ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នំា២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅ ថ្ងៃសៅរ៍នេះថា រុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺថ្មីចំនួន២៩.២៥៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៣.០២១.៩៦៤នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ថ្មីមាន៥៦៧នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនឡើងដល់៥៤.២២៦នាក់ ។ មជ្ឈមណ្ឌលបានឲ្យដឹងដូច្នេះ ។ លើសពីនេះ គិតត្រឹមថ្ងៃនេះ...
ភ្នំពេញ៖ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន NACDបានឲ្យដឹងថា រដ្ឋាភិបាលចិន ផ្តល់ថវិកា៥ម៉ឺនដុល្លារ ជូនអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់បង្កេីតបណ្ណាល័យប្រយុទ្ធប្រឆាំង គ្រឿងញៀន។
ប៊ូដាប៉េស្ត៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសហុងគ្រី បានចាប់ផ្តើមចាក់វ៉ាក់សាំង ដល់បុគ្គលិកសុខាភិបាលប្រឆំាង នឹងវីរុសកូរ៉ូណា ដែលប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃសៅរ៍នេះ ដែលមួយថ្ងៃមុនប្រទេសផ្សេងៗទៀត នៅសហភាពអឺរ៉ុប ។ ប្រទេសហុងគ្រី បានទទួលវ៉ាក់សាំង...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២.៣៣៥នាក់ ដែលជាតួលេខកើនឡើង ខ្ពស់បំផុតចាប់តាំងពីផ្ទុះជំងឺ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប កើនឡើងដល់ ១០៣.៩០០នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា បានឲ្យដឹងថា ប្រទេសម៉ិកស៊ិក បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន៩.៦៧៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន៦៦៥នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទុទាំងប្រទេស កើនឡើងដល់ ១.៣៧២.២៤៣នាក់ និងមានអ្នកស្លាប់...
បរទេស៖ ករណីឆ្លងជម្ងឺកូវីដ១៩សរុប នៅក្នុងប្រទេសរុស្ស៊ី បានកើនឡើង លើសចំនួន៣លាន សម្រាប់ជាលើកដំបូង នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមន្ត្រីជំនាញ បានរកឃើញករណីឆ្លងថ្មីចំនួន ២៩.២៥៨ ក្នុងរយៈពេល ២៤ម៉ោងមុន និងមានមនុស្សស្លាប់ ចំនួន៥៦៧នាក់។ ទីភ្នាក់ងាសារព័ត៌មាន Today Online ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមទិន្នន័យផ្លូវការ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ច្រានចោលទាំងស្រុង នូវការចុះផ្សាយ មិនត្រឹមត្រូវរបស់សារព័ត៌មាន វៀតណាមឈ្មោះ VN Express International ចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំណងជេីងថា បុរសម្នាក់ចូលវៀតណាម ខុសច្បាប់ពីកម្ពុជា តេស្តវិជ្ជមានកូរ៉ូណាថ្មី។ តាមរយៈគ្រុបតេឡេក្រាម ព័ត៌មាន នៅថ្ងៃ២៧ ធ្នូ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កម្ពុជា បកស្រាយថា តាមការឆែក នៅគ្រប់ច្រកចូល ពីថៃដែលកម្ពុជា កំពុងតែគ្រប់គ្រង ពលករខ្មែរ និងអ្នកដំណេីរចូលកម្ពុជា ដោយហ្មត់ចត់ នៅតាមបណ្តាខេត្ត ដែលមានច្រកតាមព្រំដែនថៃ គឺមិនមានបុរសជនជាតិ វៀតណាម ឈ្មោះនេះ ដែលឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៣ និង២៤ ខែធ្នូ រួមទាំងច្រកបាវិត នៅខេត្តស្វាយរៀងផងដែរ ក៏មិនមានករណីបុរស ជនជាតិវៀតណាម នេះឆ្លងចេញ ពីកម្ពុជាដែរ។ អ្នកនាំពាក្យបន្ថែមថា បុរសជនជាតិវៀតណាមរូបនេះ មានឪពុកម្តាយ នៅខេត្តវិញឡុង ដែលពួកគាត់ រួមជាមួយប៉ូលីសម្នាក់ និងបុគ្គលិក សុខាភិបាល ៤នាក់ ទៀត ត្រូវបានដាក់ឲ្យធ្វេីចត្តាឡីស័ក នៅមជ្ឈមណ្ឌលវេជ្ជសាស្ត ស្រុកម៉ាងធីត។ ជាមួយគ្នានេះ នៅក្នុងអត្ថបទ ក៏បានបញ្ជាក់រួច ហេីយថា បុរសឈ្មោះ Le Thuc Tri អាយុ ៣២ឆ្នាំ ដែលតេស្តវិជ្ជមានដោយវិទ្យាស្ថាន ប៉ាស្ទ័រទីក្រុងហូជីមិញ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាល វៀតណាមថា មានវីរុសកូវីដ-១៩ នោះទេ។ បុរសជនជាតិ វៀតណាមរូបនេះ បានធ្វេីដំណេីរពីភូមា មកថៃនៅថ្ងៃទី១៥ ខែធ្នូ ហេីយស្នាក់នៅថៃ រហូតដល់ថ្ងៃទី២២។ បន្ទាប់មកក៏រួមដំណេីរ ជាមួយបុគ្គល៦នាក់ផ្សេងទៀត ជិះឡានដឹកទំនិញមកកម្ពុជា នៅថ្ងៃទី២៣ ហេីយបានឆ្លងកាត់ ច្រកព្រំដែនចូលខេត្តតៃនិញ នៅថ្ងៃទី២៤ និងបន្តទៅទីក្រុងហូជីមិញ តាមរថយន្តក្រុង ទៅផ្ទះម្តាយនៅទីនោះ ដែលម្តាយគាត់ រាយការណ៍ទៅអាជ្ញាធរ និងដាក់បុរសនេះ ធ្វេីចត្តាឡីស័ក នៅថ្ងៃទី២៤។ លោកស្រី អ្នកនាំពាក្យបញ្ជាក់ថា “ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ខាងលេី ដែលថាបុរស ជនជាតិវៀតណាម ឆ្លងចូលវៀតណាម ខុសច្បាប់ពីកម្ពុជា មានវីរុសកូរ៉ូណាថ្មី នោះ គឺមិនត្រឹមត្រូវឡេីយ ហេីយក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវ របស់សារព័ត៌មាន វៀតណាមឈ្មោះ”។ ក្រសួង ស្នេីសុំឲ្យភាគីវៀតណាម គោរពក្រមសីលធ៌មវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ និងឲ្យមានការសហការគ្នា ល្អក្នុងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ មុននឹងមាន ការចុះផ្សាយជាសាធារណៈ ដេីម្បីរក្សានូវសេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការល្អ និងមានភាពត្រឹមត្រូវតាមបច្ចេកទេស សុខាភិបាល៕
បរទេស៖ នាវាមុជទឹកអ៊ីស្រាអែលមួយគ្រឿង នាពេលថ្មីៗនេះ បានធ្វើដំណើរឆ្លងកាត់តាមព្រែកជីកស៊ុយអែស ហើយបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងសមុទ្រក្រហម ត្រៀមសម្រាប់សកម្មភាព ដែលអាចទៅរួចប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះតាមការផ្សាយរបស់ទូរទស្សន៍អ៊ីស្រាអែល KAN 11។ នាវាមុជទឹកប្រភេទ Dolphin ដែលប្រដាប់ជាចម្បងដោយមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែនេះ បានធ្វើដំណើរឆ្លងកាត់ព្រែកជីកនោះ ដោយទទួលបានការយល់ព្រមពីប្រទេសអេហ្ស៊ីប ដែលជាថែទាំងព្រែកជីក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែធ្នូ...
បរទេស៖ រដ្ឋាភិបាលឥណ្ឌា បានឃុំខ្លួនមេដឹកនាំនយោបាយនិងសកម្មជនតំបន់កាស្មៀរតិចបំផុតចំនួន៧៥នាក់ ដើម្បីទប់ស្កាត់មិនឲ្យមានភាពចលាចលនយោបាយ ក្រោយសម្ពន្ធភាពមួយរបស់គណបក្សនយោបាយតំបន់កាស្មៀរ បានឈ្នះការបោះឆ្នោតក្នុងតំបន់។ ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាស្រុក ដែលបានចប់នៅដើមសប្ដាហ៍ននោះ គឺជាការអនុវត្តបែបនេះជាលើកទីមួយ ចាប់តាំងពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី បានដកសិទ្ធិពិសេសរបស់តំបន់ដែលមានពួកមូស្លីមភាគច្រើន កាលពីឆ្នាំមិញនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា...