ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រ និងជួយដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងការយកឈ្នះលើបញ្ហាប្រឈមបច្ចុប្បន្ន នៃការរីករាលដាលនៃវីរុសកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌូណេស៊ីគឺលោកចូកូ វីដូដូ, លោកស៊ីបានកត់សម្គាល់ថា ជំងឺនេះគឺកំពុងផ្ទុះឡើងនៅក្នុងប្រទេស និងតំបន់ជាច្រើន រួមទាំងឥណ្ឌូណេស៊ីផងដែរ។ ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនចិន...
កោះកុង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចុះពិនិត្យតាមដាន នៅតាមបណ្ដាឱសថស្ថាន ហាងលក់ទំនិញ និងម៉ាតជុំវិញ ផ្សារដងទង់ ក្រុងខេមរភូមិន្ទ ដើម្បីស្វែងរកឧបករណ៍ ធ្វើតេស្ដCovid 19 និងតាមដានតម្លៃកសរលក់ម៉ាស់និងទឹកលាងដៃសម្រាប់សម្លាប់មេរោគ(ជែល និងអាល់កុល) មន្រ្តីយេីងបានធ្វេីតេស្តអាល់កុលបានចំនួន៥គំរូតែ ជាលទ្ធផលតាមការចុះត្រួតពិនិត្យគ្មានទីតាំងឱសថស្ថានណាមួយលក់អាល់កុលនិងជែលក្លែងក្លាយឡើយ។ លោក ហ៑ុយភារម្យ ប្រធានសាខាកាំកុងត្រូលបសនឲ្យដឹងថា តាមបណ្ដាឱសថស្ថាន...
បន្ទាយមានជ័យ៖ សត្វគោចំនួន២៧ក្បាល បានងាប់ ក្រោយពីមានភ្លៀងធ្លាក់កក់ខែយ៉ាងខ្លាំង បង្កជាផ្គរនិងរន្ទះបាញ់ កាលពី វេលាម៉ោង១៧ ០៩នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិគោកធ្យូង ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឈមនិងភូមិព្រៃចាន ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជា-ថៃ។ សមត្ថកិច្ចកិច្ចតាមព្រំដែន នៅថ្ងៃទី៣ មេសា...
ស្វាយរៀង ៖លោកចាន់ កុលបុត្រអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួលខេត្ត ស្វាយរៀងបាន ថ្លែងអំពាវនាវដល់ក្រុមប្រឹក្សាឃុំ សមាជិក សមាជិការបក្សបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់និងបង្ការ ជំងឺcovid-19ដោយធ្វើអនាម័យជាប្រចាំ។ ការថ្លែងលើកឡើងរបស់ប្រធានក្រុមការងារ ចុះជួយឃុំពងទឹករូបនេះនៅគ្រាដែលលោកបានចុះមកមូលដ្ឋានដើម្បី សំណេះសំណាលជាមួយលោកប្រធាន ក្រុមប្រឹក្សា សមាជិក សមាជិកា មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និង ប្រធានភូមិ សមាជិកភូមិ...
បរទេស៖នៅថ្ងៃព្រហស្បតិ៍ទី២ខែមេសានេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតយន្តហោះល្បីបំផុត លើលោកជំនាញខាងផលិតយន្តហោះចម្បាំងឲ្យអាមេរិក Lockheed Martin Corp’s ត្រូវបានគេដឹងថា ទើបតែទទួលបានកុងត្រាថ្មីតម្លៃរហូតទៅដល់៤,៧១ពាន់លានដុល្លារ ក្នុងការផលិតយន្តហោះចម្បាំងប្រភេទF-35ចំនួន៧៨គ្រឿង បន្ថែមទៀត។ កុងត្រាដែលទទួលបានកងកម្លាំងជើងទឹក របស់អាមេរិកលើកនេះទោះបីជាយ៉ាងណានឹងធ្វើការ សម្រេចចិត្តលំអិតនៅក្នុងខែមិនាឆ្នាំ២០២៣ហើយ ក៏ជាកុងត្រាដែលមានទំហំច្រើនបំផុតលើកទី២សម្រាប់ឆ្នាំ២០២០នេះ ដោយកាលពីខែមករា Lockheed Martin ដដែលនេះក៏បានទទួលបានកុងត្រារ៉ាប់រងសេវាកម្មលើយន្តហោះ F-35 នេះចំនួន២ពាន់លានដុល្លារផងដែរ។ គួរបញ្ជាក់ឲ្យដឹងដែរថាមូលហេតុ ដែលអាមេរិកចំណាយកញ្ចប់ថវិកាទំហំនេះសាជាថ្មីនោះ...
សេអ៊ូល៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង បានសង្កត់ធ្ងន់ ដល់រដ្ឋាភិបាលនៅថ្ងៃសុក្រនេះ ឲ្យចាត់វិធានការបន្ទាន់ ដើម្បីជួយឧស្សាហកម្មអាកាសចរណ៍ ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ នៅពេលមានការកើនឡើង នូវផលប៉ះពាល់នៃជំងឺកូវីដ-១៩។ សមាគមអាកាសចរណ៍ស៊ីវិលកូរ៉េ (KCA) បានស្នើសុំឱ្យរដ្ឋាភិបាល ផ្តល់ប្រាក់កម្ចីអត្រាទាប យ៉ាងច្រើនការធានាការទូទាត់ សម្រាប់មូលបត្របំណុលក្រុមហ៊ុន របស់ក្រុមហ៊ុនអាកាសចរណ៍ និងការកាត់បន្ថយពន្ធយ៉ាងខ្លាំង ដល់ក្រុមហ៊ុនអាកាសចរណ៍ ខណៈវិធានការណ៍ ជួយសង្គ្រោះខ្លួនឯង របស់ក្រុមហ៊ុនអាកាសចរណ៍ នឹងមិនជួយបានច្រើនទេ...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាននានា បានឲ្យដឹងថា ប្រទេសកូរ៉េត្បូង បានបើកភ្លើងខៀវ ឲ្យផ្តល់ជំនួយ ដល់ប្រទេសកូរ៉េខាងជើង សម្រាប់ជាលើកដំបូង ចាប់តាំងពីមានការផ្ទុះឆ្លង នៃមេរោគកូរ៉ូណាមក។ ទីភ្នាក់ងារសារព័ត៌មាន News 1 និង Money Today បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា សម្ភារៈផ្គត់ផ្គង់ប្រឆាំងនឹងវីរុសថ្មី ដែលរួមមានទាំងឧបករណ៍អនាម័យដៃ មានតម្លៃប្រហែល៨១.០០០ដុល្លារ ត្រូវបានអនុម័តយល់ព្រម...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្ដើមដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម” ចាប់ពីថ្ងៃនេះតទៅ ដើម្បីជំរុញការអភិវឌ្ឍ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាព ដូចជាៈផ្នែកកម្មន្តសាល និងសិប្បកម្ម សម្រាប់ជំនួសឲ្យការនាំចូល បម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូល នៅក្នុងការផលិត របស់ក្រុមហ៊ុនធំៗ ជាដើម។ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពី...