបញ្ជាគ្រប់គ្រងចលនា របស់ប្រទេសម៉ាឡេស៊ី (MCO) ត្រូវបានពន្យាពេលម្តងទៀតដោយរយៈពេល ១៤ ថ្ងៃទៀត រហូតដល់ថ្ងៃទី ១២ ខែឧសភា ដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្រ្តី Muhyiddin Yassin កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ២៣ ខែមេសា) ។ យោងតាមសារព័ត៌មាន Channel News Asia...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ជាង៦០.០០០នាក់ ។ យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញថា រុស្ស៊ី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងរយៈ ពេល២៤ម៉ោង កន្លងមកនេះមានចំនួន៤.៧៧៤នាក់ ដែលនាំឲ្យតួលេខសរុបគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានចំនួន៦២.៧៧៣នាក់ ។ យោងតាមទិន្នន័យនៃការស្លាប់ដោយជំងឺកូវីដ១៩ សម្រាប់ប្រទេសរុស្ស៊ី...