ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រុមហ៊ុនមិត្តហ្វូន បានប្រគល់រង្វាន់រថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO ឆ្នាំ2020 ទៅកាន់អតិថិជនដែល មានសំណាងពីកម្មវិធី «បញ្ចូលលុយឈ្នះ រង្វាន់មហស្ចារ្យ» នៅឯការិយាល័យកណ្តាលរបស់ខ្លួន។ អ្នកស្រី ហាក់ ស្រី រស់នៅរាជធានីភ្នំពេញ ជាអតិថិជនដែលមានសំណាងឈ្នះ រង្វាន់រថយន្តទំនើបនេះបានថ្លែង ទាំងអារម្មណ៍រំភើបឥតឧបមាថា...
បរទេស៖ ភាពតានតឹង រវាងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលកំពុងកើនឡើង ចាប់តាំងពីការដកខ្លួនរបស់លោក ដូណាល់ត្រាំ ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានឈានដល់ចំណុចកំពូល នៅខែមករានេះ បន្ទាប់ពីការសម្លាប់មេបញ្ជាការកំពូល របស់សាធារណរដ្ឋអ៊ីស្លាមលោក Qasem Soleimani ។ បន្ទាប់ពីការធ្វើឃាតនេះ ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀត បានអំពាវនាវជាថ្មីម្តងទៀត...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកនានា តាមសេចក្តីរាយការណ៍ កំពុងតែមានការតក់ស្លុត និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះសកម្មភាពយោធាថ្មីៗ របស់ប្រទេសកូរ៉េខាងជើង ដោយមាននាយឧត្តមសេនីយ៍ ជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា ទីក្រុងព្យុងយ៉ាង កំពុងតែពង្រីកសមត្ថភាពអាវុធរបស់ខ្លួន បានយ៉ាងលឿន។ នាយឧត្តមសេនីយ៍កងទ័ពអាកាស លោក John Hyten ជាអនុប្រធាន នៃអគ្គសេនាធិការចម្រុះរបស់អាមេរិក បានមានប្រសាសន៍នាពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ មានមូលដ្ឋាន...
ភ្នំពេញ ៖ កូនដំរីព្រៃញី១ក្បាលទៀត ដែលទើបកើតប្រហែលមួយ សប្តាហ៍ត្រូវបានបាត់បង់ជីវិត ក្នុងដែនជម្រកសព្វព្រៃភ្នំពេច ខេត្តមណ្ឌលគិរី ដោយមានស្ថានភាពធ្ងន់ធ្ងរនៅត្រង់អវៈយវៈ ។ កាលពីថ្ងៃទី១៧ មករា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រទះឃើញកូនសត្វដំរីព្រៃញី១ក្បាល កំពុងដេកដួលនៅចំណុចព្រៃសាក្រឹត ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងស្ថានភាពហត់អស់កម្លាំងខ្លាំង ដោយមានជំងឺនៅត្រង់អវៈយវៈ និងមាត់ ស្ថិតនៅក្រោមបរិយាកាស និងអាកាសធាតុក្តៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃទី២០...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា លោកមិនចង់ឲ្យប្រទេសរុស្ស៊ីវិល ទៅរកការអនុវត្តនាសម័យ សហភាពសូវៀត ដែលមេដឹកនំាស្លាប់ក្នុងតំណែង ដោយគ្មានផែនការជ្រើស អ្នកស្នងតំណែងបន្ទាប់ ហើយនេះគឺជាការរំពឹងទុក ផ្លាស់ប្តូរជុំវិញអនាគតរបស់លោក ក្រោយរូបលោកបានធ្វើឲ្យមាន ភាពចលាចលផ្នែកនយោបាយ នៅក្នុងសប្ដាហ៍នេះ។ លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមទស្សនៈរបស់ខ្ញុំ...
ភ្នំពេញ ៖ ស្ត្រីជរាជាអ្នកអនាម័យមួយរូប បានទទូចសុំឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ស្វែងរកក្មួយស្រីបង្កើត វ័យ២១ឆ្នាំ ជាក្មេងកំព្រាគ្មានម្តាយ-ឪពុក បានបាត់ខ្លួន កាលពីសប្តាហ៍មុន ពោលកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មកទល់នឹងពេលនេះ បាត់ដំណឹងសូនឈឹងទាល់តែសោះ ។ យោងតាមលោកយាយ ចាន់ថា បានឲ្យដឹងថា ក្មួយស្រីគាត់បានសុំទៅលេងផ្ទះមិត្តភក្តិ ដោយចេញទៅជាមួយម៉ូតូ១គ្រឿង ម៉ាក់ ZoomerX...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ឲ្យពលរដ្ឋអនុវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលមានខ្លឹមសារដូចខាងក្រោម៖
បរទេស ៖ សប្តាហ៍នេះ កាសែត Bloomberg បានចេញផ្សាយថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញពីបំណង ចង់វិនិយោគ នៅលើកោះណាតានូ របស់ប្រទេសឥណ្ឌូណេស៊ី ខណៈប្រធានាធិបតី Widodo Joko ក៏បានបង្កើនកិច្ចប្រឹងប្រែង ដើម្បីបដិសេធនូវការទាមទារ របស់ចិនលើដែនទឹក ដែលសម្បូរធនធាន នៅលើសមុទ្រចិនខាងត្បូងដែរនោះ។ លោក...
ភ្នំពេញ៖ សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានចូលជួបសម្ដែងការគួរសម ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាស បុណ្យចូលឆ្នាំចិន៕
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានជ្រើសរើសមនុស្សសំខាន់ម្នាក់ ដែលមានចំណងទាក់ទង ជាមួយប្រទេសកូរ៉េខាងត្បូង ឲ្យកាន់តំណែងរដ្ឋមន្ត្រីការបរទេសថ្មី ហាក់ជាការបង្ហាញ ឲ្យឃើញនូវការផ្លាស់ប្តូរ ក្នុងគោលនយោបាយ ចំពោះសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានរាយការណ៍ថា យោងទៅតាមប្រភពមួយ ក្នុងប្រទេសកូរ៉េខាងជើង នាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានជូនដំណឹង ដល់ឯកអគ្គរដ្ឋទូតបរទេសនានា...