ស្វាយរៀង ៖ ក្មេងប្រុសស្រី២នាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធម្ម ធ្វើឲ្យឪពុកម្តាយស្រែកទ្រហោយំលាន់លឺទ្រហ៊ឹង ពេញភូមិ បន្ទាប់ពីមកលេងផ្ទះអុំ ហើយបានរត់លេង នៅខាងក្រោយ វិទ្យាល័យចេក បណ្ដាលឲ្យលង់ទឹកស្រះ បង្កការភ្ញាក់ផ្អើលតែម្តង។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា...
បរទេស៖មន្ត្រីនាំពាក្យ របស់វិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយប្រាប់ប៉ុស្តិ៍ ទូរទស្សន៍រដ្ឋរុស្ស៊ីថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងចាក់ថ្នាំវ៉ាក់សាំង Sputnik V ប្រឆាំងនឹងមេរោគកូរ៉ូណា ។ ប៉ុស្តិ៍ទូរទស្សន៍ Rossiya 1 TV ដែលដកស្រង់សម្តី...
ការ៉ាកាស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល វ៉េណេស៊ុយអេឡាលោក ខាឡូស អាល់វ៉ារ៉ាដូ បានលើកឡើងថា ការបិទផ្លូវសេដ្ឋកិច្ចដែលបានធ្វើឡើង ដោយក្រុងវ៉ាស៊ីនតោន កំពុងរារាំងវេណេស៊ុយអេឡា ពីការផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើម COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក។ មន្ត្រីរូបនេះបានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា បានផ្តល់ប្រាក់ចំនួន ១៨ លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងមូលនិធិ COVAX ប៉ុន្តែជាលទ្ធផលនៃការរាំងស្ទះប្រទេសនេះ មិនអាចមានលទ្ធភាពផ្ដល់ ធនធានទាំងនោះបាន...
ប៉េកាំង៖ បណ្តាប្រទេសនៅជុំវិញពិភពលោក បានរឹតបន្តឹងវិធានការរឹតត្បិតរបស់ពួកគេ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំង បន្ទាប់ពីការឆ្លងវីរុសនេះត្រូវបាន គេរាយការណ៍ថ្មីៗនេះ នៅតាមតំបន់ផ្សេងៗនៃពិភពលោក។ ជំងឺកូវីដ-១៩ បានបន្ដករណីឆ្លងទម្រង់ថ្មី ខណៈពេលដែលការបំបែកឯកត្តកម្ម ពិភពលោកនៃករណីឆ្លងថ្មី បានកើនឡើងដល់ជាង ៨០លាននាក់កាលពីថ្ងៃសៅរ៍ ជាមួយនឹងការស្លាប់មានរហូតដល់ជាង ១,៧ លាននាក់។ នៅថ្ងៃទី ២០ ខែធ្នូ រដ្ឋមន្រ្តីក្រសួងសុខាភិបាល អង់គ្លេសលោក Matt...
តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ភ្នំភ្លើងនៅលើកោះមួយនៅភាគនិរតី នៃប្រទេសជប៉ុន បានផ្ទុះឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ដោយព្រមានពីសក្តានុពល នៃការបាក់ធ្លាក់ផ្ទាំងថ្មធំៗ ចូលទៅក្នុងអាកាស ក្នុងចម្ងាយប្រហែល ២គីឡូម៉ែត្រ នៃរណ្តៅភ្នំភ្លើង។ ការផ្ទុះនេះបានកើតឡើង នៅចំណុចក្រហូងភ្នំ Otake នៅកោះ Suwanose នៃខេត្ដ Kagoshima នៅម៉ោង ២ និង ៤៨នាទីព្រឹក...
ភ្នំពេញ ៖ ដើម្បីឲ្យដំណើរការអនុវត្តកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី៤» ប្រព្រឹត្តទៅដោយ ប្រសិទ្ធភាព តម្លាភាព និងសមធម៌ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យ រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ-សង្កាត់ ដែលអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលកំពុងកាន់ប័ណ្ណសមធម៌ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ខែធ្នូ ឆ្នាំ២០២០នេះ ដែលមានគ្រួសារក្រីក្រប្រមាណជាង៧០ម៉ឺនគ្រួសារ គិតជាចំនួនប្រជាជនប្រមាណជាង ២,៨លាននាក់ កំពុងបើកប្រា ក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម បន្ដថា លទ្ធផលជោគជ័យនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ របស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបាននូវការគាំទ្រ និងកោតសរសើរយ៉ាងធំធេងពី ប្រជាពលរដ្ឋ និងការសាទរពីគ្រប់មជ្ឈដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍន៍នានា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបើកផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ខែមករា កុម្ភៈនិងខែមីនា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជា។ ក្នុងន័យនេះ ដើម្បីឲ្យដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី៤នេះ ប្រព្រឹត្តទៅប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់អភិបាលរាជធានី -ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវ កិច្ចការមួយចំនួនដូចខាងក្រោម៖ ទី១-ត្រូវធ្វើការណែនាំឲ្យបានម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវពង្រឹងការបំពេញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃ ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងខ្ជាប់ខ្លួនបំផុត ហើយត្រូវចៀសវាងឲ្យ ខាងតែបាននូវការយោគយល់ និងយុបឃិតគ្នាដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ឬអ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ មុនដំណាច់ឆ្នាំ ២០២០ ។ និងទី២-រដ្ឋបាលរាជធានី -ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះ រដ្ឋបាលរាជធានី- ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ៕ ដោយ ៖ អេង ប៊ូឆេង
ភ្នំពេញ ៖ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះលោកកឹម សុខា និងភរិយា រាជានុញ្ញាត សម្ដែងនូវអំណរសាទរ ចូលរួមថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនាមហាប្រសេីរ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះបញ្ញាញាណ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតព្រះរោគាព្យាធិនានា និងទ្រង់គង់ប្រថាប់នៅជាម្លប់ ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រ៕
ភ្នំពេញ ៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានឲ្យដឹងថា នាពេលថ្មីៗនេះ ថៃ-កម្ពុជា ធ្វើការរួមគ្នាកាត់បន្ថយ ផលប៉ះពាល់នៃការរីករាលដាល ជំងឺកូវីដ-១៩ ទៅលើផ្នែក សេដ្ឋកិច្ច-សង្គមរបស់ ដោយបើកផ្លូវ សម្រាប់កិច្ចសហប្រតិ បត្តិការ កាន់តែជិតស្និទ្ធដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងក្នុងតំបន់ និងអន្តរជាតិ។ តាមរយៈសារលិខិតផ្ញើជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ថៃ-កម្ពុជា ដែលចេញផ្សាយ នាពេលថ្មីៗនេះ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានថ្លែងថាទំនាក់ទំនងរវាង ថៃ-កម្ពុជា កាន់តែមានភាពរឹងមាំជាងពេល ណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ។ លោកបញ្ជាក់ យ៉ាងដូច្នេះថា «ថ្មីៗនេះយើង (ថៃ-កម្ពុជា) ក៏បានធ្វើការរួមគ្នា ក្នុងការកាត់បន្ថយ ផលប៉ះពាល់នៃការរីករា លដាលនៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ដែលបើកផ្លូវសម្រាប់ កិច្ចសហប្រតិបត្តិការឲ្យ កាន់តែជិតស្និទ្ធថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ នាពេលអនាគត»។ លោកបន្ដថា ជាប្រទេសជិតខាង ជាមិត្តតំបន់ព្រំដែន របស់ ថៃ-កម្ពុជា កំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែ ងដោយមានពាណិជ្ជកម្ម ឆ្លងដែនរីកចម្រើន ឥតឈប់ឈរ ដែលនាំមកនូវ ការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជន ថៃ-កម្ពុជា ងឲ្យកាន់តែប្រសើរឡើង។ លោកបន្ថែមថា «ពាណិជ្ជកម្មទ្វេភាគី របស់យើងបានកើនឡើងយ៉ាងលឿន គួរឲ្យកត់សម្គាល់ ពីប្រមាណ៣០០ លានដុល្លារអាមេរិកកាលពី២០ឆ្នាំមុន មកជាង៩ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩។ ការវិនិយោគ របស់ថៃនៅ កម្ពុជា បានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ថែទទួលបាននូវ អត្ថប្រយោជន៍ យ៉ាងច្រើនពីកម្លាំង ពលកម្មនិងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា ផងដែរ»។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រីថៃ ក៏បានបញ្ជាក់ថា ថៃ-កម្ពុជា ក៏បានទទួលនូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការត ភ្ជាប់រវាងប្រទេសទាំង ដែលស្តែងចេញ តាមរយៈ ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ដែលតភ្ជាប់ខេត្ត ស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្តារឡើងវិញនូវសេវាកម្ម ផ្លូវដែក ដែលនឹងតភ្ជាប់ សហគមន៍នៃប្រទេសថៃ និងកម្ពុជា ក្នុងពេលឆាប់ៗព្រមទាំងនិងរួមចំណែក ដល់លំហូរពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ចំពោះវិស័យអប់រំ លោកនាយករដ្ឋមន្ដ្រីថៃលើកឡើងថា នៅក្នុងវិស័យអប់រំ វិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ស្ពឺ គឺជាគំរូនៃភាពជោគជ័យសម្រាប់ស្ថាប័នវិជ្ជាជីវៈ ដទៃទៀត ហើយបានផ្តល់ឱកាស ជាច្រើនដល់យុវជន កម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។ ជាងនេះទៅទៀត លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥០ នៃការបង្កើតទំនាក់ទំនង ការទូតរបស់ថៃ-កម្ពុជា និងរយាងទៅលើ វឌ្ឍនភាពដ៏ប្រសើរ ដែលយើងបានបង្កើតឡើងក្នុងនាម ជាអ្នកជិតខាងល្អ និងជា ដៃគូ ក្នុងតំបន់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនថៃ លោកជូនពរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងប្រជាជនកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនេះ។ លោកមានជំនឿ យ៉ាងមុតមាំថា មិត្តភាពរវាងថៃ និង កម្ពុជា មានភាពរឹងមាំ និង ឋិតថេរ ហើយប្រជាជនថៃ និង កម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ នឹងបន្តធ្វើការជាមួយ គ្នាឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា៕ ដោយ ៖ អេង ប៊ូឆេង
ភ្នំពេញ៖ តាមរយៈបទពិសោធន៍ និងយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាពប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនសច្ចៈប្រផឹធី មានយុទ្ធសាស្រ្តទីផ្សារ ខុសប្លែកពីក្រុមហ៊ុនដ៏ទៃ ដែលជម្រុញដល់ការទិញ លក់ អចលនទ្រព្យអោយកាន់តែ មានប្រសិទ្ធិភាពខ្ពស់ និងធ្វើអោយមាន ការទទួលស្គាល់ ពីសំណាក់អតិថិជន យ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី ។ ទោះបីជាក្រុមហ៊ុន សច្ចៈប្រផឹធី ទើបតែបើកដំណើរការ នៅក្នុងឆ្នាំ២០១៩...