ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានដឹកនាំតំណាងប្រទេសម្ចាស់ជំនួយ នៃគម្រោងបោសម្អាតមីន ដើម្បីពិនិត្យលទ្ធផល ដំណាក់កាល ទី ៤ (CFR-IV) ដែលមានប្រទេសអូស្ត្រាលី និង អង្គការ UNDP ចុះទស្សនកិច្ចប្រតិបត្តិការ...
តូក្យូ៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានទាមទារឱ្យរដ្ឋាភិបាលទីក្រុងតូក្យូ សូមអភ័យទោស ចំពោះអំពើឃោរឃៅក្នុងសម័យអាណានិគមរបស់ខ្លួន និងផ្តល់សំណងដល់ជនរងគ្រោះ ព្រោះខ្លួនបានប្រារព្ធខួបលើកទី ១១៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញា ដែលនាំទៅដល់ការគ្រប់គ្រង អាណានិគមរបស់ជប៉ុន នៅឧបទ្វីបកូរ៉េ។ សន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩០៥ បានដកហូតរាជវង្សចូសុន (១៣៩២-១៩១០) នូវអធិបតេយ្យការទូតរបស់ខ្លួន ហើយបានធ្វើឱ្យប្រទេសនេះក្លាយជាអាណាព្យាបាលរបស់អធិរាជជប៉ុន។ ប្រទេសជប៉ុន ត្រូវបានគេរិះគន់ ចំពោះអំពើឃោរឃៅផ្សេងៗក្នុងកំឡុង...
វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងលោកស្រី Kathleen Stephens បានលើកឡើងថា លោក ចូ បៃដិន និងមេដឹកនាំកូរ៉េ ខាងជើងលោក គីម ជុងអ៊ុន អាចរៀបចំកិច្ចប្រជុំកំពូលបាន តែពេលណាដែលអ្នកទាំងពីរមើលឃើញថា ការប្រជុំបែបនេះនឹងផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់។ លោកស្រី Kathleen Stephens បច្ចុប្បន្នជាប្រធានវិទ្យាស្ថានសេដ្ឋកិច្ចកូរ៉េ បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរជាមួយ ទីភ្នាក់ងារយ៉ុនហាប់...
ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា កម្ពុជានឹងទទួលបានការនាំចេញដោយមិន ជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធនិងគ្រឿងផ្ទុះ។ យោងតាមសារណែនាំរបស់ GMAC នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា យោងទៅលើផ្នែកនៃអន្តរកាល នៃការចាកចេញពីសហភាពអឺរ៉ុប របស់ប្រទេសអង់គ្លេស (Brexit): វិធានថ្មីសម្រាប់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំពិធីបើកសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ឆ្នាំ២០២០ BICC2020-ប៊ីកស៊ី២០២០ (3rd BELTEI International Collaboration Conference 2020) តាមប្រព័ន្ធវីដេអូ (Video Conference)...
វ៉ាស៊ីនតោន៖ របាយការណ៍ក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង បានធ្វើការគំរាមកំហែងធំៗ ដល់“ ផលប្រយោជន៍សំខាន់” របស់សហរដ្ឋអាមេរិក នៅពេលដែលខ្លួនបន្តជំរុញសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។ យោងតាម“ សន្ទស្សន៍កម្លាំងយោធាឆ្នាំ២០២១ របស់សហរដ្ឋអាមេរិក” ដែលជារបាយការណ៍ប្រចាំឆ្នាំ ដែលចេញផ្សាយដោយ មូលនិធិបេតិកភ័ណ្ឌ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានជាប់ចំណាត់ថ្នាក់“ ខ្ពស់” ទាក់ទងនឹងកំរិតនៃការគំរាមកំហែង...
បរទេស ៖ ប្រទេសអ៊ីរ៉ង់នៅពេលថ្មីៗនេះបានបង្ហាញថា ខ្លួននឹងព្យាយាមបញ្ចុះបញ្ចូលរដ្ឋបាល សហរដ្ឋអាមេរិកថ្មីនៅឆ្នាំក្រោយនេះ ឲ្យចូលរួមឡើងវិញ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលត្រូវបានបោះបង់ចោលនិងរិះគន់ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានមានប្រសាសន៍ថា ប្រទេសអ៊ីរ៉ង់មានឆន្ទៈវិលត្រឡប់ទៅអនុវត្ត តាមកិច្ចព្រមព្រៀងនោះវិញ ប្រសិនបើលោកប្រធានាធិបតី ជាប់ឆ្នោត ចូ...
ប៉េកាំង ៖ ឯកអគ្គរដ្ឋទូតចិន Xing Haiming បានឲ្យចឹងថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះសន្តិភាព និងការរំសាយអាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នឹងនៅតែស្ថិតស្ថេរដដែល ដោយមិនគិតពីការផ្លាស់ប្តូរ មេដឹកនាំនៅក្នុង សហរដ្ឋអាមេរិកនោះឡើយ ។ លោកបានឲ្យដឹងផងដែរ នៅក្នុងវេទិកា ដែលរៀបចំដោយស្ថានទូត របស់លោកថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង...
ភ្នំពេញ ៖ លោក ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យមានការគំរាមកំហែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវ ភាពរស់នៅរបស់មនុស្សជាតិ ពេលបច្ចុប្បន្ន និងអនាគត ខណៈកម្ពុជា ទទួលផលប៉ះពាល់ខ្លាំង ពីការប្រែប្រួលអាកាស ធាតុ ដែលបង្កឲ្យមានបាតុភូតធម្មជាតិ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានផ្ដល់ក្របខណ្ឌ ចំនួន៣,៦០០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធ្វើការ ប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀន ឆ្នាំ២០២១ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទ ក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។នេះបើ យោងតាមលិខិតរបស់ក្រសួងអប់រំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕