ប៉ារីស៖ ប្រទេសហុងគ្រី និងស្លូវ៉ាគី បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារប្រជាជនប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃសៅរ៍ (ថ្ងៃទី ២៦ ធ្នូ) មួយថ្ងៃមុនការចេញលក់នៅក្នុងប្រទេសជាច្រើនទៀតរួមមានបារាំង និងអេស្បាញ ខណៈដែលការរាតត្បាតរីករាលដាលពាសពេញទ្វីប។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី បានឲ្យដឹងថា នៅប្រទេសអាល្លឺម៉ង់ មនុស្សមួយចំនួនតូចនៅផ្ទះថែទាំមនុស្សចាស់ ត្រូវបានគេចាក់ថ្នាំបង្ការ កាលពីថ្ងៃសៅរ៍ មួយថ្ងៃមុនពេលចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងជាផ្លូវការរបស់ប្រទេសនេះ។ ការចាក់ថ្នាំបង្ការរោគនៅទូទាំងសហភាពអឺរ៉ុប ដែលមានប្រជាជនជិត...
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក WHO បានលើកឡើងថា វិបត្តិជំងឺរាតត្បាតកូវីដ-១៩ នឹងមិនមែនជាជំងឺរាតត្បាតចុងក្រោយនោះទេ ហើយការប៉ុនប៉ងដើម្បីលើកកម្ពស់សុខភាពមនុស្ស នឹងត្រូវវិនាសសាបសូន្យ ដោយមិនមានការដោះស្រាយ ការប្រែប្រួលអាកាសធាតុនិងសុខុមាលភាពសត្វឡើយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរីបានឲ្យដឹងថា អគ្គនាយកអង្គការសុខភាពពិភពលោកបានឲ្យដឹងថា វាដល់ពេលដែលត្រូវរៀនមេរៀនពីជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) ។ លោកបានបញ្ជាក់ថា “អស់រយៈពេលជាយូរមកហើយពិភពលោកបានដំណើរការវដ្តនៃភាពភិតភ័យ និងការធ្វេសប្រហែស យើងបោះលុយចោលរាប់មិនអស់នៅពេលមានការផ្ទុះឡើងហើយនៅពេលវាចប់យើងភ្លេចអំពីវា ហើយមិនធ្វើអ្វីដើម្បីការពារអ្នកបន្ទាប់នោះទេ នេះគឺជាការមើលឃើញដ៏គ្រោះថ្នាក់ហើយពិបាកយល់”។...
ភ្នំពេញ៖ សមាគមអតីត និស្សិតអាហារូបករណ៍ សហរដ្ឋអាមេរិក (FUSAAC) ក្រោមភាពជាដៃគូ ជាមួយក្រុមហ៊ុន Smart Axiata បានផ្ដើមកម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ» ប្រចាំឆ្នាំរបស់ខ្លួន តាមអនឡាញ ដោយបង្កើតបណ្ណាល័យឌីជីថល ដែលមានវីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ ស្ដីអំពី មុខវិជ្ជាសិក្សា និងវិជ្ជាជីវៈផ្នែក វិទ្យាសាស្ត្រ គណិតវិទ្យា វិស្វកម្ម និងបច្ចេកវិទ្យា (STEM) ជាច្រើន និងមានសេវាផ្តល់ប្រឹក្សាមុខរបរ និងអាជីពផងដែរ។ ពិព័រណ៌ជំនាញសិក្សា និងការងារ របស់សមាគម FUSAAC ដែលបានរៀបចំឡើង រៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០០៩ នៅតែមានគោលបំណង ដូចរាល់ដង ពោលគឺជួយសិស្សានុសិស្ស ជ្រើសរើស ជំនាញសិក្សា ដែលត្រឹមត្រូវសម្រាប់ពួកគេ។ ក៏ប៉ុន្ដែដោយសារការរាតត្បាត ជាសកលនៃវីរុសកូវីដ១៩ សមាគម និងក្រុមហ៊ុន Smart បានផ្ដួចផ្ដើមបង្កើតបណ្ណាល័យឌីជីថល នៃជំនាញសិក្សា ដែលជួយឱ្យសិស្សានុសិស្សកាន់តែច្រើនឡើង នៅទូទាំងប្រទេស អាចស្វែងរកព័ត៌មានបាន។ ចាប់តាំងពីពិព័រណ ត្រូវបានរៀបចំដំបូងព្រឹត្តិការណ៍នេះ បានជួយសិស្សានុសិស្ស ចំនួនជាង ២៤០០ នាក់ជារៀងរាល់ឆ្នាំ ក្នុងការជ្រើសរើស មុខជំនាញសាកលវិទ្យា-ល័យរបស់ពួកគេ រួមទាំងអាជីព ដែលពួកគេប្រាថ្នានាពេលអនាគត ។ កម្មវិធីពិព័រណ៌ ជំនាញសិក្សា និងការងារតាមប្រព័ន្ធអនឡាញនេះទទួលបានគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា និង ការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិក នៅកម្ពុជា និងក្រុមហ៊ុន Smart Axiata។ លោក ហោ តូនី អ្នកសម្របសម្រួល គម្រោងនៃសមាគម FUSAAC បានឲ្យដឹងថា៖ «ថ្វីបើមានការរឹតត្បិត ដោយសារ កូវីដ១៩យើងនូវតែប្ដេជ្ញា បន្តពិព័រណ៌ ជំនាញសិក្សា និងការងារ តាមរយៈអនឡាញ ដើម្បីចែករំលែក ព័ត៌មាន ដែលមានប្រយោជន៍ និងជួយសិស្សានុសិស្ស ក្នុងការសម្រេចចិត្ត លើជំនាញសិក្សា ឬអាជីពនាពេលអនាគរបស់ពួកគេ ហើយ សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនSmart Axiata ដែលបានគាំទ្រ ពួកយើងផ្នែកហិរញ្ញវត្ថុ។» ការផ្តល់លទ្ធភាពឱ្យយុវជន ធ្វើការជ្រើសរើស មុខជំនាញប្រកបដោយព័ត៌មាន គ្រប់ជ្រុងជ្រោយ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតឱកាស សម្រាប់ពួកគេ ដើម្បីបន្តការសិក្សា ទៅថ្នាក់ឧត្តមសិក្សា។ កម្មវិធី អាហារូបករណ៍ SmartEdu ដែលបានផ្តល់និស្សិត នូវអាហារូបករណ៍ជាមួយនិងប្រាក់ខែ ពេញលេញ ក៏ដូចជាប្រាក់ឧបត្ដម ប្រចាំខែពេញមួយ ឆ្នាំសិក្សានៅមហាវិទ្យាល័យផងដែរ ក៏មានមានគោលដៅ បង្កើតឱកាសទាំងអស់ នេះផងដែរ។ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានលើកឡើងថា៖ «ពិព័រណ៌ជំនាញសិក្សានិងការងារ ស្របតាមគោលដៅដែលយើងព្យាយាម សម្រេចជាមួយ កម្មវិធី SmartEdu Discovery Day ដែលជាពិព័រណ៌មួយនៅតាមបណ្តាខេត្តនានាជុំវិញ ប្រទេសកម្ពុជា ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីមុខ វិជ្ជាផ្សេងៗ នៅសាកលវិទ្យាល័យនិងស្វែងរកអ្នកមាន ទេពកោសល្យឆ្លាតវៃ សម្រាប់កម្មវិធីអាហារូបករណ៍ SmartEdu។» លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ការបង្កើតឱកាសសម្រាប់សិស្សានុសិស្សកម្ពុជា ក្នុងវិស័យអប់រំ ជាពិសេសក្នុង វិស័យអប់រំSTEM គឺជាភាពស្នូល នៃបេសកកម្មរបស់ក្រុមហ៊ុន Smart Axiata។ ដូច្នេះ ទោះបីយើង មានការសោកស្តាយ ដែលយើងមិនបានចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ដោយផ្ទាល់ ក្នុងឆ្នាំនេះ យើងរីករាយដែលបានឃើញ ពិព័រណ៌ជំនាញសិក្សា និងអាជីពបន្ត ធ្វើតាមអនឡាញ ជាមួយការគាំទ្រពីយើង។» វីដេអូ និងកម្មវិធីផតឃែស (Podcasts) ចំនួន ១០០ នឹងត្រូវចាក់បញ្ចាំង លើទំព័រហ្វេសប៊ុករបស់ សមាគម FUSAAC និង Smart for Cambodia និង គេហទំព័រផ្លូវការរបស់ សមាគម FUSAAC តាមរយៈ www.fusaac.org។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.facebook.com/fusaac ឫ www.facebook.com/smartforcambodia៕
ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជាព្រះបរមរាជានុញ្ញាតក្រាបថ្វាយមហាព្រះរាជកុសលខួបអនុស្សាវរីយ៍លើកទី១៤៥(២៧ ធ្នូ ១៨៧៥-២៧ ធ្នូ ២០២០)ព្រះវស្សា ព្រះរាជសម្ភព នៃព្រះករុណា ព្រះបាទ សម្ដេចព្រះ សុីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះបរមខត្តិយកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕
បរទេស៖ យោងតាមការឲ្យដឹង ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់ ១២៨,១លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ដើម្បីលក់យន្តហោះ King Air Scorpion ចំនួន៣គ្រឿង ឲ្យទៅប្រទេស កាហ្សាក់ស្ថាន។ កិច្ចព្រមព្រៀងនោះ នឹងបំពេញសំណើ ពីរដ្ឋាភិបាលរបស់ប្រទេសកាហ្សាក់ស្ថាន សុំទិញយន្តហោះ៣គ្រឿង ឧបករណ៍ស៊ើបការណ៍សម្ងាត់ ផ្នែកទំនាក់ទំនង Raytheon AST TITAN ចំនួន៣ និងឧបករណ៍ចាប់សញ្ញា WESCAM MX-15HDiចំនួន៣។ នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បាននិយាយថា ការលក់ដែលស្នើសុំនោះ នឹងគាំទ្រដល់គោលដៅ របស់គោលនយោបាយបរទេស និងគោលដៅ សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឲ្យប្រសើរឡើង នូវសន្តិសុខរបស់ប្រទេសជាដៃគូ ដែលជាកម្លាំង សម្រាប់ស្ថិរភាព នយោបាយនិងភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ច នៅតំបន់អាស៊ីកណ្ដាល៕ ប្រែសម្រួល៖ប៉ាង កុង
បាងកក៖ ការឆ្លងមេរោគកូវីដ-១៩ ថ្មីជាង ២០ ករណី ត្រូវបានគេរកឃើញ នៅខេត្តជាប់ឆ្នេរសមុទ្រមួយ ក្នុងប្រទេសថៃ កាលពីថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពី អាជ្ញាធរបានបញ្ជាក់ពីចំនួន អ្នកផ្ទុកទិន្នន័យ ប្រចាំថ្ងៃចំនួន ១១០ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ករណីទាំង ២៧ ត្រូវបានគេរកឃើញនៅក្នុងខេត្តរ៉ាក់យ៉ង ដែលជាគម្រោង សម្រាប់គម្រោងធំៗ នៅក្រោមច្រករបៀង សេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេស។ លោក Charnna Iamsaeng អភិបាលខេត្តរ៉ាក់យ៉ង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថាភាគច្រើន នៃករណីថ្មីត្រូវបានគេជឿថា មានជាប់ទាក់ទង ទៅនឹងកន្លែងលេងល្បែងខុសច្បាប់ ដែលធ្វើឱ្យមានការលំបាក ក្នុងការតាមដាន ការឆ្លងមេរោគ។ មុនពេលរបាយការណ៍ នៃករណីទាំង ២៧ ករណីសរុបនៃប្រទេសថៃ បានបញ្ជាក់ថា បានកើនឡើងដល់ ៦,០២០នាក់ ដោយមាន៤,០៦១ នាក់ជាអ្នកឆ្លង ជំងឺក្នុងស្រុក៕ ដោយ ឈូក បូរ៉ា
ញូវយ៉ក៖ យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិ ងវិស្វកម្មប្រព័ន្ធ CSSE នៅសកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថាករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកកើនឡើងលើសពី ៨០ លានករណីហើយ កាលពីថ្ងៃសៅរ៍។ ចំនួនករណីសកល បានឈានដល់ ៨០,០៧០,៣២៧ នាក់ដែលមានអ្នកស្លាប់ សរុប ១,៧៥៣,៨៣៩ នាក់នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ១២ និង២២ នាទី។ ម៉ោងនៅក្នុងស្រុក នេះយោងតាម ទិន្នន័យរបស់ CSSE បានបង្ហាញ។ សហរដ្ឋអាមេរិក បានរាយការណ៍ពីករណី និងការស្លាប់ច្រើនបំផុតនៅជុំវិញ ពិភពលោក ដែលមានចំនួន ១៨,៧៩៤,៥៤៥ និងករណីស្លាប់ ចំនួន ៣៣០,៥០៩នាក់ ។ ប្រទេសឥណ្ឌា បានកត់ត្រាករណី ចំនួន ១០,១៦៩,១១៨ ករណី ដែលជាប់ចំណាត់ថ្នាក់ទី ២ លើពិភពលោក។ ប្រទេសប្រេស៊ីល បានតាមពីក្រោយ ប្រទេសឥណ្ឌា ដែលមានករណី ចំនួន ៧,៤៤៨,៥៦០ ករណី និងចំនួនអ្នកស្លាប់ច្រើនបំផុតទី ២ លើពិភពលោកចំនួន ១៩០,៤៨៨ នាក់។ ប្រទេសដែលមាន ករណីជាង ២ លាន ក៏រួមមានប្រទេសរុស្ស៊ី បារាំង អង់គ្លេស តួកគី និងអ៊ីតាលី ខណៈប្រទេសដទៃទៀត ដែលមានអ្នកស្លាប់ជាង ៥ ម៉ឺននាក់រួមមានឥណ្ឌា ម៉ិចស៊ិកូ អ៊ីតាលី អង់គ្លេស បារាំង អ៊ីរ៉ង់ និងរុស្ស៊ី៕ ដោយ ឈូក បូរ៉ា
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍ថា ប្រទេសចិន បានសម្រេចចិត្តរៀបចំ សន្និបាតជាតិប្រចាំឆ្នាំ របស់ខ្លួន នៅទីក្រុងប៉េកាំង នៅថ្ងៃទី០៥ ខែមីនាឆ្នាំក្រោយ ដោយបង្ហាញនូវទំនុកចិត្ត របស់ខ្លួនថា ការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ-1៩ ត្រូវបានគ្រប់គ្រងរួចហើយ។ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយថា ការសម្រេចចិត្តនេះ ត្រូវបានអនុម័ត នៅគណៈកម្មាធិការ អចិន្ត្រៃយ៍សភាប្រជាជនចិន ដែលជាស្ថាប័ន នីតិប្បញ្ញត្តិកំពូល របស់ប្រទេសចិន។ ក្រុមអ្នកតាក់តែងច្បាប់ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការសេដ្ឋកិច្ច រយៈពេល ៥ ឆ្នាំថ្មី ដែលគ្របដណ្ដប់ចន្លោះឆ្នាំ២០២១ និង២០២៥ និងគោលដៅ រយៈពេលវែងរហូតដល់ឆ្នាំ២០៣៥ ខណៈដែលគណបក្ស កាន់អំណាចចិន បានសន្យាថា នឹងប្រកាន់យក នូវយុទ្ធសាស្រ្ត“ ចរាចរពីរ” ដើម្បីជំរុញ តម្រូវការក្នុងស្រុក ខណៈដែលកំពុងព្យាយាមជំរុញ ការនាំចេញ។ ។ គោលដៅរយៈពេលវែង រួមមានការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យមានភាពលេចធ្លោ នៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងកែលម្អការធ្វើទំនើបកម្ម នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់រយៈពេល ១៥ ឆ្នាំខាងមុខ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមដកចិនចេញពីបណ្តាញពាណិជ្ជកម្មពិភពលោក៕ ដោយ ឈូក បូរ៉ា
បរទេស៖ មេដឹកនាំសហជីពកសិករឥណ្ឌា នាពេលថ្មីៗនេះ បានយល់ព្រមជួបរដ្ឋមន្ត្រីនានា នៅថ្ងៃអង្គារ ដែលអាចជាការត្រួសត្រាយផ្លូវ សម្រាប់កិច្ចពិភាក្សាគ្នាជុំទី៧ ជាមួយរដ្ឋាភិបាល ដែលរហូតមកទល់បច្ចុប្បន្ននេះ បានបរាជ័យក្នុងការធ្វើឲ្យស្ងប់ចិត្ត ចំពោះកសិករដែលនិយាយថា ច្បាប់កសិកម្មថ្មីចំនួន៣ គម្រាមកំហែងដល់ការរស់នៅរបស់ពួកគេ។ ដោយមានក្តីព្រួយបារម្ភជុំវិញការអង្គុយតវ៉ារបស់កសិករ នៅតាមជាយក្រុងញូដេលី នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញមេដឹកនាំបាតុកម្ម ឲ្យធ្វើការចរចាពិភាក្សាគ្នាបន្ថែមទៀត។...
បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះ បានសរសេរថាក្រុមបាតុករថៃ បាននាំគ្នាធ្វើការទាមទារសកម្មភាពជួយបន្ថែម ទៀត ពីសំណាក់រដ្ឋាភិបាលនៃប្រទេសថៃ ទៅលើក្រុមអ្នកលក់អាហារសមុទ្រ ក្នុងគ្រាដែលកូវីដកំពុងវាយប្រហារទៅ លើផលិតផលធម្មជាតិមួយនេះ។ ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរកន្លងមករដ្ឋាភិបាល ក្រុងបាងកកក៏បានអំពាវនាវឲ្យពលរដ្ឋថៃទាំងអស់ក្នុងការនាំ គ្នាជួយទិញនិងទទួលទានអាហារ សមុទ្រឲ្យបាន ច្រើនជាងមុនឡើងវិញផងដែរ។ គួរឲ្យដឹងដែរថាប្រទេសថៃ បានទទួលរងការវាយប្រហារដោយសារកូវីដសាជាថ្មី ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះដោយក្នុងនោះ ករណីឆ្លងក្នុង សហគមន៍នៅក្នុងផ្សារអាហារសមុទ្រនៃខេត្តសមុទ្រសាខនបានកើនឡើងទៅដល់១៥០០នាក់ មកហើយហើយក្នុងនោះ ពលរដ្ឋថៃ ភាគច្រើននាំគ្នាភ័យខ្លាច...