បើទោះបីជាស្ថានភាពកូវីដ-១៩ នៅតែបន្តអូសបន្លាយមនៅលើពិភពលោក មិនទាន់ផុតនៅឡើយក្តី រួមទាំងប្រទេសកម្ពុជា យើងផងដែរនោះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម កាន់តែបង្កើន ការយកចិត្តទុកដាក់ខ្ពស់ និងបន្តជំរុញបន្ថែមទៀត ទៅដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិក ក្រោមឱវាទទាំងអស់ ធ្វើយ៉ាងណារួមគ្នាចូលរួមទប់ស្កាត់ការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ។ ស្ថានភាពវីរុសកូវីដ១៩ បានបន្តរាតត្បាត ស្ទើតែពេញមួយឆ្នាំទៅហើយ នៅលើប្រទេសទាំងឡាយ ក្នុងពិភពលោក រហូតមកដល់ខែវិ ច្ឆិកា ចុងឆ្នាំ២០២០នេះ មិនទាន់បានបង្ហាញពីភាពធូស្រាល ទាំងស្រុងនៅឡើយ ។ លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ប.ស.ស. ឆ្លើយតបនិងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា លោកអគ្គនាយកតែងតែមានការ យកចិត្តទុកដាក់ខ្ពស់ និងបានក្រើនរំលឹក ដល់មន្ត្រីបុគ្គលិក ក្នុងស្ថាបន័របស់ខ្លួន ឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធាន សុខាភិបាលជាមួយគ្នា និងតួនាទីបំរើអត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិតប្រកបដោយ ស្មារតីទទួលខុសត្រូវ ។ ប.ស.ស. ជាស្ថាប័នមួយ ដែលប្រមុខដឹកនាំ រាជរដ្ឋាភិបាលមានទំនុកចិត្ត ហើយបានប្រគល់ភារកិច្ច ជាប្រតិបត្តិករណ៍តែមួយគត់ ក្នុងការផ្តល់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. ទាំងក្នុងនិងក្រៅប្រពន្ធ័ ។ បើយោងតាមរបាយការណ៍ របស់ការិយាល័យតាវកាលិក នៃ ប.ស.ស. បានឱ្យដឹងថា គ្រាន់តែក្នុងខែតុលា កន្លងទៅថ្មីៗនេះ ថវិកាសរុបប្រមាណជាង ២.៨ ពាន់លានរៀល ហើយរបស់រាជរដ្ឋាភិបាល ត្រូវបានបើកផ្តល់ជូនស្ត្រី សម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៧២០៦ នាក់ តាមរយៈបេឡាជាតិសន្តិសុខសង្គម ។ បើទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ ប.ស.ស. នៅតែបន្តក្រើនរំលឹកដល់ មន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ រួមចំណែក ក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាពពបំផុត ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេច តែងតែគិតគួរ និងយកចិត្តទុកដាក់ ខ្ពស់បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា៕
តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានថ្លែងថា កងទ័ពអាកាសរបស់តៃវ៉ាន់ បានឲ្យរក្សាការហោះហើរ សម្រាប់យន្តហោះចម្បាំង F-16 បន្ទាប់ពីបាត់បង់យន្តហោះចំនួន០១គ្រឿង នៅគ្រាដែលបំពេញ...
បរទេស៖ អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង គឺលោកស្រី Kathleen Stephens បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីទើបជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក ចូបៃដិន និងមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន គឺអាចមានកិច្ចប្រជុំ កំពូលជាមួយគ្នាបាន ប៉ុន្តែប្រសិនបើអ្នកទាំងពីរមើលឃើញការប្រជុំបែបនេះនឹងបង្កើតលទ្ធផល “ច្បាស់លាស់” ។ យោងតាមសារព័ត៌មាន Korean Times...
ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលនឹងមិនដកច្បាប់ពិសេសដើម្បីរារាំងការប៉ះទង្គិចគ្នារវាងក្រុមបាតុករដែលជាគូប្រជែងនឹងគ្នានោះទេ ប៉ុន្តែនឹងបង្កើនការអនុវត្តច្បាប់ជាប្រចាំ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើមិនចាំបាច់នោះទេ រដ្ឋាភិបាលនឹងប្រើច្បាប់ពិសេស។ ទោះយ៉ាងណាការអនុវត្តច្បាប់ ជាទៀងទាត់នឹងត្រូវបង្កើនឡើង។ លោក ប្រាយុទ្ធ បានឆ្លើយតបនឹងសំណួរអំពីការប្រយុទ្ធ...
បរទេស៖មន្ត្រីសុខាភិបាល នៃប្រទេសអាមេរិក នៅថ្ងៃនេះបាននិយាយថា ពិធីមង្គលការមួយនៅក្រុងវ៉ាស៊ីនតោន ដែលមានការចូលរួម ដោយមនុស្សជាង ៣០០ នាក់ត្រូវបានគេសង្ស័យថាមានការផ្ទុះឆ្លងកូវីដ១៩ ទាំងអស់គ្នាខណៈដែលមកដល់ថ្ងៃនេះ គេរកឃើញថា មានចំនួនជិត ៤០ ករណីទៅហើយ ។ មន្ត្រីសុខាភិបាល ក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានទៀតថា នៅត្រឹមថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ គេបានរកឃើញករណី វិជ្ជមានចំនួន ១៧ករណីមកហើយ នៃក្រុមមនុស្ស ដែលបានចូលរួមពិធីរៀបការនោះ...
ភ្នំពេញ៖លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសា ធារណៈ បានស្នើដល់អាស៊ាន ឲ្យបន្តការផ្លាស់ប្តូរព័ត៌មាន ជាមួយប្រទេសសមាជិក អាស៊ាន-ចិន-កូរ៉េ និងជប៉ុន ទាក់ទងទៅនឹង ការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា ។ ក្នុងកិច្ចប្រជុំប្រមុខដឹកនាំ មុខងារសាធារណៈ អាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំមុខងារ សាធារណៈអាស៊ានបូក បី (ចិន កូរ៉េ...
ភ្នំពេញ ៖កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័តកាលបរិច្ឆេទបន្ត សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តី ព្រាងច្បាប់ចំនួន៧ ដែលទាក់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួន តាមផ្លូវអាកាស ។ សេចក្តីព្រាងច្បាប់ទាំង៧ ដែលកិច្ចប្រជុំគណៈកម្មាធិការ...
ភ្នំពេញ ៖ ក្រោយពីព្រឹត្តិការណ៍ ៣ វិច្ឆិ កា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការ សូមអភ័យទោសដែលយកថ្ងៃធ្វើការ មកវាយកូនគោល តែសម្ដេចបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនានារួចហើយ ខណៈ ពេល ល្ងាចសម្ដេចបន្តការងារដដែល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០បានឲ្យដឹង ថា...
បរទេស៖ នៅថ្ងៃនេះប្រទេសចិន បានធ្វើការរិះគន់ចំៗ ថាអូស្ត្រាលី ត្រូវតែបន្ទោសចំពោះ ការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ដោយក្នុងនោះ អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានបញ្ជាក់ថាការទទួលខុសត្រូវ ទាំងអស់ គឺគួរតែទំលាក់ទៅលើបុគ្គលមួយចំនួន នៅក្នុងប្រទេសអូស្រ្តាលី ដែលនៅតែមាននិន្នាការចាត់ទុកការអភិវឌ្ឍរបស់ចិន ថាជាការគំរាមកំហែង របស់គេ។ ទំនាក់ទំនង រវាងអូស្រ្តាលីនិងចិន មានភាពត្រជាក់អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថានការណ៍...