ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ១៩ នៅកម្ពុជានិងការបិទបញ្ចប់ ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញ្ញាត ឲ្យបើកបវេសនកាលថ្មី នៅថ្ងៃទី១១ មករា ២០២១។
បរទេស៖ មេធាវីរបស់លោកស្រី ចាងបាននិយាយថា តុលាការនៅ សៀងហៃ កាលពីថ្ងៃចន្ទបានរកឃើញថា អ្នកសារព័ត៌មានពលរដ្ឋ ចាងហ្សាន មានពិរុទ្ធពីបទ «ឈ្លោះប្រកែកគ្នានិងបង្កឱ្យមានបញ្ហា» នៅក្នុងរបាយការណ៍ របស់លោកស្រី អំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅទីក្រុង វូហាន នៅដើមឆ្នាំនេះ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ...
បរទេស៖ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនច្រានចោលដាច់ខាត នូវច្បាប់សហរដ្ឋអាមេរិកថ្មី លើតំបន់ទីបេ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខា ឲ្យចូលជាច្បាប់ផ្លូវការ កាលពីថ្ងៃចុងសប្ដាហ៍ កន្លងទៅ។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ៖ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានិងការបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអនុញ្ញាតឲ្យបញ្ចូល ក្របខណ្ឌ គ្រូពេទ្យ៣០០០នាក់ សម្រាប់ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ហើយប្រសិនបើខ្វះខាត គ្រូពេទ្យនឹងមានការជ្រើសរើសបន្ថែមទៀត។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ថ្លែងសារពិសេសពាក់ព័ន្ធ ស្ថានភាព ជំងឺកូវីដ១៩នៅកម្ពុជានិងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ។ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់...
ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កម្ពុជាបានក្លាយជាប្រទេសផលិតប្រេង ក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងពិភពលោក ដែលកូនខ្មែរសម័យតេជោ គួរមានមោទកភាព។រដ្ឋមន្ដ្រីក្រសួងរ៉ែ លើកឡើងបែបនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហោះសារនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៩ ខែធ្នូ...
បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសចិន នាពេលថ្មីៗនេះ បានអំពាវនាវឲ្យអាជ្ញាធរចិន ដោះលែងភ្លាម នូវអ្នកទោស ហុងកុង១២នាក់ និងអនុញ្ញាតឲ្យពួកគេ ចាកចេញពីប្រទេស នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃចន្ទនេះ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នោះបាននិយាយថា...
“ហេតុអ្វីបានជាពិភពលោក ត្រូវការប្រទេសចិន?” នេះជាប្រធានបទនៃសុន្ទរកថា ដែលលោក Cyrus Janssen អ្នករៀបចំប្លុកវីដេអូ របស់សហរដ្ឋអាមេរិកបានថ្លែង ក្នុងសកលវិទ្យាល័យមួយ នៅកាណាដានាពេលថ្មីៗកន្លងទៅនេះ ។ លោកបានគូសបញ្ជាក់ពីសារសំខាន់ របស់ចិនចំពោះពិភពលោកពីវិស័យទីផ្សារ ការបើកទូលាយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម ដែលបានបង្ហាញថា អាកប្បកិរិយារបស់ចិនដែលប្រកាន់ខ្ជាប់ ការបើកទូលាយនិងធ្វើកិច្ចសហប្រតិបត្តិការ ទើបជាតម្រូវការរបស់សង្គមបច្ចុប្បន្ននេះ ។ បន្ទាប់ពីវីដេអូនេះត្រូវបង្ហោះ តាមប្រព័ន្ធទំនាក់ទំនងសង្គមរបស់អាមេរិក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៣១ខែធ្នូ ដល់ថ្ងៃទី៣មករា ឆ្នាំ២០២១តំបន់មួយចំនួន របស់ប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំង។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងចេញផ្សាយ នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ស្តី ពីស្ថានភាព ធាតុអាកាស ចាប់ពីថ្ងៃទី៣០ធ្នូដល់ថ្ងៃទី៥មករាឆ្នាំ២០២១បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិនដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន ។ ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ក្នុងនោះនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមា មានពី១៦-១៨អង្សាសេ និងអតិបរមា មានពី២៥-២៧អង្សាសេ។បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ និងអតិបរមា មានពី ២៦-២៨អង្សាសេ។ ចំណែកបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ១៤-១៦ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។ ដោយឡែក តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាព អប្បបរមា មានពី ២២ -២៤អង្សាសេនិង -ឮសីតុណ្ហភាពអតិបរមា មានពី២៧-២៩ អង្សាសេ។ ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋនិងសូមសាធារណជន ជ្រាបជាព័ត៌មានពិសេស វីរៈកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ ដោយឡែក សម្រាប់ប្រជានេសាទ និងអ្នក ដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះ ល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕ ស.សំណាង
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្ហាញនូវការខឹងសម្បារ ក្រោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំចុះហត្ថលេខាលើ វិធានការឲ្យចូល ជាច្បាប់ ដើម្បីជំរុញ បន្ថែមការគាំទ្រ សម្រាប់កោះតៃវ៉ាន់ និងតំបន់ទីបេ ដែលរួមបញ្ចូល ទាំងជំនួញលើរោគរាតត្បាត និងកញ្ចប់ថវិកាចំណាយ២,៣ ពាន់លានដុល្លារ។ ច្បាប់ធានាចំពោះ តៃវ៉ាន់ឆ្នាំ២០២០ និងគោលនយោបាយនិងច្បាប់គាំទ្រ ទីបេឆ្នាំ២០២០ ទាំងពីរនេះមាន បង្កប់ភាសាប្រឆាំងនឹងប្រទេសចិន ដែលរួមមានទាំង ការគំាទ្ររបស់សហរដ្ឋអាមេរិក ឲ្យកោះតៃវ៉ាន់ ចូលរួមក្នុងអង្គភាព នានារបស់អង្គការ សហប្រជាជាតិនិងការលក់អាវុធជាប្រក្រតី។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថាថ្លែងនៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះ ច្បាប់ទាំងពីរនេះ៕ ដោយ៖ប៉ាង កុង