បរទេស៖ អ្នកតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់ បានធ្វើការឡោមព័ទ្ធស្ថានទូតសហរដ្ឋអាមេរិក នៅរដ្ឋធានី បាដាដ ប្រទេសអ៊ីរ៉ាក់ សម្រាប់ថ្ងៃទីពីរ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ដែលចេញផ្សាយនៅរាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។ នៅក្នុងដំណើរប៉ុនប៉ងបំបែក អ្នកតវ៉ាចំនួនពីរបីរយនាក់ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណ ស្ថានទូតអាមេរិកនោះ កងទ័ពអាមេរិក បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយនៅចុងក្រោយ មេដឹកនាំការតវ៉ានោះ បានអំពាវនាវបិទបាតុកម្ម...
បរទេស៖ព្រោះតែរឿងរ៉ាវថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងភាពតានតឹងកំពុងតែកើនឡើង រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានពន្យាពេលដំណើរ ទស្សនកិច្ចដែលគ្រោងទុក ទៅកាន់ប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស លោកស្រី Morgan Ortagus បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Pompeo ត្រូវតែផ្អាកដំណើរទស្សនកិច្ចរបស់លោក ដើម្បីបន្តធ្វើការឃ្លាំមើលស្ថានភាព...
បរទេស៖ ក្រុមយោធាប៉ារ៉ា ដែលកំពុងតែធ្វើការតវ៉ាប្រឆាំង នឹងការវាយប្រហារតាមអាកាស របស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានប្រាប់អ្នកគាំទ្រខ្លួនឲ្យដកថយចេញពីបរិវេណស្ថានទូតអាមេរិក ក្នុងទីក្រុងបាដាដ នៅថ្ងៃពុធនេះ។ តាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា យោងតាមអ្នកនៅកន្លែង កើតហេតុផ្ទាល់របស់កាសែត រ៉យទ័រ ក្រុមអ្នកតវ៉ាជាច្រើន នៅមិនទាន់ធ្វើការដកខ្លួនថយចេញនៅឡើយនោះទេ។ ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកសង្ឃឹមថា ប្រទេសកូរ៉េខាងជើង នឹងជ្រើសយកសន្តិភាពជាជាងសង្គ្រាម ហើយនេះជាការឆ្លើយតបមួយ ចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនិយាយថា នឹងដាក់ចេញអាវុធយុទ្ធសាស្ត្រថ្មី នៅក្នុងពេលអនាគតឆាប់ៗនេះ។ លោក Pompeo បានថ្លែងដូច្នេះថា “ដោយមើលឃើញរឿងនោះរាយការណ៍ជាសាធារណៈនោះ វានៅតែជាករណីដែលយើងសង្ឃឹមថា...
បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់នឹងមិនទទួលយក រូបមន្តនយោបាយ “ប្រទេសមួយ, ប្រព័ន្ធពីរ” ដែលទីក្រុងប៉េកាំងបានលើកឡើងថា អាចប្រើប្រាស់ដើម្បីបង្រួបបង្រួម ជាមួយកោះតៃវ៉ាន់ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ លោកស្រីមានប្រសាសន៍ថា ការៀបចំបែបនោះ បានបរាជ័យទៅហើយ នៅទីក្រុងហុងកុង។ លោកស្រីប្រធានាធិបតេយ្យតៃវ៉ាន់ ដែលកំពុងតែស្វះស្វែងឲ្យធ្វើការបោះឆ្នោតជាថ្មី នៅថ្ងៃទី១១ ខែមករានេះ ក៏បានប្តេជ្ញាផងដែរនៅក្នុងសុន្ទរកថាឆ្នាំថ្មីថា...
បរទេស៖ នៅថ្ងៃអង្គារម្សិលមិញនេះ តាមសេចក្តីរាយការណ៍ យន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក មួយគ្រឿង បានហោះហើរ ពីលើឧបទ្វីបកូរ៉េ មុនពេលមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងសុន្ទរកថាស្តីពីឆ្នាំថ្មី ដែលគេរំពឹងទុក។ ក្រុមតាមដានដែនអាកាស Aircraft Spot បានបោះពុម្ពផ្សាយអំពីទិន្នន័យ នៃការហោះហើរ របស់យន្តហោះចារកម្ម RC-135W នោះ ហើយយោងតាម ក្រុមតាមដាន ដែនអាកាស យន្តហោះស៊ើបការណ៍នោះ បានហោះហើរក្នុងរយៈកម្ពស់ ៣១.០០០ហ្វីត នៅជិតប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បានដាក់ប្រើប្រាស់យន្តហោះស៊ើបការណ៍សម្ងាត់ ជាច្រើនគ្រឿង ចាប់តាំងពីចុងខែវិច្ឆិកាមកម្ល៉េះ នៅពេលដែលកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីល វាយប្រហារខ្លី នៅក្បែរព្រំដែន បំពានទៅនឹងការប្តេជ្ញា ជាមួយកូរ៉េខាងត្បូងធ្វើឡើងកាលពីឆ្នាំ២០១៨៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា នឹងគ្មានហេតុផលណាមួយ ដែលត្រូវប្រកាន់ខ្ជាប់តែម្នាក់ឯង ចំពោះការផ្អាក តេស្តនុយក្លេអ៊ែ និងមីស៊ីល ផ្លោងឆ្លងទ្វីបនោះទេហើយនិងបានព្រមានថា នឹងមានអាវុធ យុទ្ធសាស្ត្រថ្មី មកដល់ក្នុងពេលឆាប់ៗនេះ។ ក្នុងសុន្ទរកថារបស់លោក ធ្វើឡើងនៅចុងកិច្ចប្រជុំ៣ថ្ងៃរបស់ គណៈកម្មាធិការកណ្ដាល នៃបក្សពលករកូរ៉េ លោក គីម ជុងអ៊ុន បាននិយាយថា បើទោះជាមានចំណាត់ការដ៏សំខាន់បិទការតេស្ត សាកល្បងអាវុធ នុយក្លេអ៊ែ និងមីស៊ីលផ្លោងឆ្លងទ្វីប រយៈពេលពីរឆ្នាំក៏ដោយ ក៏សហរដ្ឋអាមេរិកបរាជ័យក្នុងការឆ្លើយតបវិញ។ លោកបានបន្ថែមទៀតថា ក្រៅពីនោះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្ម បន្ថែមទៀត ហើយលោកបានសង្កត់ធ្ងន់ថា ក្រោមស្ថានភាពបែបនោះ គ្មានមូលដ្ឋានណា ឲ្យយើងប្រកាន់ខ្ជាប់តែម្នាក់ឯង នូវការប្តេជ្ញា នោះទៀតនោះទេ៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ ជំទាវមួយរូប ត្រូវបានគេអះអាងថា ស្ថិតនៅពីក្រោយ សកម្មភាព យ៉ាងងងើល គ្មានកោតខ្លាចច្បាប់ រឺសមត្ថកិច្ចសូម្បីតែ បន្តិច ដោយបានឈូសឆាយដី របស់ប្រជាពលរដ្ឋ១កន្លែង ប្រមាណជាង១៣ហិចតា បន្ថែមទៀត នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ។ លោក សំ វិចិត្រ អាយុ៦៩...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញបង្កលក្ខណៈ ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម...
ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំ២០២០ តទៅ លោកព្រាប កុម នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា បានអំពាវនាវ និងទទួចឲ្យជនរួមជាតិខ្មែរ គ្រប់សមាសភាព និងគ្រប់និន្នាការ នយោបាយទាំងអស់ បូជាកម្លាំងកាយចិត្ត ញើស ឈាម និងថាមពលរបស់ខ្លួន ដើម្បីរួមចំណែក បម្រើបុព្វហេតុជាតិ មាតុភូមិ ជាពិសេសចេះឈឺឆ្អាល រឿងទឹកដី...