ភ្នំពេញ៖ ក្រុមការងារការិយាល័យបញ្ជូនសារ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទិត្យ សាវ៉ាត់ឌី នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ប៉ាត សុជាតិ សមាជិកការិយាល័យបញ្ជូនសារ ដែលមានជម្ញឺគ្រុនឈីក កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ៩៤០,០០០រៀល ក្នុងនោះថវិកា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata សូមលើកទឹកចិត្តពលរដ្ឋកម្ពុជា គ្រប់ស្រទាប់ វណ្ណៈឲ្យចូលរួមជួយគ្នាក្នុងយុទ្ធនាការថ្មីមួយរបស់ខ្លួន ដែលមានឈ្មោះថា »ឆ្ពោះទៅមុខរួមគ្នា« ក្នុងគោលបំណងលើកស្ទួយសាមគ្គីភាព របស់ពលរដ្ឋកម្ពុជាទាំងអស់ទូទាំងប្រទេស។ ដោយមានប្រជាជនកម្ពុជាជាច្រើនកំពុងប្រឈមនឹង បញ្ហាលំបាកពីជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់នាពេលថ្មីៗនេះពីគ្រោះទឹកជំនន់ដ៏សាហាវ ក្រុមហ៊ុន Smart Axiata បានដឹកនាំការលើកស្ទួយការលើកទឹកចិត្តគ្នាទៅវិញទៅមករបស់ពលរដ្ឋកម្ពុជា ដែលជាមធ្យោបាយមួយ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ខ្សែវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ ដែលនិយាយអំពីផ្កាឈូកដុះក្នុងភក់កខ្វក់...
ប្រទេសថៃ៖ ប៉ូលីសបានគំរាមដកហូត ការធានា នៅចំពោះមុខមេដឹកនាំ បាតុកម្មប្រសិនបើពួកគេរំលោភលក្ខខណ្ឌ នៃការដោះលែង ។ លោកឧត្តមសេនីយ៍ Piya Tawichai អនុប្រធានការិយាល័យប៉ូលីសក្រុង បាននិយាយកាលពីម្សិលមិញថា ការិយាល័យប៉ូលីសក្រុង (MPB) បានពិភាក្សាអំពីការរៀបចំ ដើម្បីដោះស្រាយបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលគ្រោងធ្វើនៅថ្ងៃពុធ នៅមុខការិយាល័យ Crown Property។ លោកឧត្តមសេនីយ៍ Piya...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រធានាធិបតីស៊ីរីលោក Assad កាលពីថ្ងៃម្សិលមិញ បានប្រកាសតែងតាំង លោក Faisal Mekdadទៅជារដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេស។ ការប្រកាសតែងតាំងលោក Mekdad ដែលបច្ចុប្បន្នមានតួនាទី ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពី អតីតរដ្ឋមន្ត្រីការបរទេសលោក Walid al Moallemបានទទួលមរណភាព...
បរទេស៖ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល បានធ្វើបាតុកម្មដោយផ្តោតអារម្មណ៍ នៅជាយក្រុងបាងកកនៅរសៀលថ្ងៃអាទិត្យ ដែលពួកគេត្រូវបានចូលរួម ដោយក្រុមទាហានជើងចាស់ក្រហម នៃការតវ៉ាឆ្នាំ ២០១៤ នៅទីតាំងដដែល។ មនុស្សប្រហែល ១ ៥០០ នាក់ បានបង្ហាញខ្លួន នៅក្នុងការជួបជុំចុងក្រោយ ប្រឆាំងនឹងរដ្ឋាភិបាល។ វាបានកើតឡើងនៅលើផ្លូវ Aksa ត្រង់ចំនុចប្រសព្វរវាងផ្លូវ Buddha Monthon 3...
វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្ដរជាតិ លោកស្រី Kristalina Georgieva បានជំរុញ ឱ្យមេដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចទាំង ២០ (G-២០) រក្សាការគាំទ្រគោលនយោបាយ និងពង្រឹងស្ពានសេដ្ឋកិច្ច ឱ្យងើបឡើងវិញ ខណៈដែលសេដ្ឋកិច្ចពិភពលោក មិនទាន់ធូរស្បើយ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ជាក់ស្តែងមួយថា“ ខ្ញុំសូមសរសើរប្រទេស G-20 ទាំងមូល ចំពោះសកម្មភាព ដែលមិនធ្លាប់មានពីមុនមក...
ព្រុចសែល៖ មន្ត្រីជាន់ខ្ពស់សហភាពអ៊ឺរ៉ុប កាលពីថ្ងៃអាទិត្យ បានស្វាគមន៍ការប្តេជ្ញាចិត្តរួមគ្នា របស់មេដឹកនាំ ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ (G-20) ក្នុងការដោះស្រាយបញ្ហា ប្រឈមនឹងជំងឺរាតត្បាត និងសេដ្ឋកិច្ចសកលដ៏ធំមួយ។ សេចក្តីប្រកាសមួយ ដែលត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូល G-20 លើកទី១៥ បានបង្ហាញថាមេដឹកនាំ ក្រុមមានការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យមានភាពរឹងមាំ មាននិរន្តរភាព មានតុល្យភាព និងមានបញ្ចូលនូវយុគសម័យ...
ភ្នំពេញ៖តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ដើម្បីបង្កើតរោងចក្រនៅកម្ពុជា។ CDCបានបញ្ជាក់ថាក្រុមហ៊ុនទាំង៣នោះរួមមានដូចខាងក្រោម៖១- “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក...
ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជម្រាបលារបស់លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។...
កំពង់ចាម ៖ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ពិធីបិទ វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤...