ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ បានរៀបចំពិព័រណ៌ ការងារឆ្នាំ២០២០ លើកទី៨ ដោយមានការ ចូលរួមពីដៃគូរក្រុមហ៊ុន និង សហគ្រាសល្បីៗជាច្រើន ដើម្បីផ្តល់ឱកាស ដល់និស្សិតនិង បុគ្គលិកសិក្សារាប់ពាន់នាក់ ក្នុង ការបង្កើតទំនាក់ទំនង និងសិក្សាស្វែង យល់អំពីផលិតផល សេវាកម្ម បច្ចេកវិទ្យាថ្មីៗ...
ភ្នំពេញ ៖ និស្សិតគ្រប់ជំនាញ របស់សាកលវិទ្យាល័យន័រតុន នាពេលថ្មីៗនេះ បានសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ដោយមានការចាប់ អារម្មណ៍ខ្ពស់ ក្រោយទស្សនាឈុត ឆាកសម្តែង ដែលផ្តោតសំខាន់ ទៅលើការសម្តែង ប្រវត្តិសាស្ត្រខ្មែរ មានតាំងពីបុរាណកាលមក។ ការបង្ហាញសមត្ថភាព និងសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ធ្វើឡើងនៅសាកលវិទ្យាល័យន័រតុន ដោយមានការចូលរួម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារី បន្តសហការ ជាមួយ ក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿង ស្ត្រីជាទណ្ឌិត ឬជាពិរុទ្ធជន ដើម្បីពន្លឿនការងារ កាត់ក្តីឲ្យឆាប់ រួមទាំងការស្វែងរកមេធាវី សម្រាប់ការពារស្ត្រី ដែលជាពិរុទ្ធជននោះផងដែរ ជាពិសេសសម្ដេច ក៏អនុញ្ញាតឲ្យជួល សណ្ឋាគារបន្ថែម...
តូក្យូ៖ សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ ក្នុងអត្រាប្រចាំឆ្នាំ៦,៣ភាគរយ កាលពីត្រីមាសមុន ដោយសារកំណើន ត្រូវបានបំផ្លាញដោយព្យុះទីហ្វុង និងកាត់បន្ថយការចំណាយ របស់អ្នកប្រើប្រាស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ទិន្នន័យសេដ្ឋកិច្ច ត្រូវបានកែតម្រូវតាមរដូវកាល ដែលត្រូវបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ ដោយការិយាល័យខុទ្ទកាល័យ បានកើតឡើងចំពេលមានការភ័យខ្លាច អំពីការខូចខាតខាងសេដ្ឋកិច្ច បានរំពឹងទុកពីជំងឺវីរុសថ្មី ដែលបានចាប់ផ្តើម នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន។ ផលិតផលក្នុងស្រុក សរុបរបស់ជប៉ុន...
ប្រវត្តិសាស្ត្រ: ត្រឹមតែរយៈពេល៣១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលតំណែង លោក William Henry Harrison ដែលជាប្រធានាធិបតីទី៩ របស់សហរដ្ឋអាមេរិកបានស្លាប់ ដោយសារជំងឺរលាកសួតនៅសេតវិមាន នាថ្ងៃទី៤ ខែមេសា កាលពីឆ្នាំ១៨៤១។ កើតនៅតំបន់ Charles រដ្ឋ Virginia នៅឆ្នាំ១៧៧៣ លោកHarrison បានបម្រើការនៅក្នុងជួរទ័ពអាមេរិក នៅដែនដីភាគនិរតី ហើយនៅឆ្នាំ១៨០០...
ភ្នំពេញ ៖ លោក ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង អភិវឌ្ឍន៍ជនបទ បានសង្កេតឃើញថា នៅលើផ្លូវជាតិ និងផ្លូវខេត្ត មានស្ថានីយជញ្ជីងថ្លឹងរថយន្ដ ដើម្បីទប់ស្កាត់រថយន្ដដឹកលើសទម្ងន់ ប៉ុន្តែមានម្ចាស់រថយន្ដ ដឹកលើសទម្ងន់មួយចំនួន គេចពីស្ថានីយថ្លឹងមកចូលផ្លូវជនបទ ធ្វើឲ្យខូចខាត់ផ្លូវជាខ្លាំង។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព និងវិឌ្ឍនភាពក្រសួងអភិវឌ្ឍន៍ជនបទ» នៅថ្ងៃទី១៧...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ...
ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិកម្ពុជា (NTUC)សង្ឃឹមថា សហភាពអឺរ៉ុប នឹងសម្រេចលុបចោលវិញទាំងស្រុង នៃសេចក្ដីសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដោយផ្នែកខ្លះពីកម្ពុជា ដើម្បីទុកលទ្ធភាព ឲ្យរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធធ្វើការកែតម្រូវ ឬស្ដារឡើងវិញ នូវភាពអវិជ្ជមានមួយចំនួន។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ គណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០%...
កំពត: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពត ធ្វើការបង្ក្រាបបាន កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ ចំណុច ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ពីបទ”សង្ស័យលើករណីឃាតកម្ម” ។ មន្ត្រីនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះជួប វិបុល ភេទប្រុស...
ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិរបស់ប្រទេសចិនបានឱ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារជំងឺរលាកសួតថ្មី (COVID-១៩) បានកើនឡើងដល់ ១.៧៧០ នាក់នៅក្នុងប្រទេសចិនដីគោកហើយអ្នកឆ្លងមានចំនួន ៧០.៥៤៨ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា តួលេខថ្មីបំផុតពីគណៈកម្មការបង្ហាញថា មនុស្ស ១០.៨៤៤ នាក់បានជាសះស្បើយពីជំងឺនេះ។ អ្នកជំងឺចំនួន ៥៧.៩៣៤...