ភ្នំពេញ ៖ ក្រោយសង្កេតឃើញកុមារតូចៗ ដែលគ្រប់អាយុចូលរៀន នៅថ្នាក់មត្តេយ្យសិក្សា មានកម្រិតទាបនៅឡើយនោះ អង្គការJICAរបស់ជប៉ុន បានសហការជាមួយ អង្គការសន្តិស្ម័គ្រចិត្ត(SVA) និងក្រសួងអប់រំយុវជន និងកីឡា បានសាងសង់សាលារៀន ថ្នាក់មត្តេយ្យសិក្សាគំរូ នៅក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញក៏ដូចជា លើកកម្ពស់គុណភាពការសិក្សាអប់រំ ដោយផ្ដោតសំខាន់លើកុមារតូច ។ នេះបើតាមការអះអាង របស់លោកយន់ វាសនា ប្រធានអង្គការសន្តិស្ម័គ្រចិត្ត...
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បាន បង្ហាញការសាទរ ចំពោះជំហរ របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជាពេលនេះ ។ បង្ហាញជំហរ របស់គបមនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ មីនា បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ងាកមកប្រើក្រមាជំនួសម៉ាស់ ដើម្បីការពារការឆ្លង ជំងឺកូវីដ-១៩ ដែលកំពុងកើតមាន១ករណីដំបូង លើពលរដ្ឋខ្មែរ...
ចិន៖ រដ្ឋាភិបាលចិន និងប្រជាពលរដ្ឋ កំពុងប្រើកម្មវិធីក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែម អំពីការផ្ទុះឡើងនៃមេរោគនេះ ហើយការពារ កុំឲ្យវារីករាលដាលថែមទៀត ដាក់ពង្រាយបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងចលនាពលរដ្ឋរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីSkyNews។ ការប្រញាប់ប្រញាល់ ក្នុងការទទួលបានព័ត៌មានថ្មី ស្តីពីជំងឺកូរ៉ូណាបង្ហាញសញ្ញាតិចតួច នៃការថយចុះ សម្រាប់ការឆ្លងនៃជំងឺ COVID-19 ឥឡូវនេះមានចំនួនមនុស្សជាង ៩១,០០០ នាក់ នៅទូទាំងពិភពលោក...
ភ្នំពេញ៖សមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនៅវិធានការ៣ ដើម្បីការពារផលប៉ះពាល់ បណ្តាលមកពីការរីករាលដាល ជាសកលនៃវីរុស Covid-19 ។ យោងតាមសេចក្តីថ្លែងការណ៍រួម នៃសមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ៩ ខែមីនា នេះថា វិធានការការពារផលប៉ះពាល់ បណ្តាលមកពីការីករាលដាល ជាសកលនៃវីរុស Covid-19 សមាគមធនាគារនៅកម្ពុជា...
គែរ៖ រដ្ឋាភិបាលកាតា បានប្រកាសកាលពីថ្ងៃអាទិត្យនេះថា ប្រទេសកាតាបានរារាំង អ្នកធ្វើដំណើរជាបណ្តោះអាសន្នពី ១៤ ប្រទេសក្នុងនោះ មានប្រទេសថៃ ចាប់ពីថ្ងៃច័ន្ទនេះ ដើម្បីជាការប្រុងប្រយ័ត្ន ប្រឆាំងនឹងការឆ្លងរាលដាល នៃមេរោគឆ្លងកូវីដ១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការហាមឃាត់នេះ គ្របដណ្តប់លើប្រទេសចិន អេហ្ស៊ីប...
បរទេស៖ មួយក្នុងចំណោម អ្នកកើតរោគរលាកសួតធ្ងន់ធ្ងរ បង្កឡើងដោយវីរុសកូរ៉ូណា ដែលជាអ្នកជំងឺចំណាស់ជាងគេបំផុត នៅប្រទេសចិន ដែលមានអាយុ ១០១ ឆ្នាំ ជាសះស្បើយស្ទើរ មិនគួរឱ្យជឿ។ ការជាសះស្បើយ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់បុរសនេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីស្ត្រីអាយុ ៩៨ ឆ្នាំម្នាក់ ត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យនៅទីក្រុង វូហាន ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងស្ទើពេញពិភពលោក។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាល គ្រោងនឹងរៀបចំនូវអាហារ ក្នុង ១ឆ្នាំ ចំនួន ៤លើក សម្រាប់ក្មួយៗ ជាកុមារពិការភ្នែក គថ្លង់ និងកុមារកំព្រា នៅខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងពេល រួមដំណើរជាមួយ...
ភ្នំពេញ ៖ ក្រោយសង្កេតឃើញ អ្នកស្រុកស្អាង នាំគ្នាយកពូជស្ពៃក្ដោប មកពីប្រទេសចិន ទៅដាំនៅតាមមុខផ្ទះ ដើម្បីរកចំណូលបន្ថែមនោះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកសរសើរថា កសិករខ្មែរឧស្សាហ៍ណាស់ ខាងដំណាំ ដូច្នេះអាជ្ញាធរ និងមន្រ្តីជំនាញ គួរលើកទឹកចិត្ត និងរកទីផ្សារជូនពួកគាត់ ។ លោក...